UN អំពាវនាវឱ្យរុស្ស៊ីសងអ៊ុយក្រែនលើថ្លៃខូតខាតដោយសង្គ្រាម!

UN អំពាវនាវដោយធ្វើការដោះឆ្នោតឱ្យរុស្ស៊ីបង់សំណងថ្លៃខូតខាតដល់អ៊ុយក្រែន


មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ទី ១៤ វិច្ឆិកា បានអំពាវនាវឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួននៅក្នុងសង្គ្រាមអ៊ុយក្រែន ដោយបានធ្វើការបោះឆ្នោតអនុម័តសេចក្តីសម្រេចមួយដែលឱ្យសមាជិកទាំងអស់ទទួលស្គាល់ថា រុស្ស៊ីគឺត្រូវតែទទួលខុសត្រូវចំពោះការផ្តល់សំណងដល់អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
UN អំពាវនាវដោយធ្វើការដោះឆ្នោតឱ្យរុស្ស៊ីបង់សំណងថ្លៃខូតខាតដល់អ៊ុយក្រែន

ដំណោះស្រាយនោះត្រូវបានបោះឆ្នោតគាំទ្រដោយសមាជិកចំនួន ៩៤ ក្នុងចំណោមសមាជិក ១៩៣ ប្រទេសនៅក្នុងមហាសន្និបាទអង្គការសហប្រជាជាតិដោយសម្រេចថា៖ រុស្ស៊ីដែលបានចូលឈ្លានពានប្រទេសជិតខាតរបស់ខ្លួនកាលពីខែកុម្ភៈ «ត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់នៃអំពើខុសឆ្គងជាអន្តរជាតិទាំងអស់របស់ខ្លួន រួមទាំងការផ្តល់សំណងសម្រាប់ការស្លាប់ និងរបួស រួមទាំងការខូចខាតនានា ដែលបង្កឡើងដោយសកម្មភាពយោធា»។

ដំណោះស្រាយនោះនឹងត្រូវឱ្យរដ្ឋជាសមាជិកបានបោះឆ្នោតគាំទ្រ សហការជាមួយអ៊ុយក្រែនបង្កើតការចុះឈ្មោះអន្តរជាតិ ដើម្បីកត់ត្រាភស្តុតាង និងការទាមទារសំណងពីរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានហៅដំណោះស្រាយនេះថាជា «មានសារៈសំខាន់» ព្រោះសំណងដែលរុស្ស៊ីនឹងត្រូវចំណាយសម្រាប់អ្វីដែលខ្លួនបានធ្វើឥឡូវនេះ គឺជាការប្រកែកមិនបានចំពោះមុខច្បាប់អន្តរជាតិ»។

លោក សឺហ្គី គីស្លីស្យា (Sergiy Kyslytsya) ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិ បានប្រាប់មហាសន្និបាតមុនពេលបោះឆ្នោតថា «រុស្ស៊ីបានកំណត់គោលដៅគ្រប់យ៉ាងដោយវាយប្រហារ ចាប់ពីរោងចក្ររហូតដល់អគារលំនៅដ្ឋាន និងមន្ទីរពេទ្យ ព្រមទាំងជនស៊ីវិលផងដែរ»។ លោកបន្តថា ដូច្នេះហើយអ៊ុយក្រែននឹងមានភារកិច្ចក្នុងការកសាងប្រទេសឡើងវិញ ក្រោយពីចប់សង្គ្រាម ក៏ប៉ុន្តែការកសាងនឹងមិនអាចទទួលយកបានឡើយ ប្រសិនបើគ្មានយុត្តិធម៌សម្រាប់ជនរងគ្រោះក្នុងសង្គ្រាមបង្កឡើងដោយរុស្ស៊ីនេះ។

ដោយឡែក ឯកអគ្គរដ្ឋទូតរុស្ស៊ីរបស់អង្គការសហប្រជាជាតិលោក វ៉ាស៊ីលី នេបេនហ្ស៊ី (Vassily Nebenzia) បានប្រាប់មហាសន្និបាតមុនពេលបោះឆ្នោតថា ការចេញដំណោះស្រាយគឺ «ទុកជាមោឃៈតាមផ្លូវច្បាប់» ខណៈដែលលោកបានជំរុញឱ្យប្រទេសនានាបោះឆ្នោតប្រឆាំង ដោយលោកបាននិយាយថា «លោកខាងលិចកំពុងព្យាយាមទាញហែក និងធ្វើឱ្យជម្លោះកាន់តែអាក្រក់ឡើង ដើម្បីប្រើប្រាស់រុស្ស៊ីសងប្រាក់តែប៉ុណ្ណោះ។

គួរជម្រាបថា ប្រទេសចំនួន ១៤ បានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយនេះ រួមទាំងរុស្ស៊ី ចិន និងអ៊ីរ៉ង់ ខណៈដែលប្រទេសចំនួន ៧៣ ផ្សេងទៀតបានបោះអនុប្បវាទ រួមមានប្រទេសប្រេស៊ីល ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ដោយក្រៅពីនោះគឺមិនបោះឆ្នោតតែម្តង។

គេនៅចាំថា កាលពីខែមីនា សមាជិកមហាសន្និបាតនៃអង្គការសហប្រជាជាតិចំនួន ១៤១ ប្រទេសបានបោះឆ្នោតថ្កោលទោសរុស្ស៊ីចំពោះការឈ្លានពានលើប្រទេសអ៊ុយក្រែន តែកាលពីខែតុលាកន្លងទៅនេះមានប្រទេសចំនួន ១៤៣ បានបោះឆ្នោតថ្កោលទោសរុស្ស៊ីដែលប៉ុងប៉ងកាត់ចូលទឹកដីអ៊ុយក្រែនចំនួន៤ចូលជាដែនដីថ្មីនៃសហព័ន្ធរុស្ស៊ី។

ទោះជាយ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតរបស់ចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ លោកស្រី Barbara Woodward បានប្រាប់អង្គមហាសន្និបាទថា៖ «យើងនឹងត្រូវការកិច្ចខិតខំពីអន្តរជាតិថែមពីនេះទៀត ដើម្បីគាំទ្រដល់ការស្ដារ និងការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ប្រកបដោយសុវត្ថិភាព និងវិបុលភាពសម្រាប់ប្រជាជនអ៊ុយក្រែនផងដែរ។ ប៉ុន្តែលោកស្រី វូដវើដ បានសង្កត់ធ្ងន់ថា «ប្រទេសរុស្ស៊ីតែមួយគត់ដែលត្រូវទទួលខុសត្រូវចំពោះការខូចខាតដល់អ៊ុយក្រែន ហើយវាជាការត្រឹមត្រូវទាំងស្រុងដែលដំណោះស្រាយនេះបានកំណត់ថា រុស្ស៊ីត្រូវតែចេញសងថ្លៃខូចខាតនោះ»។




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សអាមេរិក Amazon គ្រោងកាត់បន្ថយបុគ្គលិក ១ម៉ឺននាក់ ក្រោយរងងគ្រោះពីបញ្ហាសេដ្ឋកិច្ចសាកល

ព័ត៌មាន
នៅមួយរយៈចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិកបាននិងកំពុងប្រឈមជួបបញ្ហាប្រឈមជាច្រើន ដូចជាក្រុមហ៊ុនMeta របស់ហ្វេសប៊ុក និងក្រុមហ…

ប្រធានអង្គការណាតូព្រមានកុំឱ្យមើលស្រាលកម្លាំងយោធារុស្ស៊ី បើទោះបីអ៊ុយក្រែនទទួលជោគជ័យក្នុងសមរភូមិជាបន្តបន្ទាប់ក្ដី

ព័ត៌មាន
អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលថេនបឺក (Jens Stoltenberg) បាននិយាយកាលពីថ្ងៃចន្ទ ទី ១៥ វិច្ឆិកា នេះថា វាអាស្រ័យលើប្រទេសអ៊ុយក្រែន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ