កម្ពុជា-ចិន

ទីបំផុត ចិនយល់ព្រមឲ្យកម្ពុជា នាំចូលចេកអំបូងលឿងមួយឆ្នាំ ៣០ម៉ឺនតោនទៅចិន


លោក ហ៊ាន វណ្ណហន ប្រធាននាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងពិធីនេះថា បន្ទាប់ពី​រាជ​រដ្ឋាភិបាលកម្ពុជាបានចរចាជាមួយចិនមកនាពេលកន្លងមក នៅពេលនេះកម្ពុជា បានសម្រេចក្នុងចុះពិធីសារជាចិន ក្នុងការនាំផ្លែចេកពូជអំបូងលឿងទៅប្រទេសចិននៅក្នុងរង្វង់​៣០ម៉ឺនតោនក្នុងមួយឆ្នាំ។
កម្ពុជាចុះពិធីសារជាមួយចិន ដើម្បីនាំចេកអំបូងលឿងមួយឆ្នាំ៣០ម៉ឺនតោនទៅប្រទេសចិន
ដោយ

បើតាមលោក ហ៊ាន​ វណ្ណហន ពូជចេកអំបូងលឿងដែលនឹងត្រូវនាំចេញទៅចិន គឺជាប្រភេទពូជចេកដែលពិភពលោកកំពុងពេញនិយម។ ហើយកន្លងមក កម្ពុជាបាននាំចេកប្រភេទនេះរាល់ថ្ងៃទៅវៀតណាម ប៉ុន្ដែ នេះជាលើកដំបូង ដែលកម្ពុជាបានចុះពិធីសារនាំចេកអំបូងលឿងចេញទៅប្រទេសចិន។  លោកបន្តថា នៅកម្ពុជាមានកសិដ្ឋានធំៗចំនួន៣ ដែលជាការវិនិយោគរបស់ក្រុមហ៊ុនឯកជនក្នុងស្រុក និងបរទេស ដែលស្ថិតនៅខេត្តរតនគិរី ក្រចេះ និងខេត្តកំពត ក្នុងទំហំផ្ទៃដីប្រមាណ៥ពាន់ហិចតា។ បើតាមគម្រោង កម្ពុជានឹងពង្រីកផ្ទៃដីដាំដុះចេកអំបូងលឿងបន្ថែមទៀត។  

លោក ហ៊ាន វណ្ណហន បញ្ជាក់យ៉ាងដូច្នេះថា៖ «ចេកអំបូងលឿង វាជាពូជដែលមានសម្បកក្រាស់ទុកបានយូរ ដែលងាយស្រួលក្នុងការដឹកជញ្ជូន ដូច្នេះហើយ ទើបពិភពលោកមានការពេញនិយមណាស់។ បន្ទាប់ពីយើងចុះពិធីសារនេះ យើងមានការងារមួយចំនួនទៀត ដែលត្រូវចាត់ចែងជាបន្ទាន់។ ទីមួយ ម្ចាស់កសិដ្ឋានធំៗ ដែលដាំចេក ត្រូវរូតរះមកចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីយើងរៀបចំយ៉ាងម៉េច ចុះបញ្ជី និងផ្ញើបញ្ជីឈ្មោះ និងកែតម្រូវ ធ្វើម៉េចឲ្យគាត់មានលក្ខណៈស្របតាមលក្ខខណ្ឌតម្រូវរបស់ចិន។ នៅក្នុងពិធីសារសំខាន់ គឺចិនតម្រូវឲ្យយើងមិនឲ្យមានសំណល់(ថ្នាំពុល)សារធាតុបង្កគ្រោះថ្នាក់ដល់សុខភាពលើសកម្រិត។ កំណត់ ទីពីរ មិនឲ្យចម្លងនូវសមាសភាពចង្រៃភូតគាមអនាម័យ ៥ទៅ៦មុខ ដែលអាចចម្លងប្រភេទពូជថ្មីពីកម្ពុជាឆ្លងទៅប្រទេសចិន»។  

លោក ហ៊ាន វណ្ណហន ប្រធាននាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រូបថត៖ ហេង ភារម្យ)

បន្ថែមទៀតនេះទៀត បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា ភាគីកម្ពុជា​ក៏បាន​និងកំពុង​បន្តស្នើសុំ​ទៅភាគីចិន ឲ្យពិនិត្យលទ្ធភាព និងពន្លឿន​ការងារ​បន្ថែម ក្នុងការ​នាំចូល​នូវ​ផលិត​ផល​​កសិកម្ម ចាំបាច់​មួយចំនួន​ទៀត​ ទៅកាន់ទីផ្សារចិន ដូចជា ផ្លែស្វាយ ផ្លែមៀន (តាង៉ែន) ផ្លែស្រកានាគ ម្រេច ផ្លែដូង និង​សំបុក​ទឹកមាត់ត្រចៀកកាំ សម្រាប់ធ្វើ​ការនាំចេញទៅប្រទេសចិនជាបន្តទៀត។ 

សូមបញ្ជាក់ថា របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ផលិតផល​​កសិកម្ម​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​នាឆ្នាំ ២០១៧ មានអង្ករ​មាន​​ចំនួន​ជិត ២០០​ពាន់តោន ផលិតផល​ដំឡូង​មីក្រៀម និងម្សៅសរុប​ចំនួនជាង ៥៨ពាន់តោន កៅស៊ូ​មានចំនួន ៣.៣៤០តោន ស្ករអំពៅ​មានចំនួន ១៤.៩៤០តោន និងផលិតផល​កសិកម្មមួយ​ចំនួន​ទៀត៕

នេះជាពិធីចុះហត្ថលេខាលើពិធីសាររវាងកម្ពុជា និងចិន (រូបថត៖ ហេង ភារម្យ)
None



អត្ថបទបន្ទាប់


ក្មេងលក់កាសែតម្នាក់ ក្លាយជាអ្នកជំនួញអចលនទ្រព្យដ៏លេចធ្លោនៅកម្ពុជា

ប្រិយមិត្តអ្នកអានធ្លាប់តែឃើញលោកឧកញ៉ា នួន រិទ្ធី ពាក់អាវខ្វាស៊េរ និងចាប់ដៃជាមួយអ្នកវិនិយោគជាតិនិងអន្តរជាតិ ប៉ុន្ដែ មុនក្លាយជាអ្នកជំនួញដែ…

តើបណ្ឌិត អ៊ិន ចាន់នី ជានរណា?

ប្រជាជនកម្ពុជាជាទូទៅប្រាកដជាបានស្គាល់ធនាគារអេស៊ីលីដា ដែលជាធនាគារដ៏ចំណាស់ និងមានសាខាច្រើនជាងគេនៅកម្ពុជា។ ប៉ុន្ដែ មានមនុស្សមិនច្រើនទេ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ