យុទ្ធសាស្ត្រ​ដោះស្រាយ​វិបត្តិ​កូវីដ-១៩

បទវិភាគ៖ តើអភិក្រម និងយុទ្ធសាស្ត្រអ្វីខ្លះ ដែលរាជរដ្ឋាភិបាលត្រូវអនុវត្ត​ក្នុង​ការ​ដោះស្រាយបញ្ហាសង្គម-សេដ្ឋកិច្ច​កម្ពុជា​ក្នុង​វិបត្តិ​កូវីដ-១៩?

នៅក្នុងបរិការណ៍កូវីដ-១៩ ការដោះស្រាយបញ្ហាសង្គម-សេដ្ឋកិច្ចកម្ពុជា គឺត្រូវការគិតថ្លឹងថ្លែងរកចំណុចដែលមានល្អប្រសើរបំផុតរវាងសេដ្ឋកិច្ច-សង្គម និងជំងឺ ពោលគឺ យើងមិនអាចគិតតែរឿងសេដ្ឋកិច្ច ហើយមិនអើពើខ្វល់ខ្វាយពីរឿងជំងឺ ដែលបណ្តាលឱ្យមនុស្សឆ្លងជំងឺ រាតត្បាត ហើយស្លាប់នោះទេ។ ក៏ប៉ុន្តែយើងក៏មិនអាចគិតតែពីរឿងជំងឺជ្រុលពេក រហូតបណ្តោយឱ្យសេដ្ឋកិច្ចស្លាប់នោះដែរ។ តើរាជរដ្ឋាភិបាលកម្ពុជា ត្រូវអនុវត្តអភិក្រម និងយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហាសង្គម-សេដ្ឋកិច្ច ក្នុងវិបត្តិកូវីដ-១៩ ដែលកំពុងបន្ដនេះ?
ស្ថានភាព​កូវីដ-១៩ នៅកម្ពុជា
ដោយ

ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​នៃ​ការ​គ្រប់គ្រង​ប្រទេស​នៅ​អំឡុង​ពេល​មាន​វិបត្តិ​មេរោគ​រាតត្បាត​នេះ កម្ពុជា​យើង អាច​និយាយ​បាន​ថា​ពិតជា​មានសំណាង​ដែល​មាន​ថ្នាក់ដឹកនាំ​ប្រទេស​មានការ​គិតគូរ​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ​។ លើស​ពី​នេះ​ទៀត កម្ពុជា​ក៏​សំណាង ដែល​មាន​ប្រជាពលរដ្ឋ​ដែល​ចេះ​ស្ដាប់​អ្នកដឹកនាំ ក៏​ដូច​ជា​រាជរដ្ឋាភិបាល នៅ​ក្នុង​កាលៈទេសៈ​នេះ​។ ព្រោះ​ក្នុង​ស្ថានការណ៍ ប្រយុទ្ធ​ទប់ស្កាត់​នឹង​មេរោគ​រាតត្បាត​កូ​វី​ដ​-១៩​នេះ បើ​មិន​មាន​កត្តា​ទាំង​ពីរ​យ៉ាងនេះ​ទេ កម្ពុជា​ក៏​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​មេរោគ​រាតត្បាត និង​ការ​រក្សា​លំនឹង​សេដ្ឋកិច្ច ក៏​ដូច​ជា​ការ​ស្ដារ​នូវ​សេដ្ឋកិច្ច​ឡើង​វិញ​ដែរ​។

ពិត​ណាស់​នៅ​ពេល​មាន​ហានិភ័យ​ខ្ពស់ ហើយ​ប្រព័ន្ធ​ទប់ស្កាត់ និង​គ្រប់គ្រង​ការ​រាតត្បាត​នៅ​មិន​ទាន់​រឹង​មាំ យើង​មានការ​ចាំបាច់​ក្នុង​ការ​បិទ ឬ​រិ​ត​បន្តឹង​លើ​សកម្មភាព ឬ​អនុវត្ត​វិធានការ​អនាម័យ និង​គំលាត​សង្គម​បាំ​បាច់​នានា ដើម្បី​ការពារ​សុវត្ថិភាព និង​សុខភាព​របស់​ប្រជាជន​។ ប៉ុន្តែ​តែ​នៅ​ពេល​យើង​គ្រប់គ្រង​សភាពការណ៍​បាន​ល្អ​គួរសម ហើយ​សមត្ថភាព​ទប់ស្កាត់​និង​គ្រប់គ្រង​របស់​យើង​កាន់តែ​មាំ​ហើយ យើង​ក៏​ត្រូវ​ចាប់ផ្តើម​បើក​ឡើង​វិញ​នូវ​សកម្មភាព​សេដ្ឋកិច្ច​ជា​បណ្តើរ​ៗ ដោយនៅ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​បង្ការ និង​ទប់ស្កាត់ និង​វិធានការ​អនាម័យ​នៅ​តាម​ច្រកចេញ​ចូល​តាម​ព្រំដែន ក៏​ដូច​ជា​នៅ​តាម​ទីកន្លែង​ធ្វើការ និង​ទីប្រជុំ​គ្នា​ផ្សេង​ៗ​។ ការ​រក​ឃើញ​នូវ​ចំណុច​ដ៏​ល្អ​ប្រសើរ នេះ នឹង​ជួយ​ឱ្យ​សំពាធ និង​ទំងន់​នៃ​ឥទ្ធិពល​នៃ​ជំងឺ មាន​ភាព​ធូរស្រាល​ខ្លះ ហើយ​អាច​ឱ្យ​យើង​គិតគូរ និង​ធ្វើ​សកម្មភាព​ជា​បណ្តើរ​ៗ​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​។ 

ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ទៀត​ថា ការ​កើតឡើង និង​ការ​អូស​បន្លាយ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​យើង​ត្រូវ​កែសម្រួល​ក្រប​ខណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០២០ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​យុទ្ធសាស្ត្រ​វាយលុក សម្រាប់​ទប់ទល់ និង​ឆ្លើយ​តប​ទៅ​នឹង​ការ​បាត់បង់ EBA ផង និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ផង ក្នុង​ស្មារតី​នៃ​ការ​ប្រើប្រាស់​ការ​គំរាមកំហែង​នេះ​ឱ្យ​ក្លាយទៅជា​ឱកាស​នៃ​ការ​កែទម្រង់​ស៊ីជំរៅ ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​អាច​ឈរជើង​បាន​ដោយ​ខ្លួនឯង ឱ្យ​ប្តូរ​មក​ជា យុទ្ធសាស្ត្រ​ដើម្បី​ទប់ទល់ វិញ ក្នុង​សេណា​រី​យ៉ូ​មួយ​ដែល​រំពឹង​ថា ជំងឺ​កូ​វី​ដ​-១៩ នឹង​ត្រូវ​ផុតរ​លុត​ត្រឹម​រយៈពេល ៦​ខែ ។ ក្នុង​សេណា​រី​យ៉ូ​នេះ កំណើនសេដ្ឋកិច្ច​នឹង​មាន​ឡើង​វិញ ក្នុង​ទម្រង់​ដូច​អក្សរ V គឺ​ការ​ងើបឡើង​វិញ​ដោយ​ឆាប់រហ័ស​។ ទន្ទឹម​នឹង​នេះ យើង​ក៏​បាន​គិតគូរ​បណ្តើរ​ៗ​អំពី​សេណា​រី​យ៉ូ​ដែល​ជំងឺ​កូ​វី​ដ​-១៩ អាច​អូស​បន្លាយ​លើ​ពី ៦​ខែ​។

ឥឡូវនេះ ការ​រីក​រាល​នៃ​ជំងឺ​នេះ បាន​អូស​បន្លាយ​លើស​ពី ៦​ខែ​មែន ដោយនៅ​មិន​ទាន់​ដឹង​ថា ជំងឺ​នេះ​នឹង​អាច​ចប់​នៅ​ពេល​ណា ក្នុង​ខណៈ​ដែល​ការ​ប្រកាស​បិទ​ប្រទេស របស់​ប្រទេស​នីមួយ​ៗ បាន​ធ្វើ​ខ្សែ​ចង្វាក់​តម្លៃ​របស់​សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​ដួល​រលំ​ទាំង​ផ្ទាំង ទាំង​ផ្នែក​ផ្គត់ផ្គង់ និង​ទាំង​ផ្នែក​តម្រូវការ​។ ដូច​ប្រទេស​នានា​ដែរ ជំងឺ​នេះ​បាន​បង្ក​ឱ្យ​មានការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ស្ទើរតែ​គ្រប់​វិស័យ ទាំង​វិស័យ​ផ្លូវការ និង​ទាំង​វិស័យ​មិនមែន​ផ្លូវការ​។ 

ប្រការ​នេះ បាន​ធ្វើ​ឱ្យ​យើង​ត្រូវ​បន្ត​ប្តូរ​ក្រប​ខណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០២០ ពី​ការ​ទប់ទល់ មក​ជា​យុទ្ធសាស្ត្រ​ដើម្បីរ​ស់សិន សំដៅ​ទប់​កុំឱ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ខ្លាំង និង​រក្សា​លំនឹង​សង្គម​ផង និង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​ផង ដោយ​យក​កត្តា​មនុស្ស​ជា​ធំ ពោល​គឺ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​អត់បាយ​ដាច់​ពោះ​ស្លាប់ ឬ​ស្លាប់​ដោយសារ​ជំងឺឆ្លង​នេះ​។

ឯកឧត្តម វ​ង្សី វិស្សុត បាន​គូសបញ្ជាក់​ថា ការ​ខិតខំ​ដើម្បីរ​ស់សិន​ខាង​សេដ្ឋកិច្ច​ខាងលើ​នេះ មិនមែន​ជា​ការ​រស់​សម្រាប់​តែ​រង់ចាំ​ថ្ងៃ​ស្លាប់​នោះ​ទេ ហើយ​ជំងឺ​នេះ ក៏​មិន​អាច​ធ្វើ​ឱ្យ​កម្ពុជា​យើង​ដួល​រលំ​នោះ​ដែរ ពោល​គឺ​យើង​ខិតខំ​រស់ សម្រាប់​រង់ចាំ​ពេល​ដើម្បី​ងើបឡើង​វិញ ដោយ​ជំហាន​ដំបូង គឺ​ក្រោក​ឡើង​ដើរ ដើម្បី​កែតម្រូវ និង​តៀម​លក្ខណៈ​ក្នុង​រយៈពេល​ពី ១ ឆ្នាំ ទៅ ២​ឆ្នាំ ហើយ​បន្ទាប់​មក​ចាប់ផ្តើមរ​ត់ទៅ​មុខ​ទៀត ក្នុង​ការ​អភិវឌ្ឍ និង​ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​អាច​ងើបឡើង​វិញ​បាន​កាន់តែ​ខ្លាំ​ជាង​មុន​។

ឯកឧត្តម វ​ង្សី វិស្សុត លើក​ឡើង​ថា នៅ​ក្នុង​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​ដើម្បី​រស់​ខាងលើ​នេះ គឺ​យើង​ត្រូវ​ទី​១-​ជំរុញ និង​ជួយ​ទ្រទ្រង់​ដល់​វិស័យ​កសិកម្ម និង​វិស័យ​ផ្សេង​ៗ​ទៀត ឱ្យ​ដើរ​ឱ្យ​អស់​សក្កា​នុ​ពល សំដៅ​ទ្រទ្រង់​ដង្ហើម​សេដ្ឋកិច្ច​យើង​ឱ្យ​អាចរ​ស់បាន​សិន​។ ឯកឧត្តម​បាន​បន្ត​ថា វិស័យ​កសិកម្ម​កម្ពុជា​រង​ផល​ប៉ះ​តិចតួច​ពី​ជំងឺ​កូ​វី​ដ​-១៩ និង​មាន​លទ្ធភាព​អាច​ចិញ្ចឹម​ប្រទេស​កម្ពុជា​បាន ដែល​នេះ ក៏​ជា​សំណាង​របស់​កម្ពុជា​ផង​ដែរ ព្រោះ​វិស័យ​កសិកម្ម​នៅ​មាន​ចំណែក​ធំ​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប នៅឡើយ​។

ម្យ៉ាងវិញទៀត កម្លាំង​ពលកម្ម​ភាគច្រើន​ក៏​សិ្ថ​ត​នៅ​ក្នុង​វិស័យ​នេះ ហើយ​កម្មករ​ដែល​ធ្វើការ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​មួយ​ចំនួន​ធំ​ក៏​នៅ​មាន​ទំនាក់ទំនង​ជាមួយ​ជនបទ​នៅឡើយ  ដោយសារ​ពួក​គាត់​ទើបតែ​ជា​កម្មករ​ជំនាន់​ដំបូង​។

ដូចនេះ ក្នុង​ករណី​ពួក​គាត់​បាត់បង់​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម ពួក​គាត់​ក៏​នៅ​អាច​ត្រឡប់​ទៅ​មូលដ្ឋាន​ភូមិ​ឃុំ​របស់​ពួក​គាត់ ដើម្បី​ប្រឡូក​ក្នុង​វិស័យ​កសិកម្ម​វិញ ឬ​ក៏​អាច​ប្រកប​មុខរបរ និង​ការងារ​ផ្សេង​ៗ​ទៀត​។ លើស​ពី​នេះ​ទៀត ដោយសារ​ប្រទេស​នីមួយ​ៗ ចាប់ផ្តើម​បង្កើន​សន្តិ​ស្បៀង ក្នុង​កំឡុង​ពេល​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​កម្ពុជា​មានឱកាស​ក្នុង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ទៅ​ក្រៅប្រទេស​បាន​ច្រើន​ជាង​មុន​ដែរ​។ ការ​ផលិត​ដើម្បី​បម្រើ​ឱ្យ​ទីផ្សារ​ក្នុងស្រុក ដើម្បី​ជំនួស​ឱ្យ​ការ​នាំ​ចូល ពិសេស​ក្នុង​ផ្នែក​ម្ហូបអាហារ ដូច​ជា ត្រី សាច់ និង​បន្លែ​ជាដើម ក៏​ជា​សក្តានុពល​មួយ​ធំ​គួរសម​ដែរ​។ គូសបញ្ជាក់​ផង​ដែរ​ថា គួរ​ជៀសវាង​ការ​វិនិយោគ​ហួស​លើ​វិស័យ​កសិកម្ម ដែល​ជា​ហេតុ​ឱ្យ​យើង​ផលិត​បាន​ហួស​ពី​តម្រូវការ ហើយ​រក​ទីផ្សារ​លក់​មិន​បាន ដែល​អាច​បង្ក​ជា​បញ្ហា​ធំ​ដល់​សេដ្ឋកិច្ច​ទៅ​ថ្ងៃ​មុខ​។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។

អត្ថបទបន្ទាប់

ឆ្នាំ២០២០នេះ សេដ្ឋកិច្ចសិង្ហបុរី អាចនឹងដាំក្បាលចុះ ៦%

ព័ត៌មាន
សេដ្ឋកិច្ចវិទូ មកពី វិស័យឯកជនជាច្រើនរូប បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចប្រទេសសិង្ហបុរី អាចនឹងធ្លាក់ចុះដល់ទៅ ៦% នៅក្នុងឆ្នាំនេះ អាក្រក់ជាងការ…

គម្រោងបណ្ដុំSME របស់ឧកញ៉ា សៀ ឫទ្ធី គ្រោងនឹងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយនេះហើយ

ព័ត៌មាន
នៅក្នុងដំណើរទៅទស្សនកិច្ចចុះពិនិត្យទីតាំងដំបូងរបស់គម្រោងបណ្ដុំសហគ្រាសធុនតូច និងមធ្យម (SME Cluster) ដែលអភិវឌ្ឍន៍ដោយ ក្រុមហ៊ុន Worldbridg…
More

Related Stories

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ