សង្គ្រាមនៅអ៊ុយក្រែនប៉ះពាល់ការហោះហើរពីតំបន់អឺរ៉ុបមកកម្ពុជាទេ?

តើការហោះហើរពីតំបន់អឺរ៉ុបមកកម្ពុជា អាចរងឥទ្ធិពលពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែនទេ?


បញ្ហាផ្ទុះឡើងនូវសង្គ្រាមនៃប្រទេសមហាអំណាចរុស្សី និងអ៊ុយក្រែន បានធ្វើឱ្យពិភពលោកមានក្ដីកង្វល់ជាខ្លាំង ពិសេសធ្វើឲ្យពិភពលោកជួបកំពុងជួបនឹងការកើនឡើងតម្លៃប្រេងឆៅ និងមាសឡើងថ្លៃជាដើម។ ក្រៅតែពីតម្លៃប្រេងឡើងថ្លៃ បញ្ហាសង្គ្រាមនេះ ក៏កំពុងបង្កជាក្ដីបារម្ភមួយទៀតចំពោះវិស័យអាកាសចរណ៍ ដ្បិតថាប្រទេសអឺរ៉ុប និងរុស្ស៊ីបានបិទដែនអាកាសរវាងគ្នា មិនឲ្យយន្ដហោះហើរទៅមកនោះទេ។
សង្គ្រាមនៅអ៊ុយក្រែនប៉ះពាល់ការហោះហើរពីតំបន់អឺរ៉ុបមកកម្ពុជាទេ? (រូបតំណាង) (រូបភាព៖ ហ្វេសបុក អាកាសយានដ្ឋាន)

យ៉ាងណាមិញ សម្រាប់កម្ពុជា នាពេលកន្លងមក ក៏មានប្រជាជនមកពីតំបន់អឺរ៉ុប មួយចំនួនដែរ ដែលបានធ្វើដំណើរចូលមកកម្ពុជា ទាំងជាភ្ញៀវទេសចរ និងអ្នកវិនិយោគ។ ប៉ុន្ដែ នៅពេលសង្គ្រាមផ្ទុះឡើងនៅតំបន់អឺរ៉ុបខាងកើតនេះ តើវាអាចជះឥទ្ធិពលអវិជ្ជមានដល់ការហោះហើរពីតំបន់អឺរ៉ុបមកកាន់កម្ពុជាដែរ ឬយ៉ាងណា?

ក្រុមអ្នកជំនាញក្នុងវិស័យអាកាសចរណ៍ សុទ្ធតែបានអះអាងថា ការផ្ទុះសង្គ្រាមរវាងប្រទេសមហាអំណាចរុស្សី និងអ៊ុយក្រែន មិនបានជះឥទ្ធិពលដល់ដំណើរការនៃការហោះហើរពីតំបន់អឺរ៉ុបមកកាន់ប្រទេសកម្ពុជានោះទេ។ ក្រុមអ្នកជំនាញបានបន្តថា គោលដៅទេសចរ និងអ្នកដំណើរដែលចូលមកកម្ពុជា កន្លងមកភាគច្រើនជាអ្នកដំណើរមកពីតំបន់អាស៊ី ហើយអ្នកដំណើរមកពីតំបន់អឺរ៉ុបនៅមានក្នុងចំនួនតិចតួចប៉ុណ្ណោះ។

បើតាម ឯកឧត្តម ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ងារទេសចរណ៍ ស្ថិតក្នុងស្ថានភាពនៃការផ្ទុះសង្រ្គាមរវាងប្រទេសរុស្សី និងអ៊ុយក្រែន ក៏មិនទាន់ក្លាយជាឧបសគ្គដល់វិស័យអាកាសចរណ៍របស់កម្ពុជានោះដែរ ដោយឯកឧត្តម ឈុន មករា បានអះអាងថា រហូតមកដល់ពេលនេះ មិនទាន់មានការផ្អាកជើងហោះហើរពីតំបន់អឺរ៉ុបនោះទេ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ពីតំបន់អឺរ៉ុប មានតែពីរក្រុមហ៊ុនប៉ុណ្ណោះ។

ដោយឡែក ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ក៏មានការយល់ឃើញមិនខុសគ្នាប៉ុន្មាននោះទេ ជុំវិញផលប៉ះពាល់នៃសង្គ្រាមរុស្សី និងអ៊ុយក្រែន មកលើវិស័យអាកាសចរណ៍នៅកម្ពុជាដែរ។ បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បច្ចុប្បន្ន បណ្ដាប្រទេសជាច្រើនលើពិភពលោកបានដាក់ទណ្ឌកម្មលើរុស្សី ដោយបិទជើងហោះហើរជាមួយប្រទេសរុស្សី យ៉ាងណាក៏ដោយ សម្រាប់កម្ពុជា មិនមានផលប៉ះពាល់អ្វីនោះទេ ព្រោះកន្លងមកអ្នកដំណើរដែលចូលមកកម្ពុជា ភាគច្រើនគឺជាជនជាតិចិន វៀតណាម និងថៃ ជាដើម ខណៈអ្នកដំណើរមកពីតំបន់អឺរ៉ុបមានតិចតួចបំផុត។

យ៉ាងណាមិញ ទាក់ទិននឹងវិស័យអាកាសចរណ៍កម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបានក្រុមអ្នកជំនាញមើលឃើញថា ដ្បិតកម្ពុជា បន្តជួបនូវបញ្ហាមួយចំនួនដែលបណ្ដាលមកពីការគំរាមកំហែងនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី អូមីក្រុង ប៉ុន្ដែវាមិនបានធ្វើឲ្យកម្ពុជា ផ្អាកជើងហោះហើរជាមួយប្រទេសដទៃ ម្ដងទៀតនោះទេ ថែមទាំងមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីៗ បានបង្ហាញពីបំណងបើកជើងហោះហើរជាមួយកម្ពុជាបន្ថែមផងដែរ។ ជាក់ស្ដែង នៅខែមីនា ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន២ នឹងចាប់ផ្ដើមបើកជើងហោះហើរពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា។ នេះបើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងទេសចរណ៍បានគូសបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីស។

បើតាមឯកឧត្តម ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ងារទេសចរណ៍ បានឲ្យដឹងដែរថា ចាប់តាំងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបើកប្រទេសឡើងវិញ ចំនួននៃជើងហោះហើរបានកើនឡើងពី ៣០ជើង ដល់ប្រមាណ ៥០ជើង ក្នុងមួយសប្ដាហ៍ ហើយសព្វថ្ងៃ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១៨ក្រុមហ៊ុន បាននិងកំពុងដំណើរការអាជីវកម្មរបស់ខ្លួន៕

None



អត្ថបទបន្ទាប់


ប្រាក់រូប្លរបស់រុស្ស៊ីធ្លាក់ចុះដល់កម្រិតទាបបំផុត ក្រោយរងដាក់ទណ្ឌកម្មថ្មីៗពីលោកខាងលិច

រូបិយបណ្ណរបស់ប្រទេសរុស្ស៊ីបានធ្លាក់ចុះ ៤០% ធៀបនឹងប្រាក់ដុល្លារនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបសំខាន់ៗបានបន្ត…

ផ្លូវជាតិលេខ៣តម្លៃជាង ២០០លានដុល្លារ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែកនេះ

ផ្លូវជាតិលេខ៣ ដែលចំណាយថវិកាសាងសង់សរុបអស់ជាង ២០០លានដុល្លារអាមេរិកនោះ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ