Advertisement
Advertisement
Advertisement
ពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង

ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េធ្លាក់ចុះជិត១៨%នៅឆ្នាំ២០២០


កម្ពុជានិងកូរ៉េខាងត្បូងនៅពេញមួយឆ្នាំ២០២០ សម្រេចបានទំហំពាណិជ្ជកម្មសរុបជាង ៨៨០លានដុល្លារអាមេរិក ធ្លាក់ចុះជិត១៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលសម្រេចបានជាង១ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យរបស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Korea International Trade Association) ឬហៅកាត់ថា KITA។
សម្តេច ហ៊ុនសែន (ឆ្វេង) នាយករដ្ឋមន្ត្រីកម្ពុជា និង លោក លោក មូន ជេអ៊ីន (ស្តាំ) ប្រធានាធិបតីកូរ៉េខាងត្បូង
ដោយ
Advertisement

ទិន្នន័យដដែលបានបង្ហាញថា ក្នុងពេញមួយឆ្នាំ២០២០កន្លងទៅថ្មីៗនេះ កម្ពុជានាំចេញទៅកូរ៉េខាងត្បូងក្នុងទំហំទឹកប្រាក់ ៣១៨លានដុល្លារ ធ្លាក់ចុះ ៥,៥% ធៀបទៅនឹងឆ្នាំ២០១៩ ជាមួយនឹងទឹកប្រាក់សម្រេចបានចំនួន ៣៣៦លានដុល្លារអាមេរិក។ ដោយឡែក កម្ពុជានាំចូលពីកូរ៉េមកវិញ ក៏មានការធ្លាក់ចុះដូចគ្នាដែរពោល គឺធ្លាក់ចុះដល់ទៅ១៨% គិតជាទឹកប្រាក់ចំនួន ៥៦៧ លានដុល្លារ ដែលកាលពីឆ្នាំ២០១៩ មានទំហំដល់ទៅជិត ៧០០លានដុល្លាអាមេរិក។

គួរកត់សម្គាល់ថា ទំនិញភាគច្រើនដែលកម្ពុជានាំចេញទៅកូរ៉េខាងត្បូង មានដូចជា សម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ ភេសជ្ជៈ កៅស៊ូ ឱសថ ផលិតផលកសិកម្ម និងគ្រឿងបន្លាស់សម្រាប់ឧបករណ៍អេឡិចត្រូនិច។ រីឯ ទំនិញដែលកម្ពុជានាំចូលពីកូរ៉េមកវិញ មានដូចជា យានយន្ត ឧបករណ៍អេលិចត្រូនិច សម្ភារៈផ្ទះបាយ និងផលិតផលធ្វើពីផ្លាស្ទិកជាដើម។

បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា គិតត្រឹមចុងឆ្នាំ២០២០កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង សម្រេចបានដំណាក់កាលទី៤ នៃការជជែកពិភាក្សា និងចរចារ ពោលគឺសម្រេចបានចំនួន៩០%។ នៅពេល FTA ជាមួយកូរ៉េចូលជាធរមានវានឹងជួយធ្វើឱ្យការនាំយកផលិតផលខ្មែរទៅកាន់ទីផ្សារកូរ៉េមានចំនួនកើនឡើង ហើយពេលនោះក៏ជាឱកាសសម្រាប់វិនិយោគិនប្រទេសទាំង ២ ក្នុងការស្វែងរកដៃគូពាណិជ្ជកម្មផងដែរ៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វីង និង Ria រួមគ្នាជំរុញ​ការផ្ទេរប្រាក់ឆ្លងប្រទេស

ព័ត៌មាន
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា កំពុងពង្រីកប្រតិបត្តិការផ្ទេរប្រាក់ចូលមកព្រះរាជាណាចក្រកម្ព...

រាជរដ្ឋាភិបាលថៃ នឹងលក់បណ្ណសន្សំ ២ពាន់លានដុល្លារ ដើម្បីជួយដល់វិធានការជំរុញសេដ្ឋកិច្ច

ព័ត៌មាន
នៅខែកុម្ភៈខាងមុខនេះ ប្រទេសថៃ នឹងលក់បណ្ណសន្សំរដ្ឋាភិបាលប្រមាណ ២ពាន់លានដុល្លារ ដើម្បីជួយដល់វិធានការជំរុញសេដ្ឋកិច្ច សំដៅដល់កាត់បន្ថយផលប៉...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ