សង្គ្រាមនៅអ៊ុយក្រែន-មេទ័ពរុស្ស៊ី

សង្គ្រាមនៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ីស្លាប់មេទ័ពអស់ច្រើនបំផុតមិនធ្លាប់មានតាំងពីសម័យសង្គ្រាមលោកលើកទី២


សង្គ្រាមនៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ីស្លាប់មេទ័ពអស់ច្រើនបំផុតមិនធ្លាប់មានតាំងពីសម័យសង្គ្រាមលោកលើកទី២!! មកដល់ពេលនេះ គឺមានមេបញ្ជាការយោធារុស្ស៊ីចំនួន ១៥នាក់ហើយដែលគេអះអាងថាបានស្លាប់នៅក្នុងបំពេញប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន ដែលវាគឺជាព្រឹត្តិការណ៍សង្គ្រាមមួយ ដែលរុស្ស៊ីបានពលីជីវិតនាយឧត្តមសេនីយកំពូលៗរបស់ខ្លួនច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីសម័យសង្គ្រាមលោកលើកទី២មក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
មេទ័ពរុស្ស៊ីដែលត្រូវបានសម្លាប់
ដោយ

កងទ័ព​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា វរសេនីយ៍ឯក អា​ឡិ​ក​សេ សារ៉ូ​វ (Alexei Sharov) ដែល​ដឹកនាំ​កងពលតូច​ថ្មើរជើង​លេខ ៨១០ របស់​រុ​ស្ស៊ី​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ទីក្រុង​ម៉ា​រី​អូ​ប៉ូ​ល (Mariupol) កាលពីដើម​ស​ប្តា​ហ៍​នេះ​។

ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​កងទ័ព​រុ​ស្ស៊ី​មិន​ទាន់​បាន​បញ្ជាក់​ពី​ការ​ស្លាប់​របស់​មេដឹកនាំ​យោធា​របស់​ខ្លួន​រូប​នេះ​នៅឡើយ​ទេ នេះ​គឺជា​ការ​ស្លាប់​លើក​ទី​១៥​ហើយ​នៅ​ក្នុង​ចំណោម​មន្ត្រី​យោធា​គ្រាក់​ៗ​របស់​រុ​ស្ស៊ី​ជា​ច្រើន​រូប​ទៀត ចាប់តាំងពី​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ចាប់ផ្ដើម​អស់​រយៈពេល​១​ខែ​មកនេះ​។

មន្ត្រី​ពី​ប្រទេស​លោក​ខាងលិច​បាន​និយាយ​ថា ចំនួន​ឧត្តមសេនីយ​យោធា​រុ​ស្ស៊ី​ដែល​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នេះ​បង្ហាញ​ថា រុ​ស្ស៊ី​កំពុង​ទទួល​ការ​បាត់បង់​យ៉ាងធ្ងន់ធ្ងរ​បំផុត​ក្នុង​ចំណោម  មន្ត្រី​ទូទៅ ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២​មក ដែល​សម័យ​នោះ​មាន​ឧត្តមសេនីយ៍​គ្រាក់​ៗ​រុ​ស្ស៊ី​ស្លាប់​ត្រឹមតែ​ចំនួន ៥​នាក់​ប៉ុណ្ណោះ។ 

នៅ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ស្លាប់​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ទាំងនេះ ក៏​មាន​មន្ត្រី​យោធា​សំខាន់​ៗ​ចំនួន ២​រូប​ផង​ដែរ​។ ទី​១ គឺ​លោក​ឧត្តមសេនីយឯក វី​តា​លី ជេ​រ៉ា​ស៊ី​ម៉ូ​វ (Vitaly Gerasimov) ដែល​ជា​ឧត្តមសេនីយ​ផ្កាយ​មួយ ដែល​ទទួល​បាន​មេដាយ​សម្រាប់​ការ​ចូលរួម​ក្នុង​យុទ្ធនាការ​យោធា​របស់​រុ​ស្ស៊ី​នៅ​ប្រទេស​ស៊ី​រី នៅ​សាធារណរដ្ឋ​ឆេ​ឆេ​នី និង​នៅ​តំបន់​គ្រី​មៀ ហើយ​លោក​ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រូវ​បាន​សម្លាប់​នៅ​ជាយក្រុង​ខា​កៀវ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​៨ ខែមីនា​។

ទី​២​គឺ​លោក​ឧត្តមសេនីយ៍ អេ​ន​ដ្រេ​យ៍ ស៊ូ​ខូ​វ​វ៉េ​ត​ស្គី (Andrey Sukhovetsky) ដែល​ជា​មេបញ្ជាការ​កងកម្លាំង​ពិសេស ដែល​បាន​ក្លាយជា​ឧត្តមសេនីយ៍​រុ​ស្ស៊ី​ដំបូង​គេ ដែល​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ដែរ​។

មន្ត្រី​ជំនាញការ​ខាង​យោធា​បាន​និយាយ​ថា អត្រា​នៃ​ការ​បាត់បង់​មន្ត្រី​កំពូល​ៗ​ក្នុង​ពេល​បំពេញបេសកកម្ម​បង្ហាញ​ថា ក្រុម​មន្ត្រីជាន់ខ្ពស់​ត្រូវ​បាន​បង្ខំចិត្ត​ឱ្យ​ផ្លាស់​ប្ដូរ​ទៅ​កាន់​ខ្សែត្រៀម​ជួរ​មុខ ដោយសារ​ការ​ទាក់ទង​មិនសូវ​ល្អ និង​កង្វះ​វិន័យ​នៅ​ក្នុង​ជួរ​កងទ័ព​របស់​រុ​ស្ស៊ី​។

យោង​តាម​សារព័ត៌មាន Bellingcat របស់​ហូ​ឡង់​បាន​បង្ហាញ​ថា ការ​ស្លាប់​របស់​មេទ័ព​កំពូល​ទាំង​ពីរ​រូប​នេះ​ខាងលើ​នេះ វា​អាច​បណ្ដាល​មក​ពី​បញ្ហា​បច្ចេកទេស​នៃ​ទំនាក់ទំនង​គ្នា​រវាង​មន្ត្រី​យោធា​តាម​រយៈ​បណ្តាញ​រលកធាតុអាកាស ដែល​អាច​កងកម្លាំង​អ៊ុយ​ក្រែ​ន​លួច​ស្ទាក់​ចាប់ និង​ស្ដាប់​ឭ​ក្នុង​ពេល​បញ្ជា​ឱ្យធ្វើ​ការ​វាយប្រហារ​តាម​គោលដៅ​ទៅ​លើ​ប៉ុស្តិ៍​បញ្ជាការ​។

ដោយឡែក កាលពី​ថ្ងៃ​ទី​២០ ខែមីនា លោក មី​ខៃ​ឡូ ប៉ូ​ដូ​លី​កា (Mykhailo Podolyka) ទីប្រឹក្សា​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​អះអាង​ថា ឧត្តមសេនីយ៍​រុ​ស្ស៊ី​៦​នាក់​ត្រូវ​បាន​សម្លាប់ ហើយ​ទំហំ​នៃ​ការ​បាត់បង់​នេះ​បង្ហាញ​ថា កងទ័ព​រុ​ស្ស៊ី «​មិន​ទាន់​ត្រៀមខ្លួន​ពេញលេញ​នៅឡើយ​ទេ​គឺ​ពឹងផ្អែក​លើ​តួលេខ​និង​ការ​បាញ់​ផ្លោង​មី​ស៊ី​ល​តែ​ប៉ុណ្ណោះ​។

មក​ទល់​ពេល​នេះ មិន​ទាន់​មាន​របាយការណ៍​ថ្មី​ពី​រដ្ឋាភិបាល​រុ​ស្ស៊ី បង្ហាញ​ពី​ចំនួន​កងទ័ព​រុ​ស្ស៊ី ដែល​ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​នៅឡើយ​ទេ​។ ប៉ុន្ដែ បើ​តាម​យោធា​អ៊ុយ​ក្រែ​ន​បាន​អះអាង​ថា កងទ័ព​រុ​ស្ស៊ី​ជាង​១​ម៉ឺន​៥​ពាន់​នាក់​ហើយ​ដែល​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដែល​មាន​ចំនួន​ប្រហែល​នឹង​ការ​ស្លាប់​ទាហាន​នៅ​ក្នុង​សង្គ្រាម​របស់​អតីត​សហភាព​សូ​វៀត នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែរ​។ ប៉ុន្ដែ ខាង​អ៊ុយ​ក្រែ​ន ក៏​មិន​បាន​បង្ហាញ​ពី​តួលេខ​ទាហាន​របស់​ខ្លួន​ដែល​បាន​ស្លាប់​នោះ​ដែរ​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសថៃបានសម្រេចហាមឃាត់ការទូទាត់តាមការ Bitcoin និងរូបិយប័ណ្ណគ្រីបតូផ្សេងទៀត ចាប់ពីខែមេសាតទៅ

ព័ត៌មាន
ប្រទេសថៃបានចេញបម្រាមប្រឆាំងនឹងការទូទាត់ដោយប្រើប្រាស់រូបិយបណ្ណគ្រីបតូ និង ប្រាក់ឌីជីថលផ្សេងទៀត ដែលនឹងត្រូវចូលជាធរមាននៅខែមេសាខាងមុខនេះ ដ…

សហរដ្ឋអាមេរិក និងហ្វីលីពីនគ្រោងរៀបចំសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មាននៅសប្ដាហ៍ក្រោយនេះ

ព័ត៌មាន
ក្រុមមន្ត្រីអាមេរិកបាននិយាយថា ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិកនឹងចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសប្រជុំកោះមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ