ឯកឧត្តម សុខ ចិន្តាសោភា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានលើកឡើងនាពេលថ្មីៗនេះថា កម្ពុជាបច្ចុប្បន្ននូវតែទទួលបានអ្នកវិនិយោគមកស្នើសុំធ្វើគម្រោងវិនិយោគ ជាបន្តបន្ទាប់ដដែល សម្រាប់រយៈពេលប៉ុន្មានខែចុងក្រោយនេះ បើទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ នៅបន្ដក៏ដោយ ក៏និន្នាការនៃការស្នើសុំវិនិយោគនឹងនៅតែបន្តមានជាហូរហែរដូចកាលពីឆ្នាំ២០១៩ និងឆ្នាំ២០១៨ កន្លងទៅដែរ។
ឯកឧត្តម សុខ ចិន្តាសោភា បន្តទៀតថា តាមរយៈការដាក់ពាក្យស្នើសុំនាំចូលនូវវត្ថុធាតុដើមសម្រាប់បម្រើការងារវិនិយោគនៅតែដំណើរការមិនមានការថមថយនោះឡើយ ប៉ុន្តែឯកឧត្តមក៏ទទួលស្គាល់ថា វិស័យទេសចរណ៍កំពុងរងផលប៉ះពាល់ខ្លាំងជាងគេពីជំងឺកូវីដ ១៩ និង ក្រៅពីនោះ វិស័យផលិតកម្មផ្សេងៗដូចជាការកែច្នៃកសិផលជាដើមគឺមិនទាន់ទទួលរងផលប៉ះពាល់ខ្លាំងក្លាប៉ុន្មាននោះឡើយ៕