កម្ពុជា-វៀតណាម

កម្ពុជាវៀតណាម ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់២០ពាន់លានដុល្លារ


នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងវៀតណាម នៅក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៣ បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងជំរុញធ្វើយ៉ាងណាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានកើនឡើងទ្វេដង ពោលគឺដល់ទៅ ២០ពាន់លានដុល្លារ នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
កម្ពុជា-វៀតណាម
ដោយ

នៅក្នុងជំនួបជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាទីក្រុងហានូយ លោក ផាម មិញជីង នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់ច្បាស់ៗថា វៀតណាមមានគោលនយោបាយផ្ដល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនងជាមួយអ្នកជិតខាងល្អ មិត្តភាពប្រពៃណី ជាមួយនឹងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្ដរភាព និងយូរអង្វែង។ នេះបើតាមការអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសវៀតណាម។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានស្រង់ប្រសាសន៍យកមកចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម VN Express បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅលើទឹកដីវៀតណាមនេះ គឺមានបំណងពង្រឹងរក្សានូវប្រពៃណីដ៏ល្អរបស់ប្រទេសទាំងពីរ និងដើម្បីលើកកម្ពស់ភាពជាដៃគូទ្វេភាគីឲ្យកើនដល់កម្រិតថ្មីមួយទៀត។

សម្រាប់ក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ មេដឹកនាំនៃប្រទេសទាំងពីរបានយល់ព្រមគាំទ្រគ្នាទៅវិញទៅមកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ដែលត្រូវបានរួមបញ្ចូលយ៉ាងស៊ីជម្រៅជាមួយពិភពលោក។ បន្ថែមពីនេះ ប្រទេសទាំងពីរក៏គួរតែពង្រឹងទំនាក់ទំនងរវាងសេដ្ឋកិច្ចជាមួយគ្នា តាមរយៈការជំរុញពាណិជ្ជកម្មទ្វេភាគី ពិសេសពាណិជ្ជកម្មតាមព្រំដែន និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមព្រំដែនជាដើម។

ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ា ណែត និងលោក ផាម មិញជីង បានប្តេជ្ញាជំរុញឲ្យប្រទេសកម្ពុជា និងវៀតណាម ឈានទៅសម្រេចគោលដៅពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់ ២០ពាន់លានដុល្លារ និងយល់ព្រមរវាងគ្នាក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការផ្នែក វិនិយោគ និងអាជីវកម្មផងដែរ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាមសម្រេចបានលើ១០ពាន់លានដុល្លារ ខណៈដែលនៅ៩ខែដំបូងឆ្នាំនេះ សម្រេចបាន ៦,៥ពាន់ដុល្លារ។ នេះបើតាមទិន្នន័យពីរដ្ឋាភិបាលវៀតណាម។

វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី៣របស់កម្ពុជា ខណៈមកទល់បច្ចុប្បន្ន ក្រុមហ៊ុនវៀតណាមកំពុងវិនិយោគនៅកម្ពុជាមានប្រមាណជាង ២០០គម្រោង ក្នុងតម្លៃទុនវិនិយោគសរុបជិត ៣ពាន់លានដុល្លារ។

None



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលមិនផ្តោតតែលើការទាក់ទាញការវិនិយោគថ្មីទេ តែក៏មិនចោលគម្រោងវិនិយោគដែលមានស្រាប់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រាប់វិនិយោគិនវៀតណាម នាឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀ…

នាវា Westerdam នឹងចូលចតនៅកម្ពុជាម្ដងទៀត នៅចុងខែធ្នូ ឆ្នាំ២០២៣

បើគ្មានការប្រែប្រួលទេ នាវា Westerdam របស់សហរដ្ឋអាម៉េរិក ដែលមានអ្នករួមដំណើរប្រមាណ៣,៥០០នាក់ នឹងចូលចតជាថ្មីម្ដងទៀតនៅកំពង់ផែក្រុងព្រះសីហនុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ