ប្រេងឡើងថ្លៃ

សម្ដេច ហ៊ុន សែន ប្រកាសចេញគោលការណ៍បន្ទាន់ ជុំវិញរឿងប្រេងឡើងថ្លៃ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងកាលពីព្រឹកមិញនេះថា នៅថ្ងៃ ទី២៨ ខែមិថុនានេះ រាជរដ្ឋាភិបាល នឹងប្រកាសចេញនូវគោលការណ៍មួយចំនួន ទាក់ទិននឹងបញ្ហាប្រេង ដែលកំពុងឡើងថ្លៃនាពេលបច្ចុប្បន្ន សម្ដៅកាត់បន្ថយផលប៉ះពាល់មួយចំនួនជុំវិញបញ្ហាប្រេងឡើងថ្លៃនេះ។
តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បន្តឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះរូបភាព៖ ហេង ភារម្យ
ដោយ

សម្តេច​តេជោ បានគូស​​បញ្ជាក់​​ដែរ​ថា បញ្ហា​ប្រេង​ឡើង​​ថ្លៃនេះ គឺផ្ដើម​ចេញ​ពី​ទីផ្សារ​​ប្រេង​ពិភពលោក​​ឡើងថ្លៃ ហើយវា​ក៏​បាន​បន្ត​ប៉ះពាល់​​ដល់តម្លៃ​​ប្រេង​នៅ​កម្ពុជា​ដែរ។  

សម្តេច ហ៊ុន សែន មានប្រសាសន៍​យ៉ាង​ដូច្នេះថា «​នៅ​ថ្ងៃទី​២៨​​ខាង​មុខនេះ ខ្ញុំ​នឹង​​ប្រកាស​ចេញ​​នូវ​គោលការណ៍​​មួយចំនួន​​ពាក់ព័ន្ធ​​នឹង​បញ្ហា​​ថ្លៃ​ប្រេង​​ក្នុង​​ទីផ្សារ​​ក្នុង​ស្រុក​​របស់​យើង ដើម្បី​កាត់​បន្ថយ​​ផល​ប៉ះពាល់​ ដែល​ផ្ដើម​ចេញអំពី​​បញ្ហាការ​ឡើង​ថ្លៃ​​ប្រេង ​ដោយសារ​ការកាត់​បន្ថយ ឬគេហៅថា​ ការមិន​​បង្កើន​​ការផលិត​​ប្រេង​​របស់​​អង្គការ OPEC ដែលចំណុច​នេះ គឺសុទ្ធ​ជាចំណុច​​មានផលប៉ះពាល់​សម្រាប់​យើងតែ​ម្ដង »។ ​

ទោះយ៉ាងណា គេមិនទាន់​ដឹងនៅ​ឡើយទេ​ថា តើគោលការណ៍​ ដែលនឹងចេញ​ដោយ​រាជរដ្ឋា​ភិបាលនេះ នឹងធ្វើ​ឡើងយ៉ាង​ដូចម្តេច និងមាន​ប្រសិទ្ធភាព​កម្រិត​ណា ពោលគឺ​មានតែរង់ចាំ​មើលការ​ប្រកាស​ឡើង​នៅថ្ងៃទី​​២៨ ខែមិថុនា​នេះ។

យ៉ាងណា​ក៏ដោយចុះ តម្លៃ​ប្រេងឥន្ទនៈ នៅរយៈពេល​ប៉ុន្មាន​ថ្ងៃកន្លង​មកនេះ ក៏បានរអិល​ធ្លាក់ចុះថ្លៃ​មកវិ​ញខ្លះ​ហើយ ពោលគឺ​បានថយ​ចុះ​ប្រមាណ ១០០រៀល ក្នុងមួយលីត្រ ការធ្លាក់​ចុះនេះ​ដោយសារ​តែតម្លៃ​ប្រេងឆៅ​នៅលើទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ​តម្លៃ​ផងដែរ។ 

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់​ថា តម្លៃប្រេង​សាំងធម្មតា ដែលត្រូវ​លក់ក្នុង​ថ្ងៃក្នុង​រយៈ​ពេល១០ថ្ងៃ ពោលចាប់​ពី ថ្ងៃទី១២ ដល់ថ្ងៃទី ២១ខែនេះ ស្ថិត​ក្នុងតម្លៃ​ ៤២០០​រៀល និង ប្រេង​ម៉ាស៊ូត ​៤០០០ រៀល។

តម្លៃដែល​លក់នេះ មានការធ្លាក់​ចុះបន្តិច បើប្រៀបធៀប​នឹងការ​លក់នា​ពេលកន្លង​មក ដែលតម្លៃ​ប្រេង​សាំងធម្មតា​ត្រូវលក់​កាលពីគ្រាមុន​ក្នុងតម្លៃ ​៤៣០០រៀល ចំនែក​តម្លៃប្រេង​ម៉ាស៊ូត​ត្រូវលក់​ក្នុង​តម្លៃ ៤១០០​រៀល។

សូមជម្រាប​ដែរថា តម្លៃ​ប្រេងឆៅ​សកល​នៅថ្ងៃ ១៩ មិថុនានេះ មានតម្លៃ​ក្នុងរង្វង់​ប្រមាណ​ជាង ៦៥ដុល្លា ក្នុង​មួយប៉ារែល ដែលមាន​ទំនោរ​ធ្លាក់ចុះ​ក្នុងរយៈពេល មួយអាទិត្យ​ចុងក្រោយ​នេះ៕

None



អត្ថបទបន្ទាប់


អាមេរិក​​គំរាម​​បង្កើន​ពន្ធ​១០%​បន្ថែម​ទៀត​លើ​ទំនិញ​ចិន​​តម្លៃ​២០០ពាន់​លាន​ដុល្លារ​

ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ នៅថ្ងៃទី១៨ មិថុនា ២០១៨​នេះ បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ពាណិជ្ជ​កម្ម​អាមេរិក ពិនិត្យ​មើល​ទំនិញ​ចិន​…

ឧកញ៉ា សៀ ឫទ្ធី បង្កើតមូលនិធិ៥លានដុល្លារជួយដល់ Startup និង SME នៅកម្ពុជា

លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន WorldBridge Land បានបង្កើតមូលនិធិមួយឈ្មោះថា «OOCTANE CAMBODIA» ដែលមានទឹកប្រាក់សរុប​៥លានដុល្លារសហរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ