ក្នុងនោះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន នឹងទទួលបានថវិកាជិត២២ម៉ឺនដុល្លារអាមេរិក សម្រាប់សំណង់ធារាសាស្ត្រនៅក្នុងឃុំស្ទឹងត្រង់។មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ នឹងទទួលបានថវិកាជិត១៧ម៉ឺនដុល្លារ សម្រាប់ការពង្រឹងខ្សែសង្វាក់តម្លៃគ្រាប់ស្វាយចន្ទី។ រីឯ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង នឹងទទួលបានថវិកាជាង ១៨ ម៉ឺនដុល្លារអាមេរិក សម្រាប់ការក្រាលផ្លូវមួយខ្សែក្នុងស្រុករំដួល។
សូមបញ្ជាក់ថា តាំងពីឆ្នាំ១៩៩១មក រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជាង៦៤លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៥០ គម្រោងនៅទូទាំងប្រទេសកម្ពុជា។ ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយ ដាច់ដោយឡែកពីគ្ន ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាលចូលសហគមន៍២០កុម្ភៈផងដែរ៕