
កម្មវិធី “កញ្ចប់ជំនួយសហគ្រិនខ្មែរ++” គឺជាកម្មវិធីផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមលើការធ្វើឱ្យប្រសើរឡើង ផ្នែកបច្ចេកទេសដល់ ធុរកិច្ចថ្មី និង សហគ្រាសធុនតូច និងមធ្យមដែលធ្លាប់បានឆ្លងកាត់ និងទទួលភាពជោគជ័យ ក្នុងការចូលរួមជាមួយសហគ្រិនខ្មែរកន្លងមក។ នេះក៏ជាយុទ្ធសាស្ត្រថ្មីដែលសហគ្រិនខ្មែរបានរៀបចំដើម្បីឆ្លើយតប ទៅនឹងទិសដៅរបស់ក្រុមប្រឹក្សារបរធនបាលនៃសហគ្រិនខ្មែរ។
កញ្ចប់ជំនួយសហគ្រិនខ្មែរ++ នឹងឆ្លើយតបនឹងតម្រូវការរបស់អាជីវកម្មដែលមានបំណងស្វែងរកការគាំទ្រលើផ្នែក ដូចខាងក្រោម៖
● សម្រួលការចុះបញ្ជីអាជីវកម្ម អនុលោមភាពផលិតផល
● ការផលិតវិដេអូផ្សព្វផ្សាយបែបអាជីវកម្ម
● ដំណើរទស្សនកិច្ចអាជីវកម្មអន្តរជាតិ
● ការប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្ម
● ការអភិវឌ្ឍគេហទំព័រ
● ការរចនាការវេចខ្ចប់ផលិតផល
● ការធ្វើតេស្ត និង ពិសោធផលិតផល និងសេវាកម្មផ្សេងៗទៀតជាច្រើន។
សហគ្រិន ដែលមានបំណងចូលរួមទទួលអត្ថប្រយោជន៍ពីកញ្ចប់ជំនួយសហគ្រិនខ្មែរ++ អាចចុះឈ្មោះបង្ហាញ ចំណាប់អារម្មណ៍តាមរយៈតំណភ្ជាប់ខាងក្រោម កញ្ចប់ជំនួយសហគ្រិនខ្មែរ ++ ឬ ស្កេន QR ខាងក្រោមនេះ។

Watch Video Promo: KE Package ++ Video

