អង្ករម្លិះអង្គរ

អង្ករម៉ាក«ម្លិះអង្គរ»របស់កម្ពុជាបានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោក


អង្ករម៉ាក "ម្លិះអង្គរ" បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោកជាលើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោកនៅក្នុងកម្មវិធីសន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤ នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីននៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយវិទ្យាស្ថានគ្រាប់ធុញ្ញជាតិអន្តរជាតិ International Commodity Institute (ICI) និង The Rice Trader (TRT) របស់សហរដ្ឋអាម៉េរិក។
អង្ករម៉ាក«ម្លិះអង្គរ»របស់កម្ពុជាបានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោក
ដោយ

សហព័ន្ធស្រូវអង្ករកម្ពុជាបានគូសបញ្ជាក់ថា ការឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោកជាលើកទី៦នេះ វាមិនមែនជារឿងដៃដន្យនោះទេ ពោលគឺកើតចេញពីការខិតខំដាំដុះរបស់ប្រជាកសិករកម្ពុជា និងការខិតខំសម្រិតសម្រាំងរបស់រោងម៉ាស៊ីនកិនស្រូវ និងកិនកែច្នៃអង្ករបានយ៉ាងល្អរហូតទទួលបានជ័យជម្នះជូនប្រទេសជាតិ។ បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា អង្ករម៉ាក "ម្លិះអង្គរ" គឺជាអង្ករដែលមានគុណភាព និងទុកចិត្តបានសម្រាប់អង្ករក្រអូបប្រណិតកម្ពុជា។

សូមបញ្ជាក់ថា នេះគឺជាលើកទី៦ហើយ ដែលអង្ករខ្មែរបានទទួលពានរង្វាន់ជាអង្ករល្អដាច់គេលើលោក ដោយលើកទី១ទទួលបាននៅឆ្នាំ២០១២, លើកទី២នៅឆ្នាំ ២០១៣, លើកទី៣នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥នៅឆ្នាំ២០២២, និងលើកទី៦នៅឆ្នាំ២០២៤។

យោងតាមទិន្ន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៤ ការនាំចេញអង្កររបស់កម្ពុជាសម្រេចបានចំនួនជាង៥០ម៉ឺ៧ពាន់តោន គិតជាទឹកប្រាក់មានចំនួនជាង៣៧៦លានដុល្លារ។ អង្កររបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន៧នៅតំបន់អាស៊ាន តំបន់អឺរ៉ុប ចិន ព្រមទាំងតំបន់រដ្ឋបាលស្វយ័ត និង៣០ប្រទេសផ្សេងទៀតនៅអាហ្រ្វិក និងមជ្ឈិមបូព៌ាជាដើម។ ទន្ទឹមនេះ កម្ពុជា ក៏នាំចេញស្រូវបានចំនួនជាង៤លាន៤៦ម៉ឺនតោនក្នុងទំហំជិត១,២ពាន់លានដុល្លារទៅប្រទេសជិតខាងផងដែរ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


តម្លៃមាសបានធ្លាក់ចុះយ៉ាងគំហុករហូតដល់ជាង១០០ដុល្លារក្នុង១តម្លឹង តែអ្នកជំនាញរំពឹងនឹងហក់ឡើងវិញក្រោយអាម៉េរិកបញ្ចុះអត្រាការប្រាក់

តម្លៃមាសនៅកម្ពុជាបានធ្លាក់ថ្លៃយ៉ាងគំហុករហូតដល់ជាង១០០ដុល្លារក្នុង១តម្លឹងនៅមួយសប្តាហ៍កន្លងមកនេះ ហើយគ្រាន់តែក្នុងរយៈពេលមួយបន្ទាប់ពីការបោះឆ្ន…

ការវិលមកកាន់សេតវិមានជាថ្មីរបស់លោក ដូណាល់ ត្រាំ អាចធ្វើឱ្យអាស៊ីប្រឈមហានិភ័យធ្លាក់ចូលក្នុងចលាចលសេដ្ឋកិច្ចធ្ងន់ធ្ងរ

ការជាប់ឆ្នោតជាថ្មីគួរឱ្យភ្ញាក់ផ្អើលរបស់លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិកបានធ្វើឱ្យអាស៊ីអាចប្រឈមហានិភ័យធ្លាក់ចូលក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ