លោក ដូណាល់ ត្រាំ

តើកាណាដា ម៉ិកស៊ិក និងចិន ចាត់វិធានការអ្វីខ្លះ ដើម្បីឆ្លើយតបនឹងការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ?


ក្រោយប្រកាសដំឡើងពន្ធ២៥% ដូចគ្នាលើការនាំចូលទំនិញពីប្រទេសកាណាដា និងម៉ិកស៊ិក និង១០% លើទំនិញនាំចូលពីចិន លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានលើកឡើងថា នៅដំណាក់កាលនេះប្រជាជនអាម៉េរិក អាចនឹងមានអារម្មណ៍ឈឺចាប់បន្តិចហើយ ប៉ុន្តែសហរដ្ឋអាម៉េរិក ត្រូវតែធ្វើព្រោះប្រទេសទាំង៣ បានធ្វើឱ្យអាម៉េរិកខាតបង់ច្រើនណាស់ ដូច្នេះប្រទេសទាំង៣នេះត្រូវតែសងការខូចខាតនេះ។ ក្រោយការប្រកាសដាក់ពន្ធគយរបស់លោក ត្រាំ ប្រទេសកាណាដា ម៉ិកស៊ិក និងចិនមិនបាននៅស្ងៀមឡើយ ដោយគ្រោងចាត់វិធានការមួយចំនួន ដើម្បីឆ្លើយតបនឹងបញ្ហានេះ។
លោក ដូណាល់ ត្រាំ
ដោយ

ភ្លាមៗក្រោយការប្រកាសដាក់គំនាបពន្ធពីសំណាក់លោក ដូណាល់ ត្រាំ មកលើទំនិញខ្លួន ទាំងប្រទេសកាណាដា ម៉ិកស៊ិក និងចិនសុទ្ធតែបានចេញមកប្រតិកម្ម និងដាក់ចេញគោលនយោបាយ ក៏ដូចជារិះរកវិធានការតបត ដើម្បីឆ្លើយតបនឹងវិធានការពន្ធរបស់លោក ត្រាំ។ ជាមួយគ្នានេះ ដើម្បីកាត់បន្ថយហានិភ័យ និងឆ្លើយតបនឹងគំនាបពន្ធរបស់អាម៉េរិក រដ្ឋាភិបាលកាណាដានឹងដាក់ចេញនូវយន្តការសម្របសម្រួលមួយ ដើម្បីទទួលបានឱកាសសមស្របក្រោយលោក ត្រាំ ប្រកាសដំឡើងពន្ធ២៥% មកលើទំនិញរបស់ខ្លួន។ រដ្ឋាភិបាលកាណាដា នឹងដាក់ចេញយន្តការបន្ធូរបន្ថយពន្ធ និងលក្ខខណ្ឌមួយចំនួននៅធនាគារ ហើយក្រុមហ៊ុន ដែលរងវិបត្តិពួកគេសុទ្ធតែមានសិទ្ធិទទួលបានជំនួយ។

លោក ដូមីនុច ឡឺម្លង់ ( Dominic LeBlanc ) រដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ប្រទេសកាណាដា បាននិយាយថា កាណាដា ចង់រក្សាទំនាក់ទំនងល្អជាមួយសហរដ្ឋអាម៉េរិក ប៉ុន្តែនៅចំពោះមុខពន្ធមិនសមហេតុផលរបស់សហរដ្ឋអាម៉េរិក ប្រឆាំងនឹងទំនិញរបស់ខ្លួន ខ្លួនត្រូវតែចាត់វិធានការដើម្បីការពារសេដ្ឋកិច្ច កម្មករ និងអាជីវកម្មរបស់កាណាដា។

បន្ថែមលើវិធានការខាងលើ រដ្ឋាភិបាលកាណាដា ក៏បានប្រកាសដំឡើងពន្ធសងសឹក ដែលមានតម្លៃ៣០ពាន់លានដុល្លារ ហើយកំពុងពិចារណារៀបចំដំឡើងពន្ធលើផលិតផលមួយចំនួនទៀត ដែលមានតម្លៃសរុប១២៥ពាន់លានដុល្លារបន្ថែមទៀត។

ដោយឡែក ប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លូឌា សឹងបំ ( Claudia Sheinbaum ) កាលពីថ្ងៃសៅរ៍ សប្តាហ៍មុនបានបញ្ជាឱ្យដំឡើងពន្ធសងសឹកជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិក​។ លោកស្រីបានបង្ហោះលើបណ្តាញសង្គមថា រដ្ឋាភិបាលបានស្វែងរកការសន្ទនាជាជាងការប្រឈមមុខជាមួយដៃគូពាណិជ្ជកម្មកំពូលរបស់ខ្លួន ប៉ុន្តែថា ម៉ិកស៊ិកត្រូវបានបង្ខំចិត្តឱ្យឆ្លើយតបបែបនេះ។

ដោយឡែកសម្រាប់ប្រទេសចិន ដែលធ្លាប់រងសម្ពាធនេះម្តងរួចមកហើយកាលពីអាណត្តិមុន ហាក់ស៊ាំនឹងសង្រ្គាមបែបនេះ ហើយបានឆ្លើយតបតាមនយោបាយ និងការទូត។ ក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទង្វើរបស់សហរដ្ឋអាម៉េរិក កំពុងបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់ពាណិជ្ជកម្មអន្តរជាតិ ហើយគ្រោងដាក់ពាក្យប្តឹងសហរដ្ឋអាម៉េរិក ទៅអង្គការពាណិជ្ជកម្មពិភពលោក​៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងអឺរ៉ុប ទំនងអាចនឹងផ្ទុះឡើង ក្រោយលោក ត្រាំ បានបង្ហើបអំពីការយកពន្ធថ្មីលើប្លុកនេះ

សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបទំនងជាចាប់ផ្ដើមហើយក្រោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានបង្ហើបពីការយកពន្ធថ្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ