សម្តេចបានបន្ថែមថា
បើទោះបីជាចំណូលពន្ធគយធ្លាក់ចុះបន្តិចមែន
តែមិនបានធ្វើឲ្យប៉ះពាល់ដល់ការបើកប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការប្រចាំខែនោះទេ
ព្រោះរាជរដ្ឋាភិបាលមានចំណូលចរន្ត
ដែលអាចទប់ទល់ទោះជាក្នុងអំឡុងពេលវិបត្តិកូវីដនេះក្ដី។
សម្តេចបញ្ជាក់ថា
កម្ពុជាមានទម្លាប់ល្អមួយ គឺ ទម្លាប់សន្សំ ដូចនេះ ទើបនៅពេលដែលមានបញ្ហា ហើយត្រូវការដោះស្រាយបន្ទាន់
រដ្ឋមានថវិកាគ្រប់គ្រាន់ក្នុងការសង្រ្គោះ ឧទាហរណ៍ដូចជា ការជួយដល់វិស័យកាត់ដេរ
និងទេសចរណ៍ ជាដើម។
សម្តេចបានបន្តថា
រដ្ឋនឹងបញ្ចេញថវិកាប្រមាណ ១០០លានដុល្លារ ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ
ដូចជា ការជីកស្តារប្រព័ន្ធធារាសាស្ត្រ ប្រឡាយទឹក ជាដើម៕
None