តុលាការពាណិជ្ជកម្ម

កម្ពុជាគ្រោងបង្កើតតុលាការពាណិជ្ជកម្មនៅចុងឆ្នាំ២០២១ តើនឹងជួយដោះស្រាយបញ្ហាអ្វីខ្លះ?


សភាពាណិជ្ជកម្មកម្ពុជារួមជាមួយក្រសួងយុត្តិធម៌ និងក្រសួងពាណិជ្ជកម្មកំពុងពិភាក្សា និងសិក្សានីតិវិធីច្បាប់ក្នុងការបង្កើតតុលាការពាណិជ្ជកម្មដាច់ដោយឡែក ដើម្បីដោះស្រាយបញ្ហាវិវាទក្នុងការធ្វើពាណិជ្ជកម្ម។ តាមរយៈតុលាការនេះ កម្ពុជារំពឹងថា វានឹងអាចជួយដោះស្រាយទំនាស់ពាណិជ្ជកម្មបានឆាប់រហ័ស ក៏ដូចជាជួយបង្កើនទំនុកចិត្ត និងទាក់ទាញវិនិយោគិនបរទេសឲ្យមកបោះទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនថែមទៀត ហើយតាមគម្រោងតុលាការពាណិជ្ជកម្មនេះនឹងលេចចេញជារូបរាងនៅចុងឆ្នាំ២០២១ នេះ។
សភាពាណិជ្ជកម្ម​ និងវិស័យឯកជន​ប្រជុំ​ពិភាក្សា​ទាក់ទង​នឹងការបង្កើត​តុលាការពាណិជ្ជកម្ម​នាពេលកន្លងទៅ
ដោយ

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ប្រាប់ខេមបូណូមីសថា បើគ្មានអ្វីប្រែប្រួលទេ ស្ថាប័នតុលាការពាណិជ្ជកម្ម នឹងលេចចេញជារូបរាងនៅកម្ពុជាលើកដំបូងនៅ​ចុងឆ្នាំ២០២១ ឬ​ដើមឆ្នាំ២០២២ ខាងមុខ។ ខណៈបច្ចុប្បន្នភាគីសភាពាណិជ្ជកម្មកម្ពុជា ក្រសួងយុត្តិធម៌ និងក្រសួងពាណិ​ជ្ជកម្ម​កំពុងសិក្សារួមគ្នា​លើបញ្ហា​ទីតាំងតុលាការពាណិជ្ជកម្ម ការរៀបចំចៅក្រម និងរៀបចំច្បាប់ជាដើម។

ពាក់ព័ន្ធបញ្ហាទីតាំងនៃ​តុលាការពាណិជ្ជកម្មនេះ បើតាមឧកញ៉ា លឹម ហេង ជាជំហានដំបូង​កម្ពុជាគ្រោងបង្កើតស្ថាប័ននេះ នៅ៣រាជធានីខេត្តរួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ព្រោះទីតាំងទាំងបីជាបណ្តុំស្ថាប័នពាណិជ្ជកម្ម និងពោរពេញទៅដោយ​គម្រោងអភិវឌ្ឍន៍ធំៗ។ តុលាការ​នេះបង្កើតឡើងក្នុ​ងគោលបំណង ដើម្បីដោះស្រាយបញ្ហាវិវាទ​ពាណិជ្ជកម្ម ដែលមានទំហំចាប់ពី ១រយលាន​រៀលឡើងទៅ។ 

អនុប្រធានសភាពាណិជ្ជកម្មរូបនេះ បានបង្ហាញការជឿជាក់យ៉ាងមុតមាំ លើស្ថាប័នតុលាការពាណិជ្ជកម្មក្នុងការជួយដោះស្រាយបញ្ហាទំនាស់ពាណិជ្ជកម្មដែលតែងតែកើតមានជាញឹកញាប់នៅកម្ពុជា។ ពិសេស វានឹងក្លាយជាចលករ​ក្នុងការជួយ​បង្កើន​ទំនុកចិត្ត និងទាក់ទាញវិនិយោគិនបរទេសឲ្យ​មកបោះទុនវិនិយោ​គ​​នៅកម្ពុជាកាន់តែច្រើនថែមទៀត។ ឧកញ៉ា លឹម ហេង ក៏រំពឹងផងដែរថា តុលាការនេះនឹងអាចជួយ​ដោះ​ស្រាយវិវាទពាណិជ្ជកម្មនៅកម្ពុជាបានទាន់ពេលវេលា និងឆាប់រហ័សជាងមុន។

គួររំលឹកថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌បានបង្កើតគណៈកម្មការមួយ ដើម្បីរៀប​ចំការបង្កើតតុលាការពាណិជ្ជកម្ម ដោយគណៈកម្មការនេះមានសិទ្ធិអញ្ជើញអ្នកជំនាញមកពីតាមក្រសួង ស្ថាប័​នជាតិ និងអន្តរជាតិចូលរួមពិគ្រោះយោបល់តាមការចាំបាច់៕ 

None



អត្ថបទបន្ទាប់


អស់ទាស់! រំលស់ផ្ទះបុរី ប៉េង ហួត ដោយមិនចាំបាច់មានទ្រព្យបញ្ចាំ និងកម្ចីរហូតដល់ 80% ពីធនាគារ ហុង លីអុង

ភ្នំពេញ៖ កាលពីដើមខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុនបុរី ប៉េង ហួត បានប្រកាសអំពីការបើកបម្រើការការិយាល័យលក់ថ្មី នៅគម្រោង ដឹស្តា មុនីរ៉ាហ៍ដែលស្…

Tesla នៅចិនប្រកាសប្រមូលរថយន្តជិត៣០ម៉ឺនគ្រឿងចូលរោងចក្រវិញ ក្រោយរកឃើញបញ្ហាបច្ចេកទេស

សហគ្រាសផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាមេរិក តេសស្លា (Tesla) កាលពីពេលថ្មីៗនេះ បានប្រកាសប្រមូលរថយន្តរបស់ខ្លួនដែលបានលក់ចេញទៅក្នុងទឹកដីប្រទេសចិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ