Advertisement
Advertisement
Advertisement
EBA - សិទ្ធិ​មនុស្ស-នយោបាយ

អនុប្រធាន​គណៈកម្មការ​អឺរ៉ុប ជួប​​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និយាយ​គ្នា​អំពី​ EBA


លោក Joseph Borrell Fontelles អនុប្រធាន​គណៈកម្មការ​អឺរ៉ុប នៅថ្ងៃ​ទី​១៥ ខែ​ធ្នូ​នេះ បាន​និយាយ​ថា លោក​បាន​ជួប​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​ លោក ប្រាក់ សុខុន និង​បាន​និយាយ​គ្នា​អំពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ហើយ​បាន​អះអាង​ថា ​កិច្ច​ប្រឹងប្រែង​នៅតែ​ត្រូវការ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា (ខាង​ឆ្វេង) និង​លោក Joseph Borrell Fontelles អនុប្រធាន​គណៈកម្មការ​អឺរ៉ុប។
ដោយ
Advertisement

តាមរយ: Twitter លោក Joseph Borrell Fontelles បាន​និយាយ​ដូច្នេះ​ថា “ខ្ញុំ​បាន​ជួប​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស #កម្ពុជា លោក ប្រាក់ សុខុន នៅ​ខាង​ក្រៅ #កិច្ច​ប្រជុំ​អាស៊ី​-អឺរ៉ុប។ យើង​បាន​និយាយ​​អំពី​លទ្ធភាព​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម។ កិច្ច​ប្រឹងប្រែង​នៅ​តែ​ត្រូវការ​បន្ថែ​ម​ទៀត ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ។”

កាលពី​ខែ​វិច្ឆិកា កន្លង​មក​នេះ គណៈកម្មការ​អឺរ៉ុប​បាន​បញ្ចប់​នូវ​របាយការណ៍​ស៊ើប​អង្កេត​បឋម​របស់​ខ្លួន អំពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា និង​ទុក​ពេល​ឲ្យ​កម្ពុជា ០១ខែ ដើម្បី​ឆ្លើយតប មុន​នឹង​សម្រេច​ថា ដក EBA ឬអត់ ពី​កម្ពុជា នៅ​ខែ​កុម្ភៈ ឆ្នាំ​ក្រោយ។

ក្រសួង​ការបរទេស​កម្ពុជា បាន​ឆ្លើយ​តប​ទៅនឹង​ការ​ព្រួយ​បារម្ភ​របស់​សហភាព​អឺរ៉ុប​រួច​ហើយ កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ​នេះ ហើយ​បាន​អំពាវនាវ​ឲ្យ​អឺរ៉ុប ពិចារណា​អំពី​ផល​ប៉ះពាល់​ដល់​កម្មការិនី​ប្រមាណ​ជិត ១​លាន​នាក់ បើ​សិន​ជា​សម្រេច​ដក EBA នោះ។

សហភាព​អឺរ៉ុប បាន​ព្រមាន​​ថា គេអាច​នឹង​​ដក EBA ពីកម្ពុជាជា​​បណ្តោះ​អាសន្ន បន្ទាប់ពី​មាន​ការចោទ​ប្រកាន់​ថា មាន​ការ​ធ្លាក់​ចុះ​ខាង​ផ្នែក​សិទ្ធិ​មនុស្ស និង​នយោបាយ។

លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ ដែល​ជាប់​ឃុំ​និង​ទទួល​​រង​ការចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​អស់​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ​នោះ នឹង​មាន​ការ​ជំនុំ​ជម្រះ​ក្តី នៅថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០ ខាង​មុខ​នេះ។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច បាន​និយាយ​តាម​សារ​តេឡេក្រាម នៅថ្ងៃ​ចន្ទ ទី​១៦ ខែ​ធ្នូ​នេះ ថា​ ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​ធ្វើ​នយោបាយ ដោយ​ទូលំ​ទូលាយ តែ​ត្រូវ​ធ្វើ​ដោយ សុចរិត ហើយ​បាន​និយាយ​បន្ត​ថា គំនិត​មិន​ចង់​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ គឺ​ជា​ល្បិច​កល​ចង់​ទុក​ឲ្យ​កម្ពុជា​ស្លាប់​ដោយសារ​អត់ EBA៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដើម្បីបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម វៀតណាម​សុខចិត្តបាត់ចំណូលពន្ធនាំចូល ៥៥៨លានដុល្លារ​នៅ១១ខែ ឆ្នាំនេះ

ព័ត៌មាន
ប្រទេសវៀតណាម បានបាត់បង់ចំណូលពន្ធគយឬពន្ធនាំចូល ប្រមាណ ៥៥៨ លានដុល្លារអាមេរិក នៅក្នុងរយៈពេល១១ខែ នៅឆ្នាំនេះ ដោយសារតែមានការចុះកតិកាសញ្ញ...

វិស័យដឹកជញ្ជូនតាមកំពង់ផែនៅកម្ពុជា ពោរពេញទៅដោយឱកាស និងការប្រកួតប្រជែងខ្លាំង

ព័ត៌មាន
ក្រុមអ្នកជំនាញនៅក្នុងវិស័យកំពង់ផែនៅប្រទេសកម្ពុជាបានធ្វើការលើកឡើងថា ភាពរីកចម្រើនលូតលាស់នៃសេដ្ឋកិច្ចជាតិ បានផ្តល់ទាំងឱកាស និងបើកចំហរចំ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ