កម្ពុជាសង្ឃឹមខ្ពស់ថា នឹងទទួលភ្ញៀវទេសចរអន្តរជាតិដល់២លាននាក់

កម្ពុជាសង្ឃឹមខ្ពស់ថា នឹងទទួលភ្ញៀវទេសចរអន្តរជាតិដល់២លាននាក់ និងទេសចរផ្ទៃក្នុង១១លាននាក់នៅឆ្នាំ២០២២


កម្ពុជាបន្តក្ដីសង្ឃឹមខ្ពស់ថា ចរន្តភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជានឹងអាចវិលមករកភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះ ជាមួយនឹងការរំពឹងអាចស្រូបទាញភ្ញៀវទេសចរអន្តរជាតិបានដល់ជិត២លាននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ១១លាននាក់នៅពេញមួយឆ្នាំ២០២២នេះ។
កម្ពុជាសង្ឃឹមខ្ពស់ថា នឹងទទួលភ្ញៀវទេសចរអន្តរជាតិដល់២លាននាក់ និងទេសចរផ្ទៃក្នុង១១លាននាក់នៅឆ្នាំ២០២២

ជាក់ស្តែងនៅរយៈពេល ៩ខែ ដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១លាន២សែននាក់ កើនឡើងប្រមាណ ៨៦០% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសរួមមានភ្ញៀវទេសចរជាតិសរុបប្រមាណជាង ៨លាន៤សែននាក់ កើនឡើង ២៤៧% និងភ្ញៀវទេសចរបរទេសផ្ទៃក្នុងចំនួន ១លាន២សែននាក់ កើនឡើង​ក្នុងអត្រាប្រមាណ ៦០៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើតាមការអះអាងរបស់​ក្រសួងទេសចរណ៍។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ស្តីពី «កិច្ចប្រជុំបូកសរុបការងាររយៈពេល ៩ខែ ឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្ការនិងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវដ១៩» បានបង្ហាញថា វិស័យទេសចរណ៍នៅកម្ពុជាក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ មានការងើបឡើងវិញាគួរឲ្យកត់សម្គាល់ ជាក់ស្តែងរយៈពេល ៩ខែ ដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១លាន២សែននាក់កើនឡើងប្រមាណ ៨៦០% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្រសួងទេសចរណ៍ រួមជាមួយនឹង​វិស័យឯកជន​រំពឹងខ្ពស់ថា ក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិដល់ ២លាននាក់ និងភ្ញៀវទេសចរណ៍ផ្ទៃក្នុងយ៉ាងហោច ១១លាននាក់។

បើតាមក្រសួងទេសចរណ៍ បញ្ជាក់ថា «ឯកសារផែនទីចង្អុលផ្លូវសម្រាប់ស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩» ដែលបានរំលេចនូវយុទ្ធសាស្ត្រត្រឹមត្រូវសម្រាប់ការស្រោចស្រង់ឡើងវិញ​នូវវិស័យ​ទេសចរណ៍ ដោយយោងលើ​សូចនាករ​រង្វាស់​ចំនួន២គឺ ទី១.ការកើនត្រឡប់មកវិញនូវចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងទី២.ការចាប់ផ្ដើមដំណើរ​ការឡើងវិញ​ជាបណ្តើរៗនូវមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ដែលបានបិទផ្អាក​នាអំឡុងពេល​ជំងឺកូវីដ ១៩ កំពុងរាតត្បាត។

គួរបញ្ជាក់ផងដែរថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ អាជីវកម្មទេសចរណ៍សរុបទូទាំងប្រទេសបានបិទ និងផ្អាកដំណើរការអាជីវកម្មសរុបនៅមាន​ប្រមាណ ១២២០ទីតាំង ស្មើនឹង ១៥% នៃចំនួនអាជីវកម្មសរុប និងមានបុគ្គលិករងផលប៉ះពាល់សរុបជាង ២ម៉ឺននាក់ ស្មើនឹង២៦% នៃចំនួនបុគ្គលិកសរុប។

សូម​បញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែ​គាំទ្រ ​និងផ្តល់ជំនួយ​ឧបត្ថម្ភ​គាំទ្រ​ជាបន្តបន្ទាប់ដល់​ផ្នែក​ឯកជនក្នុងវិស័យទេសចរណ៍​ក្នុងដំណាក់កាល​ដ៏លំបាក ចាប់តាំង​ពី​ខែមេសា ឆ្នាំ២០២០ មកម្ល៉េះ និងបានសម្រេចបន្តគាំទ្រ​សម្រាប់ដំណាក់កាលងើបឡើងវិញ នៃវិស័យទេសចរណ៍រយៈពេល៣ខែបន្ថែមទៀត រហូតដល់ខែធ្នូឆ្នាំ២០២២៕




អត្ថបទបន្ទាប់


ធនាគារអន្តរជាតិធំៗប្រឈមនឹងការត្រួតពិនិត្យ ក្រោយមានជាប់ទាក់ទងនឹងធនាគារ និងក្រុមហ៊ុនមីយ៉ាន់ម៉ាដែលរងទណ្ឌកម្ម

មានឯកសារដែលបែកធ្លាយពីក្រុមសកម្មជន និងអ្នកតស៊ូមតិនៅមីយ៉ាន់ម៉ាឱ្យដឹងថា ធនាគារអន្តរជាតិធំៗ រួមទាំងធនាគារ ANZ របស់អូស្ត្រាលី បានបន្តមានទំ…

មេដឹកនាំប្រទេសទីម័រឡេស្តេ ថា នឹងងាកទៅចិន បើដំណើរការចូលជាសមាជិកអាស៊ាននៅតែអូសបន្លាយពេលយូរ

ប្រធានាធិបតីទីម័រឡេស្តេ លោក Jose Ramos-Horta បានព្រលយភាពអស់សង្ឃឹមក្នុងការចូលជាសមាជិកអាស៊ាន បន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ