កសិផល​នាំចេញ

ផលិតផលកសិកម្មរបស់កម្ពុជាជាង ២,៦លានតោនត្រូវបាននាំចេញក្នុងរយៈពេល៧ខែ ឆ្នាំ២០២០


កម្ពុជាបាននាំចេញផលិតផលកសិកម្មដែលបានកែច្នៃរួច និងមិនទាន់កែច្នៃប្រមាណ ២០មុខទំនិញទៅកាន់ទីផ្សារក្រៅប្រទេសអាស៊ី និងអឺរ៉ុបក្នុងបរិមាណជាង២,៦លានតោនក្នុងរយៈពេល៧ខែនៅឆ្នាំ២០២០នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម។
កម្ពុជានាំចេញអង្ករកើនជាង៥០% នៅខែដំបូងឆ្នាំ២០២២
ដោយ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង​សិកម្ម​បាន​បង្ហាញថា ផលិតផល​កសិកម្ម​ដែលបាន​នាំចេញ​ក្នុងរយៈពេល​៧ខែ ឆ្នាំ២០២០នេះ មានដូចជា​អង្ករ​ចំនួន ជាង ៤២ម៉ឺនតោន ក្នុងនោះ​ចិនមាន​ចំណែក​ទីផ្សារ​ច្រើនជាងគេ​ប្រមាណ ៣៦ភាគរយ ដែលមាន​បរិមាណ​នាំចេញ​ជាង ១៥,៥ម៉ឺន​តោន ទីផ្សារអឺរ៉ុបជាង ១៤,៤ម៉ឺន​តោន ខណៈទីផ្សារ​អាស៊ាន​ជាង ៥ម៉ឺនតោន និងទីផ្សារ​គោលដៅ​ផ្សេងទៀត​មានចំនួន​ជិត ៧ម៉ឺនតោន។

របាយការណ៍​ដដែល​បង្ហាញ​ទៀតថា ផលិតផល​កសិកម្ម​សំខាន់​ដែលត្រូវ​បាននាំចេញ​ទៀតនោះ គឺចំណិត​ដំឡូងមីក្រៀម មានបរិមាណ​សរុបជាង ១លានតោន និងដំឡូងមីស្រស់ ជាង ៤៣ម៉ឺនតោន ត្រូវបាននាំចេញ​ទៅកាន់​ប្រទេសថៃ និងវៀតណាម។ ចំណែកម្សៅដំឡូងមី វិញក៏ត្រូវ​បាន​នាំចេញ​ក្នុង​បរិមាណ​ជាង១ម៉ឺនតោនផងដែរ។

មុខទំនិញកសិផល​បន្ទាប់មាន​គ្រាប់ស្វាយ​ចន្ទី​ត្រូវបាននាំចេញ​ក្នុងបរិមាណ​ជាង ១៩ម៉ឺនតោន គ្រាប់ពោត​ជាង ១៤ម៉ឺនតោន គ្រាប់សណ្តែក​បាយ​ជាង ៣ពាន់តោន ផ្លែចេក​ជាង ១៦ម៉ឺនតោន ផ្លែស្វាយ​ជាង ៤ម៉ឺនតោន ដូងប្រេងជាង ៣ម៉ឺនតោន និងម្រេចជាង ៣ពាន់តោន ថ្នាំជក់ជាង ៤ពាន់តោន ខណៈបន្លែ​ជាង៧៣តោន និងមុខទំនិញ​នៃដំណាំផ្សេង​ទៀតជាង ៤ម៉ឺនតោន។

សូមជម្រាបផងដែរថា ​ក្រោមកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា និងចិន បានបង្ហាញ​ពីលទ្ធផល​ល្អប្រសើរ​ដោយទំនិញ​ជាង ៣៤០ មុខទំនិញ​នឹងត្រូវនាំចូល​ទៅកាន់ទីផ្សារ​ប្រទេសចិន ដែលភាគច្រើន​សុទ្ធសឹង​ជាផលិតផល​កសិកម្ម ​និងផលិតផល​សម្រេច​កែច្នៃ​ក្នុងវិស័យ​ឧស្សាហកម្ម​របស់កម្ពុជា។

តាមរយៈកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​រវាងកម្ពុជា​និងចិន​ដែលគ្រោង​នឹងចុះហត្ថលេខា​ឆាប់ៗនេះ នឹងជំរុញ​ដល់ផែន​ការ​នាំចេញ​កសិផល​របស់កម្ពុជា​ឲ្យមាន​ការកើន​ឡើង​ជាបន្ត​ទៀត​សម្រាប់​ឆ្នាំ​ខាងមុខៗ ក្នុងនោះ ផលិតផល​កសិកម្ម​ដែលនឹង​ត្រូវនាំ​ចេញ ទៅទីផ្សារ​ចិន​រួមមាន​ម្រេច ម្ទេសក្រៀម ផលិតផល​កែច្នៃ​ពីស្វាយ​ចន្ទី ខ្ទឹម ទឹកឃ្មុំ និងផលិតផល​ពីគ្រឿង​សមុទ្រ រួមមាន គ្រំ ក្តាម និងខ្យង ជាដើម។

ជាការអះអាងរបស់ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ថ្លែង នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពីលទ្ធផល​បញ្ចប់កិច្ច​ចរចា​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា និងចិន​កាលពី​ពេលថ្មីនេះថា កម្ពុជាមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ផលិតទំនិញ​នាំចេញ​ទៅប្រទេស​ចិន​ ពិសេស​បន្លែ ផ្លែឈើ ត្រី សាច់សត្វ រួមមានជ្រូក មាន់ ទា គោ និងពពែ​ជាដើម៕

None



អត្ថបទបន្ទាប់


អាជ្ញាធរថៃកំពុងរៀបចំបើកព្រំដែនទទួលកម្មករចំណាកស្រុកពីកម្ពុជាចូលធ្វើការក្នុងប្រទេសថៃឡើងវិញ

នៅក្នុងដំណាក់កាលបន្ធូរបន្ថយថ្មីចំពោះការរឹតបន្តឹងនៃវិធានការបិទប្រទេស អាជ្ញាធរថៃ រួមជាមួយអាជ្ញាធរកម្ពុជា បានរៀបចំដើម្បីត្រៀមទទួលយកពលករចំណ…

ក្រោយបញ្ចប់កិច្ចចរចា FTA ជាមួយចិន ឥឡូវនេះកម្ពុជាកំពុងបន្ដសិក្សាលទ្ធភាពចរចាFTA ជាមួយឥណ្ឌា

ក្រោយពីទើបតែបានប្រកាសបិទបញ្ចប់នូវកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយនឹងប្រទេសចិនកាលពីថ្ងៃទី ២០ ខែកក្កដារួចមក នាពេលថ្មីៗនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ