ពាណិជ្ជកម្ម​កម្ពុជា​-អាមេរិក

កម្ពុជានាំចេញទៅអាមេរិកកើន២១% ខណៈអាមេរិកនាំចូលមកវិញធ្លាក់ចុះ ៤០% នៅ៩ខែ ឆ្នាំ២០២០


ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកនៅតែរក្សាបានកំណើនខ្ពស់គួរឲ្យកត់សម្គាល់បើទោះបីជារយៈពេលជិត១ឆ្នាំមកនេះ សេដ្ឋកិច្ចពិភពលោកកំពុងរង្គោះរង្គើ រាំងខ្ទប់ដោយសារវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី។ ជាក់ស្ដែង នៅរយៈពេល៩ខែ ដំបូងនៅឆ្នាំ២០២០នេះ ការនាំចេញរបស់កម្ពុជាទៅអាមេរិកសម្រេចបានដល់ទៅជិត ៥ពាន់លានដុល្លារអាមេរិក កើនឡើង២១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីការិយាល័យជំរឿនរបស់អាមេរិក។
ទង់ជាតិ​កម្ពុជា និងទង់ជាតិ​អាមេរិក
ដោយ

ទិន្នន័យ​ពី​រដ្ឋាភិបាល​អាមេរិក​ដដែលនេះ បាន​ឲ្យដឹងទៀតថា ចាប់ពីខែ​មករា​ដល់ខែ​កញ្ញា នៅឆ្នាំ​២០២០នេះ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និងសហរដ្ឋអាមេរិក បានកើនឡើង​ដល់ទៅជាង​៥ពាន់លាន​ដុល្លារអាមេរិក កើនឡើង​១៦% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ ក្នុងនោះដែរ ការនាំចេញ​របស់​កម្ពុជា​ទៅសហរដ្ឋអាមេរិក​បានកើនឡើង​ដល់ ៤ពាន់៨រយ​លាន​ដុល្លារអាមេរិក មានកំណើន​២១% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆាំមុន ខណៈដែល​ការនាំចូល​ពីអាមេរិក​មកវិញ​សម្រេចបាន​ប្រមាណ ២៣២ លាន​ដុល្លារអាមេរិក ធ្លាក់ចុះ​ដល់ទៅ ៤០%ឯណោះ។

ត្រូវបាន​ស្រង់សម្ដីដោយ​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម  VNA មន្ត្រីទំនាក់ទំនង​សាធារណៈ​នៃ​ស្ថានទូត​អាមេរិក​នៅរាជធានី​ភ្នំពេញ គឺលោក Arend Zwartjes បាន​គូសបញ្ជាក់ថា ប្រទេស​កម្ពុជា បាន​ទទួល​ផល​ប្រយោជន៍​យ៉ាងច្រើន​ពី​ការអនុគ្រោះពន្ធ​នាំចូល​ទៅកាន់​ទីផ្សារអាមេរិក តាមរយៈ​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះពន្ធ GSP។ ទំនិញ​សម្រាប់​ការធ្វើដំណើរ ដូចជា​វ៉ាលី កាបូបដៃ និង​កាតាបស្ពាយ​ជាដើម គឺស្ថិត​នៅក្នុង​ចំណោម​ផលិតផល​ដែលមាន​ការនាំចេញ​លឿន​បំផុត​របស់​កម្ពុជា​ទៅកាន់​អាមេរិក ដោយ​មានការ​នាំចេញ​កើនឡើង​ពី​ប្រមាណ ៥០លាន​ដុល្លារ​នៅឆ្នាំ២០១៦ កើនឡើងដល់ទៅជិត​១ពាន់លាន​ដុល្លារ​នៅឆ្នាំ២០១៩ បន្ទាប់ពី​មុខ​ផលិតផល​ទាំងនេះ បាន​ដាក់បញ្ចូល​ក្នុង​ប្រព័ន្ធ​អនុគ្រោះ GSP នេះ។

មន្ត្រី​ស្ថានទូត​អាមេរិក​រូបនេះ បានបន្ថែមថា សហរដ្ឋអាមេរិក គឺជា​ទីផ្សារ​នាំចេញ​ធំបំផុត​របស់​កម្ពុជា ហើយស្ថានទូត​អាមេរិក​នៅតែ​ធ្វើការងារ​ជាមួយនឹង​រាជរដ្ឋាភិបាល​ និង​វិស័យឯកជន​របស់​កម្ពុជា ដើម្បី​លើកម្ពស់​ការលក់​ផលិតផល​អាមេរិក​បន្ថែមទៀត ដើម្បី​ធ្វើឲ្យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កាន់តែមាន​តុល្យភាព​ជាងមុន សម្រាប់​ប្រយោជន៍​ទាំងសងខាង។

មន្ត្រីនាំពាក្យ​ក្រសួង​ពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ែន សុវិជាតិ បាន​បញ្ជាក់​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA នាពេល​ថ្មីៗនេះដែរថា ការនាំចេញ​របស់​កម្ពុជា ទៅអាមេរិក គឺមិនបាន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារតែ​កូវីដ-១៩នោះទេ។

ប្រទេស​កម្ពុជា មានផលិតផល​នាំចេញ​សំខាន់ៗទៅអាមេរិក​​ដូចជា វាយនភណ្ឌ ស្បែកជើង សម្ភារ​សម្រាប់​ការធ្វើដំណើរ កង់ និង​ផលិតផល​កសិកម្ម។ រីឯនាំចូល​ពីអាមេរិក​មកវិញ មានដូចជា យានយន្ដ ចំណីសត្វ និង​គ្រឿងម៉ាស៊ីន។

តាមតួលេខ​ពីក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ឲ្យដឹង​ដែរថា នៅ៩ខែ​ដំបូង​នៅឆ្នាំ២០២០ កម្ពុជា​បាន​នាំចេញ​កង់ជាង ១លាន​៥សែន​គ្រឿង ទៅកាន់​ទីផ្សារ​ក្រៅប្រទេស ដោយរកចំណូល​បាន​ជិត​៤០០​លាន​ដុល្លារ ក្នុងនោះ មាន​កង់​ប្រមាណ​ពាក់កណ្ដាល​ គឺបាន​នាំចេញ​ទៅទីផ្សារ​អាមេរិក។

កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និងអាមេរិក បានកើនឡើង​ដល់ទៅជិត​៦ពាន់លាន​ដុល្លារ មានកំណើន​៣៧% ធៀបនឹង​ឆ្នាំ២០១៨៕

None



អត្ថបទបន្ទាប់


តើ​លោក Joe Biden ជាអ្នកណា ?

នេះជាការព្យាយាម​លើកទីបី​ហើយ ទើប​លោក​ Joe Biden មកពីគណបក្ស​ប្រជាធិបតេយ្យ​ បានជាប់ឆ្នោត​​​ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​ទី៤៦ របស់​សហរដ្ឋ…

អ្នកជំនាញ៖ ការវិនិយោគក្នុង​​ខេត្ត​​ព្រះសីហនុ​អាចនឹង​ប្រើពេលតិចជាង ​៣ឆ្នាំ ដើម្បីវិល​មក​ប្រសើរឡើងវិញ!

អ្នកជំនាញអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជាបានឲ្យដឹងថា ខេត្តព្រះសីហនុអាច​ប្រើពេល​វេលាមិន​លើស​ពី៣ឆ្នាំ​ទៀតនោះឡើយ នឹងចាប់ផ្តើម​វិលត្រឡប់​មក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ