ការអនុម័តគម្រោងវិនិយោគថ្មីៗ

CDC អនុម័តគម្រោងថ្មីជិត ៥០ មានទុនជាង ២ពាន់លានដុល្លារ នៅ៤ខែឆ្នាំ២០២១


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC បានអនុម័តលើគម្រោងអភិវឌ្ឍន៍ថ្មីៗជិត៥០គ្រោង នៅរយៈពេល៤ខែ ក្នុងឆ្នាំ២០២១ ដែលមានទុនវិនិយោគជាង ២ពាន់លានដុល្លារអាមេរិក។ គម្រោងដែលបានអនុម័តទាំងអស់នោះ បានចូលរួមចំណែកផ្តល់ការងារដល់ពលរដ្ឋជាង ៣ម៉ឺនកន្លែងផងដែរ។ នេះបើយោងតាមទិន្ន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កម្មករកម្មាការិនីរោងចក្រ​កាត់ដេរ​កម្ពុជា (រូបភាព៖ ហ្វេសប៊ុក​ក្រសួងការងារ)
ដោយ

នៅខែមករា ដើមឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តលើគម្រោងអភិវឌ្ឍន៍ដល់ក្រុមហ៊ុនចំនួន១១ ដែលមានទុនវិនិយោគសរុបប្រមាណ ជិត៤៤លានដុល្លារ ខណៈនៅខែកុម្ភៈមាន ចំនួន១៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង៧០០លានដុល្លារ។

ដោយឡែក នៅខែមីនា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តលើគម្រោងអភិវឌ្ឍន៍ចំនួន១៣ ដែលមានទុនវិនិយោគសរុបប្រមាណជាង ១ពាន់៣រយ ប៉ុន្ដែនៅខែមេសា មានគម្រោងតែ៧ប៉ុណ្ណោះ ដែលត្រូវបានអនុម័ត ដែលមានទុនវិនិយោគជាង២៦ លានដុល្លារ។

គម្រោងភាគច្រើន ដែលត្រូវបានអនុម័តនៅ៤ខែកន្លងមកនេះ គឺជាគម្រោងរោងចក្រវាយនភណ្ឌកាត់ដេរ គ្រឿងបង្គុំអគ្គិសនី ទោចក្រយានយន្ត រោងចក្រដំឡើងទោចក្រយានយន្តដើរដោយថាមពលអគ្គិសនី និងរោងចក្រផលិតអគ្គិសនីដើរថាមពលព្រះអាទិត្យ និងធ្យូងថ្មជាដើម។ រោងចក្រទាំងនេះ ភាគច្រើនមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង ខេត្តព្រះសីហនុ និងកំពង់ស្ពឺ។ 

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះរំពឹងថា ក្រោយរាជរដ្ឋាភិបាលបិទបញ្ចប់វិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលនៅថ្ងៃទី៦ ខែឧសភា ការវិនិយោគលើវិស័យនេះ និងមានស្ថានភាពកាន់តែល្អប្រសើរជាងមុន។

ទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា កាលពីឆ្នាំ២០២០ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបជិត២៤០គម្រោង មានទុនវិនិយោគជាង៨ពាន់លានដុល្លារ មានការធ្លាក់ចុះប្រមាណ១២% ធឿបនឹងឆ្នាំ២០១៩៕

None



អត្ថបទបន្ទាប់


កម្ពុជាអាចសន្សំបានជិត ១០០លានដុល្លារ ពីការកាត់ចំណាយមិនចាំបាច់ សម្រាប់ទុកដោះស្រាយបញ្ហាកូវីដ-១៩

ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី០៥ ខែឧសភា បានចេញសារាចរណែនាំ ស្តីពី ការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាជាតិ ដោយក្នុងនោះ មានការក…

ការដឹកជញ្ជូនទំនិញនៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងបិញ) មានសភាពធម្មតា ទោះវៀតណាមដាក់មានការរឹតបន្តឹងខ្លាំង

ថ្មីៗនេះ ប្រទេសវៀតណាមបានចាប់ផ្តើមរឹតបន្តឹងកាន់តែខ្លាំង នៅតាមច្រកព្រំដែនជាមួយកម្ពុជា ដោយមានការដាក់ពង្រាយបុគ្គលិកយោធានៅតំបន់ខ្លះតាមច្រកព្រំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ