ការនាំចេញគ្រាប់ពោតទៅថៃ

ប្រទេសថៃបានដាក់លក្ខខណ្ឌថ្មីតឹងរឹងជាងមុន សម្រាប់ការនាំចូលគ្រាប់ពោតពីកម្ពុជា


ប្រទេសថៃ បានសម្រេចដាក់ចេញនូវលក្ខខណ្ឌតម្រូវការថ្មី សម្រាប់ការនាំចេញគ្រាប់ពោតចេញពីកម្ពុជាទៅកាន់ប្រទេសថៃ ដោយលក្ខខណ្ឌថ្មីនេះ ត្រូវបានគេមើលឃើញថា ហាក់មានការរឹតបន្ដឹងជាងមុន។ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចេញមុខជូនដំណឹងទៅដល់បណ្ដាក្រុមហ៊ុននាំចេញគ្រាប់ពោតពីកម្ពុជាទៅថៃ ត្រូវអនុវត្តទៅតាមលក្ខខណ្ឌតម្រូវថ្មីទាំងអស់នេះ ទើបអាចនាំចេញគ្រាប់ពោតទៅកាន់ប្រទេសថៃបាន។
ពោតក្រហម
ដោយ

សេចក្តីជូនដំណឹង​របស់​អគ្គ​នាយ​ដ្ឋា​ន​កសិកម្ម​បាន​ឲ្យ​ដឹង​ថា បណ្ដា​ក្រុមហ៊ុន​ដែល​មាន​បំណង និង​កំពុង​នាំ​ចេញ​គ្រាប់ពោត​ទាំងអស់​ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​ថ្មី​ដែល​កំណត់​ដោយ ភាគី​ថៃ​ដូច​ជា ម្ចាស់​អាជីវកម្ម​ទាំងអស់​ត្រូវ​មាន​លិខិតអនុញ្ញាត​នាំ​ចូល ពី​នាយកដ្ឋាន​កសិកម្ម​ថៃ​ជា​មុន មុន​នឹង​ធ្វើការ​នាំ​ចេញ​។ ជាង​នេះ​ទៀត គ្រាប់ពោត​ត្រូវ​ដឹក​ជញ្ជូន​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ប្រទេស​ថៃ តាម​ផ្លូវគោក  រឺ ផ្លូវ​សមុទ្រ​។ ហើយ គ្រាប់ពោត​ត្រូវ​តែ​ធានា​ថា ស្អាត​ល្អ និង​គ្មាន​សមាសភាព​ចង្រៃ គ្មាន​រោគ​សញ្ញា និង ភ្នាក់ងារ​ចម្លង ការ​វេច​ខ្ចប់​គ្រាប់ពោត​ត្រូវ​តែ​ស្អាត​ជា​និច្ច និង ជា​ការ​វេច​ខ្ចប់​ថ្មី ហើយ​គ្រាប់ពោត​ត្រូវ​ធ្ចើ​ធូប​ន​កម្ម​មុន​នាំ​ចេញ​ដោយ​ប្រើប្រាស់​ថ្នាំ Methly Bromide​។

គ្រាប់ពោត​ត្រូវ​ដឹក​ជញ្ជូន​តាម​កុង​តេ​ន័​រ ឬ​រថយន្ត​ដឹក​ទំនិញ​តូច​ៗ ត្រូវ​តែ​បិត​ឲ្យ​ជិត ដោយ​គោរព​ទៅ​តាម​ភូតគាម​អនាម័យ ដែល​មាន​វិញ្ញាបនបត្រ​ចេញ​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​។ 

ចំពោះ​ទំនិញ​ទៅ​ដល់​ច្រក​ទ្វារ​ព្រំដែន ម​ន្រី្ត​ភូតគ្រាម​អនាម័យ​នៃ​ប្រទេស​ថៃ​នឹង​ធ្វើការ​ត្រួតពិនិត្យ រាល់​ទំនិញ​ទាំងនេះ ប្រសិនបើ​រក​ឃើញ​ថា​ទំនិញ​ទាំងនោះ មិន​មាន​អនុលោម​តាម លក្ខខណ្ឌ​តម្រូវ​នោះ ទំនិញ​បញ្ញើ​ទាំងនោះ​នឹង​ត្រូវ​ប​ញ្ចូ​ន​ត្រឡប់​មក​វិញ ឬក​ម្ចេ​ច​ចោល​។

ខេ​ម​បូ​ណូ​មី​ស បាន​ព្យាយាម​ទាក់ទង​ទៅ​ឯកឧត្តម ងិ​ន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម និង​លោក កែ មុន្នី​វុ​ធ ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ​ដែរ ប៉ុន្ដែ លោក​ទាំង​ពីរ​មិន​បាន​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​នេះ​ទេ​។

របាយការណ៍​ពី​ក្រសួងកសិកម្ម​បង្ហាញ​ថា នៅ​រយៈពេល ៦​ខែ ដើមឆ្នាំ​២០២១ កម្ពុជា​នាំ​ចេញ​គ្រាប់ពោត មាន​ចំនួន ជាង​១៤​ម៉ឺន​តោន កើនឡើង​ចំនួន​ជាង ១៧៦% ដោយ​ក្នុង​នោះ នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម និង​ថៃ​ច្រើន​ជាងគេ ពោល​គឺ នាំ​ចេញ​វៀតណាម​មាន​ជាង​ជិត​១០​ម៉ឺន​តោន និង នាំ​ទៅ​ថៃ​មាន​ជាង​៤​ម៉ឺន​តោន​៕

 អត្ថបទ៖ សុខ សិទ្ធិការ្យ

None



អត្ថបទបន្ទាប់


កម្ពុជា-ចិន បន្ដប្ដេជ្ញាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១០ពាន់លានដុល្លារនៅឆ្នាំ២០២៣

កម្ពុជា-ចិន សុទ្ធតែបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រីង និងពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរ និង ទូលំទូលាយ។ …

កសិករនៅខេត្តកំពង់ចាមព្រួយចិត្ត ក្រោយសត្វគោឆ្លងជំងឺដុំពកស្បែកជាបន្ដបន្ទាប់

ប្រជាកសិករនៅក្នុងភូមិកណ្ដាលកោង ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ខេមបូណូមីសថា សត្វគោក្របីរបស់ពួកគាត់បានកើតនូវជំងឺម្យ៉ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ