វិស័យសេដ្ឋកិច្ច

កំណើនបច្ចេកវិទ្យា និងវិបត្តិប្រេងឥន្ធនៈ បានក្លាយជាកត្តាកំណត់ពីរផ្សេងគ្នាសម្រាប់សេដ្ឋកិច្ចអាស៊ី


ប្រទេសកូរ៉េខាងត្បូង បានរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិថាមពលសកល ដែលជំរុញឱ្យមន្ត្រីបានណែនាំឱ្យពលរដ្ឋសន្សំសំចៃថាមពល ទម្លាក់ការព្យាករកំណើន និងព្រមានអំពីផលវិបាកពីអតិផរណាខ្ពស់ និងការធ្លាក់ចុះដល់កម្រិតទាបបំផុតនៃតម្លៃរូបិយប័ណ្ណ។ ប៉ុន្តែក្រុមហ៊ុនធំៗរបស់ប្រទេសនេះ បែរជាកំពុងទទួលបានប្រាក់ចំណេញខ្ពស់ជាប្រវត្តិសាស្ត្រ ហើយទីផ្សារភាគហ៊ុនរបស់ខ្លួន ក៏កំពុងហក់ឡើងខ្ពស់ជាប្រវត្តិសាស្ត្រដូចគ្នា។
វិស័យសេដ្ឋកិច្ច
ដោយ

ភាពផ្ទុយគ្នានេះបានបង្ហាញឱ្យឃើញថា តំបន់អាស៊ីកំពុងស្ថិតក្នុងរបត់សេដ្ឋកិច្ចពីរ គឺម្ខាងភាពរីកចម្រើនដោយសារបញ្ញាសិប្បនិម្មិត (AI) និងម្ខាងទៀតរងគ្រោះដោយសារវិបត្តិប្រេងឥន្ធនៈ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNN វិបត្តិប្រេងឥន្ធនៈ ដែលផ្ទុះឡើងដោយសារភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា កំពុងបង្កើតឱ្យមានគម្លាតសេដ្ឋកិច្ចយ៉ាងខ្លាំងនៅទូទាំងតំបន់អាស៊ី។ ម្ខាងគឺជាកំណើនដ៏មហិមា ដែលរុញច្រានដោយបច្ចេកវិទ្យា AI ខណៈម្ខាងទៀត គឺភាពស្រពេចស្រពិល ដែលបង្កឡើងដោយសារកង្វះខាតថាមពល និងតម្លៃទំនិញហក់ឡើងខ្ពស់ ដែលស្ទើរតែក្លាយជាវិបត្តិមនុស្សធម៌។
តំបន់អាស៊ី ដែលពឹងផ្អែកស្ទើរទាំងស្រុងលើថាមពលនាំចូលពីតំបន់មជ្ឈិមបូព៌ាបានរងសម្ពាធមុនគេពីការឡើងថ្លៃ នៃតម្លៃប្រេង ប៉ុន្តែផលប៉ះពាល់នេះមិនបានកើតឡើងស្មើៗគ្នានោះទេ។ ប្រទេសសេដ្ឋកិច្ចជឿនលឿននៅអាស៊ីបូព៌ា ដូចជាជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាមានសមត្ថភាពហិរញ្ញវត្ថុខ្ពស់ និងទុនបម្រុងយុទ្ធសាស្ត្រគ្រប់គ្រាន់ក្នុងការទប់ទល់នឹងតម្លៃថាមពល។ ផ្ទុយទៅវិញ ប្រទេសដែលពឹងផ្អែកលើវិស័យផលិតកម្ម និងសេវាកម្មបែបប្រពៃណីដូចជា ឥណ្ឌា ហ្វីលីពីន និងថៃ កំពុងស្ថិតក្នុងស្ថានភាពលំបាកលំបិនក្នុងការដោះស្រាយថ្លៃដើមផលិតកម្ម និងការទូទាត់សកម្មភាពសេដ្ឋកិច្ច ដែលកំពុងបង្អង់ល្បឿន។
បច្ចុប្បន្នវិស័យផលិតបន្ទះឈីប ដែលជាបេះដូងនៃឧបករណ៍អេឡិចត្រូនិក និងរថយន្តត្រូវបានគេប្រសិទ្ធនាមថា ជាប្រេងឥន្ធនៈថ្មី នៃសតវត្សទី២១។ របាយការណ៍របស់អង្គការសហប្រជាជាតិ បានព្យាករថា ទីផ្សារ AI ពិភពលោកនឹងហក់ឡើងដល់៤,៨ទ្រីលានដុល្លារនៅឆ្នាំ២០៣៣ ពោលគឺកើនឡើង២៥ដងបើធៀបនឹងឆ្នាំ២០២៣។ ចំណែកក្រុមហ៊ុន Morgan Stanley បានប៉ាន់ប្រមាណថា ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ AI អាចនឹងកើនឡើងលើស៣ទ្រីលានដុល្លារក្នុងរយៈពេល២ឆ្នាំខាងមុខ ខណៈដែលពិភពលោកកំពុងដោះស្រាយវិបត្តិថាមពលយ៉ាងតានតឹងបំផុត៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ម៉ាឡេស៊ី គំរាម​ប្ដឹងប្រទេសន័រវេស ចំពោះការលុបចោលកិច្ចព្រមព្រៀង​លក់ប្រព័ន្ធមីស៊ីលមក​​ឱ្យខ្លួន

ប្រទេសម៉ាឡេស៊ី ដែលជា​សមាជិកមួយរបស់អាស៊ាន បានប្រកា​ស​គួរឱ្យ​ភ្ញាក់​ផ្អើល​​ថា ខ្លួន​​អាចនឹង​​ប្ដឹងប្រទេសន័រវែស និងទាមទារសំណងជំងឺចិត្ត ប…

ហេតុអ្វីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្លុក BRICS នៅឥណ្ឌា មានសារៈសំខាន់ខ្លាំងក្នុងគ្រាសង្គ្រាមអ៊ីរ៉ង់ មិនទាន់រលត់?

ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្លុក BRICS ​បានជួបប្រជុំគ្នានៅក្នុងប្រទេសឥណ្ឌា ខណៈដែលសង្គ្រាមអ៊ីរ៉ង់ និងវិបត្តិថាមពលពិភពលោកបានបង្កើនភាពតានតឹងក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ