កម្ពុជា ផ្ដល់វ៉ាក់សាំងស៊ីណូវ៉ាក់ដល់ប្រទេសឡាវ

កម្ពុជា ផ្ដល់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ២០ម៉ឺនដូស ដល់ប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩


្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា បានផ្ញើលិខិតជូនលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ផ្ដល់ជូននូវវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន ២០ម៉ឺនដូស ដល់ប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសមួយនេះ។
វ៉ាក់សាំងស៊ីណូវ៉ាក់ដែលបានដឹកមកព្រលានយន្តហោះអន្តរជាតិភ្នំពេញ

នៅក្នុងសារលិខិតដែលនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន ផ្ញើជូននាយរដ្ឋមន្រ្តីឡាវ បានបញ្ជាក់យ៉ាងដូច្នេះ សម្ដេចមានសេចក្តីរីករាយជាអតិបរិមា ដែលមានឱកាសបានជួបដោយផ្ទាល់ជាមួយឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងអំឡុងពេលចូលរួមកិច្ចពិគ្រោះយោបល់រវាងថ្នាក់ដឹកនាំគណបក្សរបស់ប្រទេសកម្ពុជា ឡាវ និងវៀតណាម កាលពីថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២១ នៅទីក្រុងហាណូយ។ សម្ដេចបន្តទៀតថា ជំនួបដោយផ្ទាល់នេះ បានអនុញ្ញាតឱ្យប្រទេសទាំងពីរធ្វើការពិភាក្សា និងផ្លាស់ប្តូរគ្នាបានយ៉ាងស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា ស្តីពីការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមផងដែរ។

ជាការពិតណាស់ ស្ថិតក្នុងកាលៈទេសៈនេះ មិនថាកម្ពុជា ឬប្រទេសឡាវ សុទ្ធតែបានបះពាល់ខ្លាំងផ្នែកសេដ្ឋកិច្ច ដោយសារការផ្ទុះឡើងវិញ នៃជំងឺរកូវីដ-១៩ ដែលបានបន្តបង្កការលំបាកផ្នែកសេដ្ឋកិច្ច និងដាក់សម្ពាធបន្ថែមទៀត ដល់សុខុមាលភាពរបស់ប្រជាជន ពិសេសមានការឆ្លងជំងឺកូវីដ-១៩ បំលែងថ្មីយ៉ាងឆាប់រហ័ស នៅក្នុងសហគមន៍។

ដូច្នេះ ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាព ជាប្រពៃណីរវាងប្រទេសទាំងពីរ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ជូនប្រទេសឡាវ នូវអំណោយថ្នាំវ៉ាក់សាំង(ប្រភេទស៊ីណូវ៉ាក់) ចំនួន ២០ម៉ឺនដូស បន្ថែមទៀត ដើម្បីរួមចំណែកដល់ការខិតខំប្រឹងប្រែង របស់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺដ៏សាហាវនេះ។ ដោយឡែក វ៉ាក់សាំងនេះ នឹងត្រូវបញ្ជូនទៅដល់ច្រកទ្វារព្រំដែនត្រពាំងក្រៀល-ណុងណុកខៀន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០២០ កន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានផ្ដល់អំណោយនូវសម្ភារមួយចំនួន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់ប្រទេសឡាវ ដែរ មានដូចជា ម៉ាស សម្លៀកបំពាក់សុវត្ថិភាព ថ្នាំពេទ្យ និងគ្រឿងបរិក្ខាពេទ្យ ជាច្រើនទៀត៕

None



អត្ថបទបន្ទាប់


អ្នកជំនាញ៖ វិស័យអចលនទ្រព្យនឹងប្រសើរឡើង ក្រោយការបើកវិស័យទេសចរណ៍ពីសំណាក់រដ្ឋាភិបាល

អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ បានចាត់ទុកការបើកតំបន់ទេសចរណ៍ទទួលភ្ញៀវទេសចរបរទេសបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច ដែលគ្រោងធ្វើឡ…

ក្រុមសេដ្ឋវិទូបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចអាមេរិកនៅឆ្នាំនេះ

ក្រុមសេដ្ឋវិទូរបស់សហរដ្ឋអាមេរិករំពឹងថា សេដ្ឋកិច្ចនឹងមានកំណើនយឺតនៅឆ្នាំនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ប្រភេទឌែលតានៅក្នុងប្រទេស ប៉ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ