ការនាំចេញថៃទៅអាមេរិក

មន្ត្រីរាជរដ្ឋាភិបាលថៃ ថា ទោះអាមេរិកដកភាពអនុគ្រោះពន្ធ GSP ក៏មិនប៉ះពាល់ដល់ការនាំចេញរបស់ថៃដែរ!


រាជរដ្ឋាភិបាលថៃ តាមរយៈក្រសួងពាណិជ្ជកម្ម បានអះអាងកាលពីពេលថ្មីៗនេះថា ការប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចំពោះការព្យួរអត្ថប្រយោជន៍នៃភាពអនុគ្រោះពន្ធ ឬហៅថា GSP លើមុខទំនិញថៃ ២៣១ មុខនោះ នឹងមិនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការនាំចេញរបស់ថៃ ទៅកាន់សហរដ្ឋអាមេរិកនោះឡើយ។ នេះបើយោងតាមការរាយការណ៍មួយ ដោយការសែតបាងកកប៉ុស្ដិ៍។
រូបតំណាង
ដោយ

នឹងចូល​ជាធរមាន​នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០នេះ ការព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធជាថ្មីមួយទៀត​ ដោយសហរដ្ឋអាមេរិក ចំពោះមុខទំនិញថៃ​ជាង ២៣០ មុខនោះ គឺនឹងតម្រូវឲ្យ​មុខទំនិញ​ថៃទាំងនោះ ត្រូវបង់ពន្ធ​ធម្មតា​ដើម្បី​នាំចូល​ទៅអាមេរិក មិនមែនមានន័យថា មុខទំនិញទាំងនោះ​ត្រូវបាន​ហាមឃាត់​នាំចូល​ទៅអាមេរិក​នោះឡើយ។ នេះបើតាម​ការអះអាង​របស់​លោក ខែរ៉ាតទី រ៉ូឆាន់នូ អគ្គនាយក​នៃនាយដ្ឋាន​​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ នៃក្រសួង​ពាណិជ្ជកម្ម​ថៃ។

លោក រ៉ូឆាន់នូ បានបន្ថែមទៀតថា ហេតុផល​សំខាន់ ដែលមាន​ធ្វើឲ្យមាន​​ការ​ផ្អាក​នូវប្រព័ន្ធ​អនុគ្រោះពន្ធ GSP នេះ គឺដោយសារតែ ភាគីថៃ ​មានការខ្វះខាត​លើ​ការ​ផ្ដល់ឲ្យ​បាន​គ្រប់គ្រាន់​នូវ​​ដំណើរការ​នៃការចូលទៅកាន់ទីផ្សារ​អាមេរិក​ប្រកបដោយ​សមធម៌ និងសមហេតុផល សម្រាប់​ផលិតផល​ដូចជា​សាច់ជ្រូក​ ដែលមាន​សារធាតុ រេកថប់ផាមីន (Ractopamine) ជាដើម។

សារធាតុ រេថប់ផាមីននេះ គឺជា​សារធាតុបន្ថែមចំណី​សត្វ ដែលត្រូវបាន​ប្រើប្រាស់​ដើម្បី​ ឲ្យ​សត្វ​មានសាច់ខ្លាញ់តិច ហើយនៅ​​ប្រទេស​ជាច្រើន​បាន​ប្រើសារធាតុនេះ សម្រាប់​កសិដ្ឋាន​ចិញ្ចឹមសត្វ។ ប៉ុន្ដែ វា​ត្រូវបាន​ហាមឃាត់​នៅក្នុងប្រទេសមួយចំនួនផងដែរ។ ដោយសារតែ មាន​ការខ្វាយខ្វល់​ពី​បញ្ហាសុវត្ថិភាពនេះ  មានប្រហែល ១៦០ ប្រទេស បាន​ហាមឃាត់ និងរឹតបន្ដឹង ចំពោះការ​ប្រើប្រាស់​ថ្នាំ​​ប្រភេទនេះ ក្នុងការ​ចិញ្ចឹម​ជ្រូក ដូចជានៅ​​សហភាពអឺរ៉ុប, រុស្ស៊ី និងប្រទេសចិន។

មន្ត្រី​ក្រសួងពាណិជ្ជកម្មថៃ បាន​បញ្ជាក់ទៀតថា នៅក្នុងចំណោម ផលិតផល​ថៃ ២៣១ មុខ ដែលប្រឈម​នឹង​ការ​ព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធ GSP នេះ គឺមាន​ ១៤៧ មុខ នឹង​រងផលប៉ះពាល់​ពិតប្រាកដ ដោយ​ផលិតផល​ទាំងនោះ នឹង​ត្រូវ​បង់ពន្ធនាំចូល​ខ្ពស់ជាងមុន ៣% ទៅ ៤% បើគិតតម្លៃជាទឹកប្រាក់​គឺមានប្រហែល ៦០០ លាន​បាត​​ ឬស្មើនឹង​ប្រមាណជិត២០លាន​ដុល្លារអាមេរិក។

ផលិតផល​ដែលនឹងត្រូវប៉ះពាល់​ពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP រួមមាន គ្រឿងបន្លាស់​រថយន្ដ ដងវែនតាជ័រ, ផលិតផល​គីំមី និងគ្រែពូកជ័រ ឬកៅស៊ូជាដើម។

អគ្គនាយក​នៃនាយដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិថៃ បានឲ្យដឹងថា ប្រសិនបើ ផលិតផល​ថៃ ទាំងនេះ រក្សាបាន​នូវ​​គុណភាព និង​ប្រជាប្រិយភាព​របស់ខ្លួន​ នោះ​បញ្ហា​ការយកពន្ធ​នាំចូលនេះ នឹងមិនធ្វើឲ្យ​រារាំង​ដល់​អ្នកនាំចូល​ទៅអាមេរិក​ ក្នុងការបន្ដ​នាំចូល​ផលិតផល​ពីប្រទេសថៃ ទៅអាមេរិក​នោះទេ។

សូមបញ្ជាក់ថា កាលពីឆ្នាំមុន សហរដ្ឋអាមេរិក ក៏បាន​ដក​ភាព​អនុគ្រោះពន្ធ GSP នេះ​លើទំនិញថៃ ជាង​ ៥៧០​មុខ ម្ដងរួចមកហើយ ដោយក្នុងនោះ មាន​មុខទំនិញ​ជាង ៣១០ មុខ​បានរងផលប៉ះពាល់​ពិតប្រាកដ​ពី​ការដកអនុគ្រោះពន្ធនេះ។ តាមរយៈ​ការតាមដានកន្លងមក ​របស់​ក្រសួង​ពាណិជ្ជកម្មថៃ ជុំវិញ​ផលិតផល​ដែលរង​ផល៉ះពាល់​ពីការ​ដកភាពអនុគ្រោះពន្ធនេះ ឃើញថា ផលិតផល​ទាំងនេះ នៅតែ​​មាន​នាំចេញ​ទៅអាមេរិក​ និងទីផ្សារផ្សេងទៀត ដោយមាន​ការធ្លាក់ចុះ ជារួម​ត្រឹមតែ ១០% ប៉ុណ្ណោះ សម្រាប់​ទីផ្សារអាមេរិក ប៉ុន្ដែ គេមិនប្រាកដថា តើការធ្លាក់ចុះនេះ វា​បណ្ដាលមកពី​ឥទ្ធិពល​នៃការ​ដក GSP ឬ ក៏មកពី​ផលប៉ះពាល់​នៃកូវីដ-១៩ ឬយ៉ាងណានោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ធ្លាក់មកនៅ​ក្រោម​ ៣ពាន់រៀល​ជាថ្មី នៅដើមខែវិច្ឆិកានេះ!

ព័ត៌មាន
នៅដើមខែវិច្ឆិកានេះ តម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសកម្ពុជា បានថយចុះមួយកម្រិត ពោលគឺ ប្រមាណ ២.៩៥០រៀល ក្នុងមួយលីត្រ សម្រាប់ប្រភេទប្រេងសាំងធម្មតា…

អ្នកជំនាញថា តំបន់​ធំៗ​៣​​ មានសក្ដានុពលខ្លាំង​សម្រាប់ទីផ្សារ​ការិយាល័យ។ តើ​តំបន់ណាខ្លះ?

ព័ត៌មាន
ខណៈ​ដែល​តម្រូវការ​សម្រាប់​ការ​ជួល​ការិយាល័យ​នៅ​ពុំទាន់​ល្អប្រសើរឡើង​វិញ​នៅឡើយ ដោយសារតែកូវីដ-១៩ អ្នកជំនាញអចលនទ្រព្យសម្រាប់​វិស័យ​ការិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ