វិនិយោគអចលនទ្រព្យ

តើគួរវិនិយោគលើដីធ្លី ឬផ្ទះសម្បែង? អ្នកឧកញ៉ា សៀ ឫទ្ធី ផ្ដល់គំនិតគន្លឹះមួយចំនួនសម្រាប់ពិចារណា


ការវិនិយោគលើវិស័យអចលនទ្រព្យ បានក្លាយជាការវិនិយោគដ៏ពេញនិយមមួយសម្រាប់អ្នកមានធនធាននៅកម្ពុជា។ ប៉ុន្ដែ ការវិនិយោគលើវិស័យនេះ ក៏ប្រឈមនឹងហានិភ័យខ្ពស់ណាស់ដែរ។ ជុំវិញទៅនឹងការវិនិយោគក្នុងវិស័យអចលនទ្រព្យនេះដែរ មហាសេដ្ឋីអចលនទ្រព្យដ៏ល្បីល្បាញនៅកម្ពុជា អ្នកឧកញ៉ា សៀ ឫទ្ធី បានផ្តល់យោបល់ដល់អ្នកដែលមានបំណងវិនិយោគលើវិស័យដីធ្លីនេះថា ត្រូវមានការគិតគូរឲ្យបានស៊ីជម្រៅមុនវិនិយោគ ហើយបើវិនិយោគ លោកថា វិនិយោគលើដីធ្លី គឺមានឱកាសចំណេញច្រើនជាងការទិញផ្ទះ។
មហាសេដ្ឋីអចលនទ្រព្យ អ្នកឧកញ៉ា សៀ ឫទ្ធី (រូបភាព៖ ខេមបូណូមីស)

ទោះយ៉ាងណា អ្នកឧកញ៉ា សៀ ឫទ្ធី សង្កត់ធ្ងន់ថាអ្នកឧកញ៉ាមិនណែនាំដាច់ខាត ចំពោះការខ្ចីលុយធនាគារ ដើម្បីទិញដីទុកចោលចាំដីឡើងថ្លៃនោះ ដ្បិតថា វាជាការវិនិយោគមានហានិភ័យខ្ពស់ណាស់។ 

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលប្រ៊ីដ គ្រុប បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួននៅក្នុងការរកស៊ី ក្នុងវិស័យវិស័យអចលនទ្រព្យនេះ នៅក្នុងសិក្ខាសាលាស្តីពីការបើកលក់គម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ កាលពីថ្មីៗនេះ។ បើតាម​មហាសេដ្ឋីអចលនទ្រព្យ​រូបនេះ ថ្វីត្បិតតែការទិញដី អាចទទួលបានប្រាក់ចំណេញច្រើនជាងការទិញផ្ទះល្វែង ឬ ខុនដូរមែន ប៉ុន្តែអ្នកឧកញ៉ាមិនណែនាំឲ្យ​អ្នកដែលមាន​ដើមទុនតិចតួចហើយទៅចងការប្រាក់​មក​វិនិយោគនោះទេ។ ពោលគឺការវិនិយោគលើដីធ្លីនេះ អ្នកដែលអាចធ្វើបែបនេះបានទាល់តែអ្នកដែលមានលុយសល់ច្រើន មិនចាំបាច់ខ្ចីធនាគារយកទៅទិញតែប៉ុណ្ណោះ។

អ្នកឧកញ៉ា សៀ ឫទ្ធី បានបន្ថែមថា សម្រាប់អ្នកដែលចង់បានចំណូលអកម្ម ឬហៅថា Passive Income គួរតែវិនិយោគលើការទិញខុនដូ ឬ ផ្ទះវិញ ព្រោះអាចដាក់ជួល ឬលក់បន្តបានលឿនជាងដី  ប្រសិនបើផ្ទះ ឬ ខុនដូនោះ ស្ថិតនៅក្នុងទីក្រុង ឬទីប្រជុំជន ដែលអំណោយផលដល់ការរស់នៅ និង រកទទួលទាន។

សូមបញ្ជាក់ថា អ្នកឧកញ៉ា សៀ ឫទ្ធី ត្រូវបានមហាជនទទួលស្គាល់ថា គឺជាអ្នកជំនួញនិងវិនិយោគិនដ៏ចំណាន និង ល្បីឈ្មោះមួយរូបនៅកម្ពុជា ដែលកំពុងវិនិយោគទៅលើវិស័យជាច្រើនរួមមាន វិស័យដឹកជញ្ជូន និង ឡូជីស្ទីក អាកាសចរណ៍ ធនាគារនិងហិរញ្ញវត្ថុ  វិស័យឧស្សាហកម្ម សំណង់និងអចលនទ្រព្យ អាហារ និង ភេសជ្ជៈ ជាដើម។

ថ្មីៗនេះទៀតសោត អ្នកឧកញ៉ា សៀ ឫទ្ធី ក៏ទើបតែបានចាប់ផ្ដើមគម្រោងសាងសង់ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ដ៏ធំស្កឹមស្កៃមួយទៀត ដែលជាតំបន់ពាណិជ្ជកម្មថ្មីសន្លាងមួយ និងមានសក្តានុពលក្នុងការវិនិយោគយ៉ាងសម្បើម ដោយលាតសន្ធឹងលើផ្ទៃដី ៦ហិកតា ក្នុងចំណោមផ្ទៃ ៣ម៉ឺន៥ពាន់ហិកតា នៃទីក្រុងនាគសម្តេចតេជោសែន ខណៈដែលបច្ចុប្បន្ននេះ កំពុងសម្រុកការសាងសង់យ៉ាងមមាញឹក មិនមានការផ្អាកឬពន្យាពេលដោយសារវិបត្តិកូវីដ១៩នោះទេ ។ 

សូមជម្រាបថា គម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងនៅចុងឆ្នាំ២០២២ ពោលគឺនៅមុននឹងការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍និង អាស៊ានប៉ារ៉ាហ្គេម មកដល់៕

None



អត្ថបទបន្ទាប់


ប្រធានសមាគមម្រេចកំពត៖ ម្ចាស់ចម្ការម្រេច​ធំៗ​មួយចំនួន​បានបោះបង់ការដាំម្រេច ព្រោះក្ស័យធន

ថ្នាក់ដឹកនាំសមាគមម្រេចកំពតបានបញ្ជាក់ប្រាប់ ខេមបូណូមីស ថា យ៉ាងហោចណាស់មកទល់ពេលនេះ មានកសិករដែលជាម្ចាស់ចម្ការម្រេចកំពតប្រមាណ ៦០គ្រួសារហើយ…

កម្ពុជានៅតែកំពុងរកឱកាសនាំចេញអង្ករទៅកាន់បណ្ដាប្រទេសអាស៊ាន!

ជាច្រើនឆ្នាំមកហើយ កម្ពុជានៅតែកំពុងសំឡឹងរកមើលទីផ្សារនាំចេញអង្ករទៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ជាពិសេសប្រទេសហ្វីលីពីនតែម្ដង ដោយសង្ឃឹមថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ