ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា

សមាគមស្វាយចន្ទីកម្ពុជាថា វៀតណាមកំពុងបារម្ភអំពីការប្រកួតប្រជែងក្នុងវិស័យស្វាយចន្ទីជាមួយកម្ពុជា និងអាហ្វ្រិក


ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានគូសបញ្ជាក់ថា ឧស្សហកម្មស្វាយចន្ទីវៀតណាម កំពុងប្រឈមនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយជាមួយកម្ពុជា និងអាហ្វ្រិកខាងលិច ដែលមាន ផ្ទៃដីចម្ការចន្ទីធំៗ និងជាប្រភពវត្ថុធាតុដើមដ៏សំខាន់របស់ខ្លួន។ ក៏ប៉ុន្តែ សមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថា ក្នុងពាណិជ្ជកម្មស្វាយចន្ទីរវាងវៀតណាម និងកម្ពុជា ភាគីវៀតណាមមិនគួរបារម្ភខ្លាំងពេកទេចំពោះបញ្ហានេះ ដ្បិតកម្ពុជាបានចាត់ទុកវៀតណាមជាដៃគូសហការ មិនមែនជាគូប្រជែងក្នុងវិស័យស្វាយចន្ទីឡើយ។
ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅវផតណាមធ្លាក់ចុះ ជិត ១៦% នៅ៧ខែឆ្នាំនេះ

តួយ៉ាង កម្ពុជាបានលក់គ្រាប់ឆៅស្ទើរតែ៩០% ទៅឲ្យវៀតណាមជារៀងរាល់ឆ្នាំផងដែរ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា ប្រធានសមាគមស្វាយចន្ទីវៀតណាម បានបង្ហាញពីក្ដីបារម្ភជុំវិញ ឧស្សហកម្មស្វាយចន្ទីវៀតណាម ដែលថា កំពុងប្រឈមនឹងការក្រកួតប្រជែងដ៏ខ្លាំងក្លាមួយជាមួយកម្ពុជា និងអាហ្វ្រិកខាងលិច ដែលមានផ្ទៃដីចម្ការស្វាយចន្ទីធំៗ និង ជាប្រភពវត្ថុធាតុដើមដ៏សំខាន់របស់ខ្លួន។ បារម្ភនៅត្រង់ថា បណ្តាកម្ពុជា និងអាហ្វ្រិក កំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកែច្នៃស្វាយចន្ទីដ៏លឿនរបស់ខ្លួន។ ក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមហ៊ុនកែច្នៃតូចៗរបស់វៀតណាមក៏បានបង្ខំចិត្តរួមគ្នា ដើម្បីទាញទុនវិនិយោគដ៏ធំសម្រាប់កែច្នៃផងដែរ។
ជុំវិញបញ្ហានេះ សមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា វៀតណាមមិនគួរបារម្ភពីការក្រកួតប្រជែងរបស់វិស័យស្វាយចន្ទីកម្ពុជានោះទេ ដោយសារតែ កម្ពុជា បានចាត់ទុកវៀតណាមជាដៃគូសហការ ដោយមិនមែនជាគូប្រជែងក្នុងវិស័យស្វាយចន្ទីឡើយ។ សមាគមបន្ថែមថា កម្ពុជាបានលក់គ្រាប់ស្វាយចន្ទីឆៅស្ទើរតែ៩០% ទៅឲ្យវៀតណាមជារៀងរាល់ឆ្នាំផងដែរ។

យ៉ាងណាមិញ នៅ៧ខែដំបូងឆ្នាំ២០២៣នេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះ បានបញ្ជាក់ថា កម្ពុជាបានផលិតគ្រាប់ស្វាយចន្ទីឆៅចំនួន ៦២ម៉ឺនតោន ដោយក្នុងនោះ បាននាំចេញទៅវៀតណាមចំនួន ៥៩ម៉ឺន១ពាន់តោន ថយចុះជិត១៦% បើធៀបរយៈពេលដូចគ្នានឹង២០២២ និងគិតជាទឹកប្រាក់ស្មើនឹងជាង ៨០០ លានដុល្លារ។ លោក អួន ស៊ីឡុត បានគូសបញ្ជាក់ដែរថា ដ្បិតបរិមាណនៃការនាំចេញគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះមែន ប៉ុន្តែសម្រាប់តម្លៃគ្រាប់ស្វាយចន្ទីឆ្នាំនេះវិញ ហាក់មានស្ថានភាពល្អប្រសើរជាងឆ្នាំមុនផងដែរ ពោលគឺតម្លៃគ្រាប់ស្វាយចន្ទីឆៅបច្ចុប្បន្នអាចលក់បានក្នុងតម្លៃជាង ១ពាន់៦រយដុល្លារក្នុង១តោន ឬស្មើនឹង ៦៧០០៛ ក្នុង១គីឡូក្រាម។
ចំពោះស្ថានភាពនៅក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទីបច្ចុប្បន្នវិញ លោក អួន ស៊ីឡុត កត់សម្គាល់ឃើញថា វិស័យស្វាយចន្ទីកម្ពុជាបច្ចុប្បន្នហាក់មិនទាន់មានការប្រែប្រួលល្អឡើងវិញនោះទេ ដោយបញ្ហាប្រឈមក្នុងវិស័យនេះនៅតែមិនទាន់អាចដោះស្រាយបាន ដោយសារសមត្ថភាពកែច្នៃក្នុងស្រុកនៅមានកម្រិត ពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តាមការបញ្ជាទិញ។ មិនតែប៉ុណ្តោះបញ្ហាបម្រែបម្រួលអាកាសធាតុ ក៏ជាបញ្ហាស្មុគស្មាញមួយសម្រាប់កសិករដាំដំណាំស្វាយចន្ទីបច្ចុប្បន្ន ពិសេសបាតុភូតអ៊ែលនីណូដែលអាចបង្កឲ្យមានគ្រោះរាំងស្ងួត អាកាសធាតុក្តៅ ដែលនឹងនាំឱ្យទិន្នផលស្វាយចន្ទីកម្ពុជានឹងអាចបាត់បង់មួយចំនួនផងដែរ។ ក៏ប៉ុន្តែបើទោះជាបែបនេះក្ដី លោកបានសង្កត់ធ្ងន់ថា សមាគមស្វាយចន្ទីកម្ពុជា កំពុងធ្វើយ៉ាងណាសម្របខ្លួននិងត្រៀមខ្លួនរកវិធានការដោះស្រាយជាមួយបញ្ហាអាកាសធាតុនេះ ដ្បិតដំណាំស្វាយចន្ទីនេះគឺជាដំណាំដែលពឹងផ្អែកខ្លាំងទៅលើអាកាសធាតុផងដែរ៕




អត្ថបទបន្ទាប់


អ្នកជំនាញថា វិស័យ SME ត្រូវបង្កើនសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា ដើម្បីសម្របខ្លួនក្នុងយុគ្គសម័យបច្ចេកវិទ្យា ៤.០

វិស័យសហគ្រាសធុនតូច និងមធ្យម(SME) បានរួមចំណែក ៩៨% នៃអាជីវកម្មទាំងអស់នៅ កម្ពុជា និងបានចូលរួមប្រមាណ ៥៨% នៃផលិតផលក្នុងស្រុកសរុប ខណៈអ្នកជ…

ឧកញ៉ា គង់ សាង៖ តម្លៃពលកម្មក្នុងវិស័យកាត់ដេរនៅកម្ពុជាស្មើតំបន់ A វៀតណាម តែផលិតភាពទាបជាង

យើងសង្កេតឃើញថា តម្លៃពលកម្មក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ពីមួយទៅមួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ