បញ្ហា Covid-19 នៅកម្ពុជា

ក្រសួងសុខាភិបាល ប្រកាសរកឃើញ Covid-19 ចំនួន ៤ករណីបន្ថែមទៀត! ខណៈអ្នកឆ្លងសរុបកើនដល់ ៣៧ ករណី


ក្រសួងសុខាភិបាល កម្ពុជា បានរកឃើញករណីឆ្លងមេរោគ Covid-19 ចំនួន ៤ករណីថ្មីបន្ថែមទៀត ដែលបានធ្វើឲ្យករណីឆ្លងសរុប បានកើនឡើងដល់ទៅ ៣៧ ករណីហើយ គិតត្រឹមយប់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០នេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីថ្មីនេះ គឺកើតមានលើជនជាតិម៉ាឡេស៊ី២នាក់ អាយុ៦០ និង៦៤ឆ្នាំ នៅខេត្តកំពត និងជនជាតិខ្មែរ២នាក់ អាយុ៧១ និង៥២ឆ្នាំ នៅខេត្តត្បូងឃ្មុំ។
កូវីដ-១៩ កំពុងរាលដាល​នៅកម្ពុជា
ដោយ

លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការក្រសួង​សុខាភិបាល បាន​បញ្ជាក់​កាលពីព្រឹកថ្ងៃទី ១៨ ខែមីនា​ថា មកទល់បច្ចុប្បន្ន កម្ពុជា​បានធ្វើតេស្ដ រកមេរោគ Covid-19 ជាង ១​ពាន់​ករណី​ហើយ។ ចំពោះ​ការ​ធ្វើតេស្ត​នោះ​ទៀត​សោត លោក​ជំទាវ​បាន​ច្រានចោល​នូវ​ព័ត៌មាន ដែល​ថា ការ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​ចំនួន​ ១.១១២​ករណី នេះ គឺ​គិតលុយ​ចំពោះ​ចំពោះ​អ្នករក​ឃើញ​អវិជ្ជមាន​។ លោក​ជំទាវ​ថា នេះ​មិនមែន​ជា​ការ​ពិត​នោះ​ទេ ព្រោះថា ក្រសួង​បាន​ប្រកាស​ហើយ​ថា ការ​ធ្វើតេស្ត​រក​វីរុស Covid-19 មិន​មានការ​គិតថ្លៃ​អ្វី​ទាំងអស់​។​

សូមបញ្ជាក់ថា ករណីរកឃើញ​ថ្មីៗចុងក្រោយនេះ គឺសុទ្ធតែ​បានឆ្លង ដោយសារតែជនរងគ្រោះទាំងនោះ សុទ្ធសឹងតែទើបត្រឡប់មកពី​ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួម​ពិធីសាសនានៅទីនោះ ខណៈដែលជនជាតិខ្មែរឥស្លាម​ ដែលទៅចូលរួមពិធីនោះ មានរហូតដល់ទៅ ៧៩នាក់៕ 

None



អត្ថបទបន្ទាប់


វៀតណាម សម្រុកនាំចូលសាច់ជ្រូកពីបរទេសដើម្បីបំពេញកង្វះខាតនិងបន្ទាបថ្លៃសាច់ជ្រូកមកវិញ

ប្រទេសវៀតណាម បាននិងកំពុងសម្រុកទិញសាច់ជ្រូក ពីក្រៅប្រទេស រហូតដល់ ២ម៉ឺន ៥ពាន់តោន ក្នុងរយៈពេលជាង ២ខែ ដើមឆ្នាំ ២០២០នេះ ដែលមានកំណើនរហូតដ…

ពលរដ្ឋជិត១លាននាក់បានភ្ជាប់ទៅកាន់លេខ១១៥ ក្រោយរកឃើញកូវីដ១៩នៅកម្ពុជា

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានស្នើដល់សាធារណៈជន ឲ្យមានការយោគយល់និងអត់ធ្មត់ ការហៅចូលលេខ ១១៥ ដោយសារមានការហៅចូលដ៏ច្រើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ