កម្ចី​សម្រាប់ SME

តំណាង SME ស្នើឲ្យធនាគារ SME បញ្ចេញប្រាក់កម្ចីបន្ថែម


ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានគូសបញ្ជាក់នាពេលថ្មីៗនេះថា ខ្លួននៅតែព្យាយាមជំរុញឲ្យធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ជួយបញ្ចេញកម្ចី ទៅឲ្យសហគ្រាសធុនតូច និងមធ្យមបន្ថែមទៀត ខណៈបច្ចុប្បន្ននេះ ការបញ្ចេញប្រាក់កម្ចីដល់ដៃសហគ្រាសទាំងនោះហាក់នៅមានចំនួនតិចតួចនៅឡើយ។
តំណាង SME ស្នើឲ្យធនាគារ SME ពន្យារពេលសងត្រលប់យ៉ាងតិច៦ឆ្នាំ នៅពេលធនាគារនេះដំណើរការ
ដោយ

លោកឧកញ៉ា តែ តាំងប៉រ ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុនតូច និងមធ្យម​កម្ពុជា បាន​ថ្លែងបញ្ជាក់ទៀត​ថា ធនាគារ​សហគ្រាសធនតូច និងមធ្យម​កម្ពុជា​គួរតែឲ្យ​ធនាគារ​ទាំង ៣៣ ដែលជាដៃគូ​សហប្រតិបត្តិការ​ក្នុងការផ្តល់​ប្រាក់កម្ចី​សម្រាប់​សហគ្រាស​ធុនតូច និងមធ្យម​ទទួល​យកទ្រព្យ​បញ្ចាំប្លង់​អចលនទ្រព្យ​ផ្សេងៗ​នៅតាម​បណ្តាខេត្ត ក្រៅពីប្លង់​ដែលពួកគាត់​បានជាប់​ជាមួយ​នឹងធនាគារ​ផ្សេង​កន្លងមក។

ប្រធានសម្ព័ន្ធ​ SME ​បន្ថែមថា ធនាគារ​ដែលជា​ដៃគូគួ​តែពិចារណា​ទទួលយក​ឡើងវិញ​ចំពោះទ្រព្យ​បញ្ចាំនានា​ដូចជា​ប្លង់​អចលនទ្រព្យ ដែលមាន​កម្មសិទ្ធិ​ស្របច្បាប់​ត្រឹមត្រូវ ដែលនិតិវិធីនេះ រំពឹងថា នឹងជួយ​ជំរុញឲ្យដំណើរការ​បញ្ចេញ​ប្រាក់កម្ចី​របស់​រដ្ឋាភិបាល​ទៅដល់ដៃ​របស់​សហគ្រាស​ក្នុងស្រុក​បានកាន់តែ​ច្រើន ដែលនឹងធ្វើ​ឲ្យផលិតកម្ម​ក្នុងស្រុក​កើនឡើង​ដូចគ្នាផងដែរ។

សូមជម្រាបថា គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុនតូច និងមធ្យម ​ត្រូវបាន​បង្កើតឡើង​ដោយក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ កាលពីដើម​ខែមេសា ក្នុងគោល​បំណង​ផ្តល់ឥណទាន​មានការ​ប្រាក់ទាប ដើម្បីជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុនតូច និងមធ្យម​ក្នុងវិស័យ​អាទិភាព រួមមាន​ផ្នែកកម្មន្តសាល និងសិប្បកម្ម។ មូលនិធិក្រោម​គម្រោង​សហហិរញ្ញប្បទាននេះ មានទំហំ​ទឹកប្រាក់ ១០០លាន​ដុល្លារ​ និងមានដៃគូ​សហការ​បញ្ចេញ​ប្រាក់កម្ចី គឺគ្រឹះស្ថាន​ធនាគារ និងមីក្រូហិរញ្ញវត្ថុ​ចំនួន​ ៣៣ ​ក្នុងនោះរួមមាន ធនាគារ​ពាណិជ្ជ​ចំនួន ២៣ ធនាគារ​ឯកទេស ៣ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ ចំនួន​​៥ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុចំនួន​២។

កាលពីចុងខែ​មិថុនា​កន្លងមក​ធនាគារ​សហគ្រាស​ធុនតូច និងមធ្យម​កម្ពុជា​បានគូស​បញ្ជាប់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុកថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា​ធនាគារ​SME​មួយនេះ ទទួល​បានសំណើ​សុំឥណទាន​ចំនួន ​១៩ សំណើ ដែលបានស្នើ​សុំកម្ចី​ពីស្ថាប័ន​ហិរញ្ញវត្ថុ​ដែលចូល​រួម​ចំនួន ១០ និងបាន​អនុម័ត​ឥណទាន​ជាទឹកប្រាក់​បាន​ចំនួន​ជាង​ ៣លាន​ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យទេសចរណ៍នៅតែបន្ដធ្លាក់ចុះ ក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំ២០២០នេះ

ព័ត៌មាន
វិស័យទេសចរណ៍ ត្រូវបានគេចាត់ទុកថា ជាវិស័យមួយនៅទូទាំងសកលលោក ដែលរងគ្រោះខ្លាំងជាងគេ នៅអំឡុងពេលនៃការរាតត្បាតនៃមេរោគកូវីដ-១៩នេះ។ យ៉ាងណ…

វីង និង មរកត ថិកណឡជី សហការគ្នា​ដើម្បី​សម្រួល​ការប្រមូល​ប្រាក់​កម្ចី​របស់​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ

ព័ត៌មាន
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​នៅទូទាំង​ប្រទេសកម្ពុជា​អាច​ប្រើប្រាស់​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​របស់​ធនាគារ​ឯកទេស​វីង តាមរយៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ