វិស័យ​សេដ្ឋកិច្ច

ចិន និងវៀតណាម ទុករឿងជម្លោះប្រវត្តិសាស្ត្រមួយឡែក ប្រកៀកស្មាគ្នាពង្រឹងសេដ្ឋកិច្ច និងពង្រីកពាណិជ្ជកម្ម


ទំនាក់ទំនងរវាងប្រទេសជិតខាងដែលមានទំហំសេដ្ឋកិច្ចលេចធ្លោនៅតំបន់អាស៊ី គឺចិន និងវៀតណាមកំពុងដើរលើផ្លូវយុទ្ធសាស្ត្រមួយ ដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដោយផ្អែកលើផលប្រយោជន៍សេដ្ឋកិច្ចជាតិ ជាធំ។ ទោះបីជាប្រជាជាតិទាំងពីរធ្លាប់មានមុខរបួសប្រវត្តិសាស្ត្រ និងនៅតែមានអរិភាពរ៉ាំរ៉ៃលើបញ្ហាដែនអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូង យ៉ាងណាក៏ដោយ ប៉ុន្តែចិន និងវៀតណាម បានសម្រេចចិត្តទុកជម្លោះទាំងនោះមួយឡែកសិន ដោយងាកមកប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងរៀបចំច្រករបៀងភស្តុភារកម្មដ៏រឹងមាំស
វិស័យ​សេដ្ឋកិច្ច
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ស្របពេលសហរដ្ឋអាម៉េរិកបង្កើនសម្ពាធពាណិជ្ជកម្មកាន់តែខ្លាំង ចិន និងវៀតណាមបានបង្កើតបណ្តាញដឹកជញ្ជូន និងភស្តុភារកម្មរួមគ្នាយ៉ាងជិតស្និទ្ធបំផុត បើទោះបីជាជម្លោះដែនសមុទ្រមិនទាន់ដោះស្រាយរួចរាល់ក៏ដោយ។ ប្រទេសជិតខាងទាំងពីរនេះ កំពុងជំរុញលំហូរទំនិញ និងការធ្វើដំណើររបស់អ្នកដំណើរយ៉ាងសកម្មតាមផ្លូវដែក ផ្លូវអាកាស និងផ្លូវទឹក ដើម្បីទាញយកផលប្រយោជន៍អតិបរមាពីទីតាំងភូមិសាស្ត្រជាប់គ្នា និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងនាមជាក្បាលម៉ាស៊ីនផលិតកម្មរបស់ពិភពលោក សំដៅទប់ទល់នឹងសម្ពាធ និងភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកល។
លោក ជេក ងូយ៉េន (Jack Nguyen) នាយកប្រតិបត្តិក្រុមហ៊ុនផ្តល់សេវាកម្មអាជីវកម្ម Ascentium នៅវៀតណាម បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងវៀតណាមបានប្រែមុខមាត់ពីពាណិជ្ជកម្មតាមព្រំដែនបែបសាមញ្ញទៅជាការរួមបញ្ចូលគ្នាយ៉ាងជ្រាលជ្រៅលើវិស័យផលិតកម្ម ភស្តុភារកម្ម ទេសចរណ៍ និងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ធនាគារឯកជនស្វីស J. Safra Sarasin រដ្ឋាភិបាលវៀតណាមបានទម្លាក់កញ្ចប់ថវិកាវិនិយោគដ៏មហិមារហូតដល់៣២០ពាន់លានដុល្លារអាម៉េរិកលើវិស័យដឹកជញ្ជូន និងភស្តុភារកម្មរហូតដល់ឆ្នាំ២០៣០ ដើម្បីបើកផ្លូវ និងពង្រីកទំហំពាណិជ្ជកម្ម ព្រមទាំងទេសចរណ៍ជាមួយប្រទេសចិនឱ្យកាន់តែធំធេង។ ការបត់បែនយុទ្ធសាស្ត្រដោយតម្កល់ផលប្រយោជន៍សេដ្ឋកិច្ចជាធំនេះបានបង្ហាញយ៉ាងច្បាស់ថា ទាំងចិន និងវៀតណាមជ្រើសរើសយកការអភិវឌ្ឍសេដ្ឋកិច្ច និងការកែទម្រង់ខ្សែច្រវាក់ផ្គត់ផ្គង់ជាអាទិភាពកំពូល ដើម្បីធានាបាននូវស្ថិរភាពសេដ្ឋកិច្ចជាតិក្នុងរយៈពេលវែង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើកម្ពុជា គួរស្តុកទុកមាសផលិតក្នុងស្រុកដូចបណ្តាប្រទេសផលិតមាសធំនៅអាស៊ី ដើម្បីពង្រឹងទុនបម្រុងជាតិដែរឬទេ?

បណ្តាប្រទេសផលិតមាសនៅតំបន់អាស៊ី កំពុងបត់បែនយុទ្ធសាស្ត្រយ៉ាងឆាប់រហ័ស ដោយងាកមកបង្កើនការរក្សាស្តុកមាសចម្រាញ់ក្នុងស្រុក តាមរយៈការរឹតបន្តឹងការ…

អ្នកជំនាញបារម្ភការហក់ឡើងតម្លៃប្រេងចំរដូវភ្ជុំដាក់សម្ពាធលើការចំណាយរបស់ពលរដ្ឋ ​ខណៈអាជ្ញាធរត្រៀមអន្តរាគមន៍ទប់ស្កាត់ការឆ្លៀតឱកាសដំឡើងថ្លៃទំនិញ

វិបត្តិប្រេងឥន្ធនៈសកល ដែលកំពុងផ្ទុះឡើងចំពេលរដូវកាលបុណ្យភ្ជុំបិណ្ឌ ត្រូវបានអ្នកជំនាញវាយតម្លៃថា កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើថ្លៃដឹកជញ្ជូន ថ្លៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ