វិស័យពាណិជ្ជកម្ម

តើអាស៊ាន និងអូស្ត្រាលី គឺជាដៃគួដ៏ស័ក្ដិសមនៅតំបន់អាស៊ីប៉ាស៊ីហ្វិកឬ ក្រោយទំហំពាណិជ្ជកម្មឈានដល់១១៦ពាន់លានដុល្លារ?


អ្នកជំនាញកំពុងតែថ្លឹងថ្លែងនូវទំនាក់ទំនងរវាងអាស៊ាន និងអូស្រ្តាលី ខណៈអូស្រ្តាលី បានបង្ខិតខ្លួនកាន់តែជិតស្និទជាមួយនឹងអាស៊ាន។ ពាក់ព័ន្ធនឹងបញ្ហានេះ មានការអះអាងថា អាស៊ាន គឺជាដៃគួដ៏ស័ក្តិសមនឹងអូស្រ្តាលី ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងអាស៊ាន និងអូស្រ្តាលី គឺនៅមានបញ្ហាប្រឈមមួយចំនួន។ បច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងអាស៊ាន និងអូស្ត្រាលីបានឈានដល់១១៦ពាន់លានដុល្លារអាមេរិក ពោលគឺធំជាងទំហំពាណិជ្ជកម្មរវាងអូស្ត្រាលីជាមួយជប៉ុន និងអាម៉េរិកទៅទៀត។
វិស័យពាណិជ្ជកម្ម
ដោយ

លោក ស៊ីយេត មូនៀ ខាស្រ៊ូ (Syed Munir Khasru ) ប្រធានវិទ្យាស្ថានសិក្សាគោលនយោបាយការតស៊ូមតិ និងអភិបាលកិច្ច ដែលជាស្ថាប័នធនាគារមួយមានមូលដ្ឋាននៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលីបានលើកឡើងថា អាស៊ាន និងអូស្ត្រាលី គឺជាដៃគូដ៏ស័ក្តិសម ប៉ុន្តែកំពុងប្រឈមមុខនឹងតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការលើឧស្សាហកម្មបៃតង។

នៅក្នុងបទអត្ថាធិប្បាយមួយដែលលោកបានសរសេរឱ្យសារព័ត៌មាន Nikkei បានឲ្យដឹងថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី កាលពីខែមុននៅទីក្រុងមែលប៊ន បានបង្ហាញនូវការវិវត្តន៍នៃទំនាក់ទំនងអាស៊ាន និងអូស្រ្តាលីថ្មី ប៉ុន្តែចំណុចដែលផ្តោតខ្លាំងរវាងអាស៊ាន និងអូស្រ្តាលី គឺឧស្សាហកម្មបៃតង។

ឧស្សាហកម្មបៃតង ក៏ជារបៀបវារៈកំពូលនៅក្នុងទំនាក់ទំនងទ្វេភាគី តាមរយៈការជំរុញកិច្ចសហការទៅក្នុងការអនុវត្តសេដ្ឋកិច្ចប្រកបដោយចីរភាព និងជឿនលឿន ដែលបានលើកឡើងនៅពេលដែល លោក អេនថូនី អាបានី នាយករដ្ឋមន្រ្តីអូស្រ្តាលី បានពិភាក្សាទ្វេភាគីជាមួយនឹងបណ្តាមេដឹកនាំអាស៊ាន​នីមួយៗ ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលនោះ។

ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងអូស្ត្រាលី បានឈានដល់ទំហំ១១៦ពាន់លានដុល្លារ កើនឡើង៤២%​ ដែលទំហំនេះ គឺធំជាងទំហំពាណិជ្ជកម្មរបស់អូស្ត្រាលីជាមួយជប៉ុន សហរដ្ឋអាម៉េ​រិក ឬសហភាពអឺរ៉ុប។ ការរីកចម្រើនយ៉ាងឆាប់រហ័សនេះត្រូវបានជំរុញដោយការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ឆ្នាំ២០១០ ក៏ដូចជាការចាប់ផ្តើមនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលបានដាក់ឲ្យអនុវត្តកាលពីឆ្នាំ២០២២។ ក្រៅពីនោះអូស្ត្រាលីនិងសមាជិកចំនួន៤ ក្នុងចំណោមសមាជិកទាំង១០របស់អាស៊ាន ក៏មានកិច្ចព្រមព្រៀងពិសេសមួយទៀត គឺភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ដែលអាចជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មបន្ថែមទៀត។

ឈរនៅលើលទ្ធផលដែលមាននេះ អាស៊ាននិងអូស្រ្តាលី គឺពិតជាដៃគូដ៏ស័ក្តិសម ប៉ុន្តែអាស៊ាន និងអូស្រ្តាលីអាចប្រឈមនឹងបញ្ហាខ្លះ នៅពេលដែលអូស្រ្តាលីស្វះស្វែងរកការបង្កើតនូវទីផ្សារសម្រាប់ទំនិញ និងសេវាកម្មអូស្ត្រាលីដូចជាឧស្ម័នធម្មជាតិ ធ្យូងថ្ម និងស្រូវសាលី ក៏ដូចជាថាមពលកកើតឡើងវិញ ដែលមកដល់ពេលនេះអាស៊ានសុទ្ធតែមានដៃគូ ជាពិសេសគឺចិនតែម្តង៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រាក់ចំណូលរបស់កាស៊ីណូណាហ្គាវើលដ៍ កើនឡើងជិត២៤% នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ប្រាក់ចំណូលរបស់កាស៊ីណូណាហ្គានៅកម្ពុជា ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៤ ត្រូវបានគេដឹងថា មានរហូតដល់ជាង១៤៥លានដុល្លារ កើនឡើងជិត២៤% បើធៀបនឹងរ…

ទីផ្សារអាស៊ីប៉ាស៊ីហ្វិកធ្លាក់ចុះយ៉ាងខ្លាំង ចំពេលមានការព្រួយបារម្ភថា ធនាគារកណ្តាលអាម៉េរិកអាចនឹងលែងកាត់បន្ថយអត្រាការប្រាក់

ព័ត៌មាន
ទីផ្សារអាស៊ី-ប៉ាស៊ីហ្វិក បានដាំក្បាលចុះយ៉ាងខ្លាំងនៅថ្ងៃសុក្រនេះ ដោយសន្ទស្សន៍ផ្សារហ៊ុន Nikkei 225 របស់ប្រទេសជប៉ុន បានធ្លាក់ចុះខ្លាំងជាងគេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ