លោក Wang Yi បានបញ្ជាក់បន្ថែមថា ទីក្រុងប៉េកាំងនឹងនៅតែចំហទ្វាររង់ចាំ ព្រមទាំងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្សះផ្សាទំនាក់ទំនងរវាងគ្នា និងគ្នាឡើងវិញជាមួយអាមេរិក តាមរយៈវប្បធម៌សន្ទនា។
ទំនាក់ទំនងទ្វេភាគីរបស់មហាយក្សពិភពលោកទាំងពីរនេះ ត្រួវបានគេមើលឃើញថា ប្រេះស្រាំ ចាប់តាំងពីពេលដែលលោកដូណាល់ ត្រាំ នៅជាប្រធានាធិបតីអាមេរិកដំបូងមកម្ល៉េះ។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រុងប៉េកាំងរូបនេះ បានអំពាវនាវឲ្យអាមេរិកដកចេញនូវរនាំងពន្ធគយសម្រាប់ទំនិញចិនទាំងអស់ ដែលអាមេរិកបានតម្លើងអំឡុងពេលសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា ព្រមទាំងបានអំពាវនាវឲ្យអាមេរិកបញ្ឈប់រាល់ទង្វើគ្រប់យ៉ាង ដែលចិនហៅថា ជាការដាក់គំនាបលើក្រុមហ៊ុននិងវិនិយោគចិនដែលកំពុងមានវត្តមានលើទឹកដីសហរដ្ឋអាមេរិក។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតគឺ លោក Wang Yi បានស្នើចំៗ និងត្រង់ៗទៅកាន់រដ្ឋបាលលោក ចូ បៃឌិនតែម្តងថា ឲ្យឈប់មករវីរវល់ និងលួកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនតទៅទៀត។ ត្រង់ចំណុចនេះគឺចិន ចង់សំដៅដល់អាមេរិកឲ្យឈប់មកពាក់ព័ន្ធនឹងបញ្ហាកៅតៃវ៉ាន់ និងជាពិសេសបញ្ហានៅសមុទ្រចិនខាងត្បូង។
សូមបញ្ជាក់ថា កន្លងមកចិន និងអាមេរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ បានប៉ះទង្គិចគ្នាក្នុងបញ្ហាជាច្រើន ដូចជា សង្រ្គាមពាណិជ្ជកម្ម ជម្លោះនៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត បញ្ហារំលោភសិទ្ធិមនុស្សជនជាតិ អ៊ុយហ្គ័រ និងបញ្ហារវាងចិន និងកោះតែវ៉ាន់ជាដើម៕