ចិនទិញកំពង់ផែ

ក្រុមហ៊ុនចិន COSCO បានទិញភាគហ៊ុនមួយចំណែកធំពី កំពង់ផែរបស់អេស្ប៉ាញ


ក្នុងនាមជាមហាអំណាចពិភពលោកទី២ ប្រទេសចិន បានពង្រីកអាណាចក្រ ពាណិជ្ជកម្មរបស់ខ្លួនកាន់តែធំឡើងៗ ពិសេស គឺការវិនិយោគលើកំពង់ផែសមុទ្រ ដែលជាច្រកចេញចូល​សេដ្ឋកិច្ច​ពាណិជ្ជកម្មដ៏សំខាន់ ខណៈដែលប្រទេសមហាយក្សមួយនេះ ត្រូវបានគេដឹងថា បាននិងកំពុងទិញយកភាគហ៊ុន និងមានសិទ្ធិគ្រប់គ្រងកំពង់ផែសមុទ្រនៅ​ប្រទេស​ជាច្រើន​លើ​សកល​លោក។ ជាក់ស្ដែង ថ្មីៗនេះ ចិនបានសម្រេចទិញភាគហ៊ុនមួយចំណែកធំ ពីកំពង់ផែសមុទ្រដ៏ធំរបស់អេស្ប៉ាញ ក្នុងតម្លៃជាទឹកប្រាក់ប្រមាណ ជាង ២០០លានដុល្លារអាមេរិក។
ក្រុមហ៊ុនចិន COSCO ទិញកំពង់ផែ Noatum Ports របស់អេស្ប៉ាញ (https://port.today)
ដោយ

តាម​ប្រភព​ព័ត៌មាន​ល្បីៗរបស់​ពិភពលោក​​​បានឲ្យ​ដឹងថា ក្រុមហ៊ុន​ដឹក​ជញ្ជូន​ខ្នាតយក្ស​​របស់​ចិន COSCO បានទិញ​ចំណែក​ភាគហ៊ុន​​ពី កំពង់ផែ Noatum Port Holdings របស់​​អេស្ប៉ាញ ចំនួន ៥១% ដែល​មានការ​ព្រៀមព្រៀង​គ្នា​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៧​មកម្លេះ។ បើតាម​​ការរាយ​ការណ៍ ការទិញ​ភាគហ៊ុន​កំពង់​ផែនេះ មានតម្លៃ​ជាទឹក​ប្រាក់ ២២៨ លាន​ដុល្លារ​អាមេរិក។

ការលក់​ភាគហ៊ុន​កំពង់​ផែ​របស់​អេស្បាញ​ទៅឲ្យ​ចិននេះ ត្រូវបាន​គេមើល​ឃើញថា នឹងជួយ​ជំរុញ​ដល់ការ​ដឹកជញ្ជូន​​របស់​អេស្ប៉ាញ កាន់តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត ស្របទៅ​តាម​ចក្ខុវិស័យ​គំនិត​ផ្ដួចផ្ដើម​​ខ្សែក្រវាត់ និងផ្លូវ​​របស់​រដ្ឋាភិបាល​ចិន។ 

ក្នុងនោះដែរ ក្រុមហ៊ុន​ប្រតិបត្តិករ​​គ្រប់គ្រង​​កំពង់ផែ​ Noatum Ports របស់​អេស្ប៉ាញ ក៏មាន​សិទ្ធិ​គ្រប់គ្រង​​លើចំណត​ផែចំនួន​ពីរ​​ទៀត​ផងដែរ គឺ ចំណត វ៉ាឡង់សៀ និង ប៊ីលបៅ ក៏ដូចជា​​ផែស្ងួត​​ក្នុង​ទីក្រុង​ Zaragoza និង Madrid ជាដើម។

ចំណតផែ វ៉ាឡង់សៀ ស្ថិត​នៅលើ​ឆ្នេរសមុទ្រ​ភាគខាង​កើត​របស់​អេស្ប៉ាញ ហើយផែវ៉ាឡង់​សៀ​នេះ គឺជាច្រក​សមុទ្រ​ដ៏មមាញឹក​បំផុត​មួយនៅ​ទ្វីបអឺរ៉ុប ហើយវា​ក៏ធំជាង​គេនៅក្នុង​ប្រទេស​អេស្ប៉ាញ និងនៅ​ក្នុងសមុទ្រ​មេឌីទែរ៉ាណេ​ផងដែរ។

សូមជម្រាបថា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន​ធំមួយ​របស់​ប្រទេស​មហា​អំណាច​ពិភពលោក​ទី២​​នេះ ក៏បានទិញ​​ភាគហ៊ុន ៩០ភាគរយ របស់​កំពង់​ផែកុង​តឺន័រដ៏ធំ របស់​ប្រទេស​ប្រេស៊ីល​ ដោយមាន​សម្បទាន​​រយៈ​ពេល ៣០ឆ្នាំ​ ក្នុងតម្លៃ ជាង ៩០០​លាន​​ដុល្លារ​​អាមេរិក​។

តាម​ការស្រាវ​​ជ្រាវ​​របស់ស្ថាប័ន Economist Intelligence Unit គិតចាប់​ពី​ពាក់​កណ្ដាល​​ឆ្នាំ​២០១៦ ដល់​ពាក់​​កណ្ដាល​​​ឆ្នាំ​២០១៧ មហាយក្សចិន បាន​​ចំណាយ​​លុយ​មិន​តិច​ជាង ២០​ពាន់​​លានដុល្លារ​អាមេរិក​នោះទេ ក្នុង​ការ​​វិនិយោគ​ទៅ​ក្នុង​​កំពង់ផែ​​ចំនួន៩ នៅក្នុង​​ទឹកដី​នៃ​ប្រទេស​​ជាច្រើន ​នៅ​ទូទាំង​​​ពិភព​លោក។

តាមការស្រាវជ្រាវ​​ដដែល​​បានឲ្យ​​ដឹង​ទៀត​ថា គិតត្រឹម​ខែកញ្ញា ឆ្នាំ ២០១៧ ក្រុមហ៊ុន​​ចិន ដែលបាន​វិនិយោគ និងមាន​​ភាព​ជា​ម្ចាស់​​កម្មសិទ្ធិ​​ក្នុង​កំពង់​​ផែសមុទ្រ មាន​នៅ​ប្រទេស​​ចំនួន ​៣៤ ខណៈ​ដែល​​ផែនការ​វិនិយោគ​​មាន​​ចំនួន ​១២ នៅក្នុង​​ប្រទេស​​ចំនួន ៨ផ្សេងទៀត៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន តូតាល់ បើក​ស្ថានីយ​៤​កន្លែង​បន្ថែម​ ដើម្បី​ប្រារព្ធ​​​វត្តមាន​២៥​ឆ្នាំ​​​នៅ​កម្ពុជា

ក្រុមហ៊ុ​ន ​តូតាល់ កម្ពុជា ប្រារព្ធ​ពិធី​សម្ពោធ​ស្ថានីយ​ប្រេង​ឥន្ធនៈ ៤​កន្លែង​ថ្មីទៀត នៅ​រាជ​ធានី​ភ្នំពេញ ថ្មីៗនេះ ដើម្បី​អបអរ​សាទរ​ខួប​ …

គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កុងត្រា ៩៩​ឆ្នាំ របស់​វៀតណាម ត្រូវ​បាន​អាក់ខាន​ដោយសារ​ពលរដ្ឋ​បាតុកម្ម​ប្រឆាំង​ចិន

គម្រោង​បើក​តំបន់​សេដ្ឋកិច្ច​ពិសេស​បី​ទីតាំង​ដំបូង​របស់​រដ្ឋាភិបាល​វៀតណាម ត្រូវ​បាន​អាក់​ខាន រហូត​ដល់​ឆ្នាំ​ក្រោយ ក្រោយ​ពី​មាន​មហាបាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ