
នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបរធនបាលបានពិនិត្យ និងវាយតម្លៃសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៣ ព្រមទាំងអនុម័តផែនការសកម្មភាពឆ្នាំ២០២៤ ដោយពង្រឹងបន្ថែមនូវគំនិតផ្តួចផ្តើម ដែលនឹងជួយទ្រទ្រង់ដល់គម្រោងសម្រាប់ជំរុញនវានុវត្តន៍សហគ្រិនភាព ជាពិសេសក្នុងវិស័យសំខាន់ៗ ដូចជា វិស័យកាត់ដេរ និងវាយនភ័ណ្ឌ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការលើកកម្ពស់កម្មវិធីអភិវឌ្ឍប្រកបដោយចីរភាព។ សហគ្រិនខ្មែរ នឹងបន្តគាំទ្រដល់សហគ្រិនដែលស្ថិតក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ក្រោយទទួលបានការទទួលស្គាល់ និងភាពជោគជ័យ ក្នុងកម្មវិធីរបស់សហគ្រិនខ្មែរកន្លងមក។
ថ្លែងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាកំពុងយកចិត្តទុកដាក់ជាពិសេសលើការអភិវឌ្ឍវិស័យឯកជន ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សហគ្រិនខ្មែរ ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល បានទទួលភាពជោគជ័យគួរឱ្យកត់សម្គាល់ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការ ហើយត្រូវបន្តកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម តាមរយៈភាពជាដៃគូជាមួយស្ថាប័នដៃគូក្នុងស្រុក និងអន្តរជាតិ។ បើតាមប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែររូបនេះ ហិរញ្ញវត្ថុដែលមានកិច្ចការណ៍នេះនឹងត្រូវសម្រេចបានតាមរយៈការគាំទ្រផ្នែកបច្ចេកទេសភាពប្រទាក់ក្រឡា ដើម្បីធានាបាននូវលទ្ធភាពជោគជ័យ និងវិសាលភាពរបស់អាជីវកម្ម ។

ដោយឡែក ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរបានលើកឡើងថា សហគ្រិនខ្មែរ បាននឹងកំពុងរៀបចំគម្រោងដែលមានសក្តានុពលជាច្រើន មានទាំងគំនិតផ្តួចផ្តើមថ្មីៗ
ដើម្បីឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងការពង្រីកកម្មវិធីដែលកំពុងដំណើរការស្រាប់ និងប្រសិទ្ធភាពដល់សហគ្រិនក្នុងស្រុក នៅក្នុងវិស័យពាក់ព័ន្ធ។ ជាមួយគ្នានោះ ឯកឧត្តមបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរ និងអនុវត្តកម្មវិធីឱ្យស្របតាមអាទិភាពជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលឱ្យបានពេញលេញ ក្នុងគោលបំណងពង្រីកសក្តានុពលរបស់សហគ្រិន។

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរដែលមានសមាសភាពមកពីរាជរដ្ឋាភិបាលនិងវិស័យឯកជននេះបានសម្រេចជាផ្លែក្នុង និងការប្ដេជ្ញាជំរុញ និងអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី លើវិស័យស្នូលទាំង៤ របស់សហគ្រិនខ្មែរគឺ កសិកម្ម សេវាកម្ម បច្ចេកវិទ្យានិងផលិតកម្ម៕






