អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារធំជាងគេក្នុងប្រទេសកម្ពុជាបានពង្រីកមុខងារថ្មី “NHAM24 Taxi” ដើម្បីជួយសម្រួលទៅដល់មធ្យោបាយធ្វើដំណើររបស់អ្នកប្រើប្រាស់នៅក្នុងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ


ក្រុមហ៊ុន NHAM24 បានដាក់ដំណើការជាផ្លូវការនូវសេវាកម្មហៅមធ្យោបាយធ្វើដំណើររបស់ខ្លួន NHAM24 Taxi នៅថ្ងៃនេះ។ សេវាកម្មថ្មីនេះ (NHAM24 Taxi) ផ្ដល់ជូនអ្នកប្រើប្រាស់នូវការពេញចិត្តតាំងពីពេលហៅរហូតដល់ពេលចុះ ហើយផ្នែកបម្រើសេវាកម្មអតិថិជន និងការជជែកផ្ទាល់ពីក្រុមការងារគ្រប់ពេលវេលា ពោលគឺ 24 ម៉ោង ដើម្បីធានាសុវត្ថិភាពអ្នកប្រើប្រាស់ និងការឆ្លើយតបរហ័សចំពោះតម្រូវការបន្ទាន់។
NHAM24 Taxi មុខងារថ្មីរបស់ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ NHAM24

ការបើកដំណើរការមុខងារថ្មីនេះនឹង ត្រួសត្រាយផ្លូវសម្រាប់វិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ដោយបង្ហាញអំពីការពង្រីកសេវាកម្មទៅកាន់វិស័យដែលកំពុងអភិវឌ្ឍន៍ជាច្រើន។

ក្រុមហ៊ុន NHAM24 ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនផ្តល់ជូនសេវាកម្ម ដ៏គួរអោយទុកចិត្តបំផុត។ ជាមួយសេវាកម្មថ្មី NHAM24 Taxi នេះនឹងបញ្ជាក់កាន់តែច្បាស់ថា NHAM24 គឺពិតជាកម្មវិធីទូរស័ព្ទដៃឈានមុខគេនៅក្នុងទីផ្សារ ដែលផ្តល់ជូននូវសេវាកម្មគ្រប់ប្រភេទក្នុងកម្មវិធីទូរស័ព្ទដៃតែមួយ។ NHAM24 បំពេញតម្រូវការប្រចាំថ្ងៃសំខាន់ៗដូចជា៖ ការដឹកជញ្ជូនអាហារ និងគ្រឿងទេស ការទិញឥវ៉ាន់ ការដឹកជញ្ជូនទំនិញរហ័ស ទិញលក់ និងមុខងារច្រើនទៀតដល់អ្នកប្រើប្រាស់គ្រប់កាលៈទេសៈនៅក្នុងឆ្នាំ 2023 នេះ។

អ្នកជំនាញវិស័យទំនាក់ទំនង និងជាអតិថិជន NHAM24 ម្នាក់ឈ្មោះ អរុណរស្មី បាននិយាយថា៖ “វាពិតជាងាយ ស្រួលណាស់ដែលកម្មវិធីទូរស័ព្ទដៃមួយមានពហុមុខងារដែលអាចបំពេញនូវតម្រូវការផ្សេងៗក្នុងការរស់នៅប្រចាំថ្ងៃរបស់អតិថិជនបាន ហើយក៌ជាក្រុមហ៊ុនរបស់កម្ពុជាទៀតដែលពួកគេពិតជាយល់ពីអ្វីដែលយើងត្រូវការមែន។ ខ្ញុំពេញចិត្តនឹងគាំទ្រក្រុមហ៊ុនក្នុងស្រុក ហើយជឿជាក់ថាក្រុមហ៊ុនក្នុងស្រុកនឹងកាន់តែរីកចម្រើនទ្វេដង។”

តាំងពីការចាប់ផ្តើមនៅឆ្នាំ២០១៦ ក្រុមហ៊ុន NHAM24 បានខិតខំប្រឹងប្រែង រីកចម្រើនក្លាយជាក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូនម្ហូបអាហារធំជាងគេក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំដ៏ខ្លីនេះ ដោយបម្រើអតិថិជនរាប់លាននាក់ និងអាជីវកម្ម ក៏ដូចជាអ្នកបើកបររាប់ពាន់នាក់ ទាំងកំឡុងពេលជំងឺរាតត្បាតកូវីដរហូតដល់ពេលបច្ចុប្បន្ន។

ក្រុមហ៊ុន NHAM24 តែងតែទទួលយកមតិយោបល់របស់អតិថិជនយ៉ាងយកចិត្តទុកដាក់ ហើយកែលម្អដើម្បីបង្កើនប្រសិទ្ធភាពដោយផ្ទាល់នូវនីតិវិធីប្រតិបត្តិការ និងបច្ចេកទេស។ ក្រុមហ៊ុនមិនត្រឹមតែផ្តោតលើអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តោតលើអ្នកបើកបររបស់ខ្លួនផងដែរ។ កម្មវិធីនេះបានបង្កើតឡើងពីបទពិសោធន៍ពិតៗរបស់អ្នកបើកបរ និងអភិវឌ្ឍកាន់តែប្រសើរជានិច្ចសម្រាប់អ្នកប្រើប្រាស់។

ស្ថាបនិករបស់ NHAM24 លោក ចាន់ បូរីម៉ា បានមានប្រសាសន៍ថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្ត និងការគាំទ្រយ៉ាងធំធេងពីសំណាក់អតិថិជន និងអ្នកបើកបររបស់ពួកយើង។ ដោយសារតែមានការគាំទ្រពីពួកគាត់ ទើបជម្រុញទឹកចិត្តពួកយើងឱ្យសម្រេចចិត្តពង្រីកសេវាកម្ម NHAM24 Taxi នៅក្នុងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ។ ពួកយើងនៅតែបន្តពង្រឹងសេវាកម្មរបស់យើងឱ្យកាន់តែប្រសើរ ជាពិសេសដើម្បីពង្រីកខ្លួនទៅកាន់ខេត្តក្រុងដទៃទៀត។ ហើយយើងក៏ប្រាកដក្នុងចិត្តយ៉ាងច្បាស់ថា អតិថិជនទាំងអស់នៅតែបន្តគាំទ្រក្នុងដំណើរមួយនេះ។

NHAM24 គឺជាកម្មវិធីទូរស័ព្ទដៃឈានមុខគេដំបូងដែលមានផ្តល់ជូនផលិតផលទៅកាន់មនុស្ស និងមនុស្ស ទៅកាន់ទីកន្លែងនានា ជាមួយបទពិសោធន៍ល្អដល់អតិថិជន។ កម្មវិធីនេះថែមទាំងផ្តល់នូវសេវាកម្មហៅមធ្យោបាយធ្វើដំណើរ បន្ថែមលើសេវាកម្មជាច្រនហើយដូចជា៖ ការដឹកជញ្ជូនអាហារ និងគ្រឿងទេស ការទិញឥវ៉ាន់ ការដឹកជញ្ជូនទំនិញរហ័ស ទិញលក់ ជាច្រើនទៀត។

ជិះជាមួយ NHAM24 ថ្ងៃនេះ ទាញយកកម្មវិធីនៅទីនេះ៖

https://go24.app/MJVAB2MaVSjGaoE29

សម្រាប់​ការ​ចាប់អារម្មណ៍ធ្វើជាអ្នកបើកបរ សូម​ទាក់ទង​មក​៖

ទូរស័ព្ទ៖ 015 642 911 / 017 642 911

សម្រាប់​ការ​សាកសួរ និង​ព័ត៌មានបន្ថែម ​សូម​ទាក់ទង​មក​៖

ឈ្មោះ៖ អ៊ឹង ប៉ូហុក

តួនាទី៖ Senior Marketing

អ៊ីមែល៖ [email protected]

ទូរស័ព្ទ៖ 015 580 624




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ចដាក់ចេញចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីជួយជំរុញឲ្យសង្គម-សេដ្ឋកិច្ចកម្ពុជា កាន់តែមានភាពរឹងមាំ

រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំដាក់ចេញនូវចក្ខុវិស័យរយៈពេលវែង ដោយចង់ប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០…

ប្រធានធនាគារពិភពលោក លោក David Malpass ប្រកាសនឹងលាលែងពីតំណែងនៅខែមិថុនាខាងមុខ

ប្រមុខដឹកនាំធនាគារពិភពលោក លោក David Malpass នៅក្នុងវ័យ ៦៦ឆ្នាំ បានប្រកាសនឹងលាលែងពីតំណែងប្រធានធនាគារពិភពលោក នៅចុងខែមិថុនាខាងមុខនេះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ