សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ទាំង ៧៣០នាក់នោះ មានករណីចម្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៧២៨នាក់ រីឯ២ករណីទៀតជាអ្នកដំណើរពីបរទេស ស្របដែលអ្នកជាសះស្បើយមានចំនួន ១៦៩នាក់ ដែលតម្រូវឲ្យចេញពីមន្ទីរពេទ្យ ហើយបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្ថែមទៀតដោយខ្លួនឯង។
សម្រាប់អ្នកវិជ្ជមានករណីសហគមន៍ទាំង ៧៣០នាក់ រួមមាន រាជធានីភ្នំពេញ ៤៥៤ករណី - ព្រះសីហនុ ១២៤ករណី - កណ្ដាល ១០៧ករណី - កំពង់ធំ ១៤ករណី - តាកែវ ១១ករណី - ព្រៃវែង ៦ករណី - ត្បូងឃ្មុំ ៥ករណី - កំពង់ចាម ៤ករណី - សៀមរាប ២ករណី - ស្ទឹងត្រែង ១ករណី - ពោធិ៍សាត់ - ១ករណី - កំពត ១ករណី។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដោយឡែកមួយទៀតរបស់ក្រសួងសុខាភិបាល ចេញផ្សាយក្នុងថ្ងៃនេះដដែលបានគូសបញ្ជាក់ថា មានអ្នកជំងឺកូវីដ០៣៦នាក់ទៀត បានស្លាប់បាត់បង់ជីវិតដោយសារកូវីដ-១៩ ក្នុងនោះមាន បុរសឣាយុ ៧១ឆ្នាំ ស្រ្តីឣាយុ ៧១ឆ្នាំ ស្រ្តីឣាយុ ៧៦ឆ្នាំ បុរសឣាយុ ៦១ឆ្នាំ បុរសឣាយុ ៥៩ឆ្នាំ និងបុរសឣាយុ ៤៥ឆ្នាំ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៤ ៥២០ នាក់ហើយ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៣៦៩ នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៩០៤០នាក់ និងស្លាប់បាត់បង់ជីវិតសរុបចំនួន១០៣នាក់៕