វិស័យកំពង់ផែ

វិស័យដឹកជញ្ជូនតាមកំពង់ផែនៅកម្ពុជា ពោរពេញទៅដោយឱកាស និងការប្រកួតប្រជែងខ្លាំង


ក្រុមអ្នកជំនាញនៅក្នុងវិស័យកំពង់ផែនៅប្រទេសកម្ពុជាបានធ្វើការលើកឡើងថា ភាពរីកចម្រើនលូតលាស់នៃសេដ្ឋកិច្ចជាតិ បានផ្តល់ទាំងឱកាស និងបើកចំហរចំពោះការប្រកួតប្រជែង នៅក្នុងវិស័យដឹកជញ្ជូនមួយនេះ ឲ្យកាន់តែទូលំទូលាយ ហើយបញ្ហាប្រឈមដែលកំពង់ផែនៅកម្ពុជា កំពុងជួបប្រទះ គឺការពង្រីកសមត្ថភាព មិនទាន់ទៅតាម តម្រូវការនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល។
ការដឹកជញ្ជូនទំនិញតាមកំពង់ផែនៅកម្ពុជា (រូបភាព៖ http://www.pas.gov.kh)
ដោយ

លោកស្រី ជ័យ សុគន្ធា នាយិកាទីផ្សារ​នៃកំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ បានថ្លែង​ក្នុងវេទិកា​ក្រុមហ៊ុន​ចុះបញ្ជី រៀបចំដោយ ក្រុមហ៊ុនផ្សារ​មូលបត្រកម្ពុជា ឲ្យបានដឹងថា ដោយសារភាព​រីកចម្រើននៃ សេដ្ឋកិច្ចជាតិ គួបផ្សំនឹង ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង ខ្សែសង្វាក់​ផ្គត់ផ្គង់​សកល បានធ្វើឲ្យ​ចរាចរណ៍​នៃការដឹកជញ្ជូន​ទំនិញ កាន់តែ​មមាញឹក ដែលទាមទារឲ្យ កំពង់ផែ​នៅកម្ពុជា ត្រូវការពង្រីក​សមត្ថភាព ដើម្បីទទួល​នាវាធំៗ ដោយប្រើប្រាស់​កំពង់ផែ​ទឹកជ្រៅ។

យ៉ាងណាមិញ បញ្ហាប្រឈម​មួយចំនួនទៀត គឺកង្វះដើមទុន​ដែលចំាបាច់​ត្រូវចំណាយ​ច្រើន ដើម្បីពង្រឹង​សមត្ថភាព ហើយនឹង​កង្វះខាត​បច្ចេកវិទ្យា សម្រាប់ប្រើប្រាស់​ទៅលើ ប្រតិបត្តិការ​ទាំងអស់​ក្នុងកំពង់ផែ។ ទោះបីជាយ៉ាងណា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រំពឹងទទួល​បានកុងតឺន័រ​ឆ្លងកាត់​ប្រមាណ ៦០ម៉ឺនទូ TEUs ក្នុងឆ្នាំ​ ២០១៩នេះ ដែលកើនឡើង ១៨% ធៀបនឹងពីឆ្នាំមុន។

ដោយឡែក លោកស្រី ហ៊ឺ ផានិន អគ្គនាយករង​អាជីវកម្ម និង​ប្រតិបត្តិការ​ផែនៃ​កំពង់ផែ​ស្វយ័តភ្នំពេញ បានគូសបញ្ជាក់​ស្រដៀងគ្នា​ដែរថា ដោយសារតែចរាចរណ៍​នៃការដឹកជញ្ជូន​ទំនិញ​កាន់តែ​មមាញឹក បានធ្វើឲ្យ សមត្ថភាពរបស់ កំពង់ផែស្វយ័តភ្នំពេញ​ ឈានដល់កម្រិត​អតិបរមា ដែលប្រើប្រាស់​អស់ពីលទ្ធភាព​ប្រមាណ ៣សែនទូ TEUs​ សម្រាប់ដំណាក់កាលទី ១ និងទី ២។

តួយ៉ាងក្នុងរយៈពេល​ ១១ខែ ដើមឆ្នាំ ២០១៩នេះ​កំពង់ផែស្វយ័តភ្នំពេញ ទទួលបាន​កុងតឺន័រឆ្លងកាត់​ប្រមាណ ២៥ម៉ឺនទូ TEUs ដែលកើនឡើង ៣០% ធៀបនឹងរយៈពេល​ដូចគ្នា កាលពីឆ្នាំមុន ដូច្នេះហើយ ក្រុមហ៊ុន​នឹងធ្វើការអភិវឌ្ឍ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាលទី ៣ ដែលនឹងបន្ថែម​សមត្ថភាព​ទទួលកុងតឺន័រ​ឆ្លងកាត់​៣សែនទូ TEUs ចាប់ផ្តើម​សាងសង់​នៅដើមឆ្នាំ ២០២០ខាងមុខ។

គួរជម្រាបដែរថា កំពង់ផែស្វយ័តភ្នំពេញ ក៏មានគម្រោង​សាងសង់ ផែស្ងួត នៅតាមបណ្តោយ​ផ្លូវក្រវាត់ក្រុងទី ៣ និងគម្រោងបង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស និងមជ្ឈមណ្ឌល​ភ័ស្តុភារ ដើម្បីពង្រឹង​សមត្ថភាព​ប្រកួត​ប្រជែងឲ្យ​កាន់តែរឹងមាំ៕

None



អត្ថបទបន្ទាប់


អនុប្រធាន​គណៈកម្មការ​អឺរ៉ុប ជួប​​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និយាយ​គ្នា​អំពី​ EBA

លោក Joseph Borrell Fontelles អនុប្រធាន​គណៈកម្មការ​អឺរ៉ុប នៅថ្ងៃ​ទី​១៥ ខែ​ធ្នូ​នេះ បាន​និយាយ​ថា លោក​បាន​ជួប​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​…

កម្ពុជាកំពុងរៀបចំច្បាប់វិនិយោគថ្មី និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស

ប្រទេសកម្ពុជា បាននិងកំពុងរៀបចំច្បាប់វិនិយោគថ្មី និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ក្នុងគោលបំណងបង្កើននូវភាពអំណោយផល និងប្រសិទ្ធភាពសម្រាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ