ទិន្នន័យដដែលបានបង្ហាញទៀតថា បើមើលទៅលើក្រុមទំនិញ ចំណូលពន្ធដែលបានមុខទំនិញយាយន្ដ និងគ្រឿងចក្រ គឺមានប្រមាណ ជាង៣៦% នៃចំណូលសរុប។ បន្ទាប់មក គឺទំនិញសរុបមានជិត៣៣% ផលិតផលតេលសិលាមាន ២៤% និងគ្រឿងសំណង់ និងកម្រៃផ្សេងៗមានជិត៧% នៃចំណូលសរុប។
ដោយឡែក ចំពោះ មុខទំនិញនាំចេញនៅក្នុងត្រីមាសទី១ឆ្នាំ២០២៣នេះវិញរួមមាន ផលិតផលកាត់ដេរ មានតម្លៃជាទឹកប្រាក់សរុបជាង២ពាន់រយលានដុល្លារ ថយចុះជាង២២%។ ប៉ុន្ដែ ការនាំចេញផលិតផលមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ ផលិតផលពីឈើ ឈើកែច្នៃ ផលិតផលពីប្លាស្ទិក គ្រឿងបន្លាស់រថយន្ត កុងផ្លាកេ អំពូលលម្អ ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត) មានតម្លៃជាទឹកប្រាក់ជាង១ពាន់៤រយលានដុល្លារ កើនឡើងប្រមាណ១៩%។
ទន្ទឹមនឹងនេះ ការនាំចេញកសិផល សម្រេចបានជាង១ពាន់២រយលានដុល្លារ កើនឡើងជិត១១% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ៤១១,៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១១២,៨ លានដុល្លារអាមេរិក (៣៧,៧%), ការនាំចេញអង្ករមានតម្លៃ ១២៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ២០,៩ លានដុល្លារអាមេរិក (១៩,៩%), កៅស៊ូនាំចេញមានតម្លៃ ៩៣,១ លានដុល្លារអាមេរិក ថយចុះប្រមាណ ១០,១ លានដុល្លារអាមេរិក (៩,៨%), និងកសិផលផ្សេងទៀតមានតម្លៃ ៦២៨,៤ លានដុល្លារអាមេរិក កើនឡើង ១២ លានដុល្លារអាមេរិក (២,០%)។