សេដ្ឋកិច្ចចិន

ចិនថា សេដ្ឋកិច្ចខ្លួននៅត្រីមាសទី២ នៃឆ្នាំ២០២០នេះ ស្ទុះកើនឡើង ៣,២%


កំណើនផលិតផលក្នុងស្រុកស្រុកសរុបរបស់ប្រទេសចិននៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២០នេះ មានការស្ទុះងើបឡើងខ្លាំងវិញដោយមានកើនឡើងដល់ទៅ ៣,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយកំណើននេះ គឺកើនឡើងខ្ពស់ជាងការរំពឹងទុកទៅទៀត។ ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ច បានបញ្ជាក់ថា ការស្ទុះងើបឡើងវិញរបស់សេដ្ឋកិច្ចចិននាពេលនេះ គឺបង្ហាញថាចិនកំពុងវិលមករកសភាពដើមប្រសើរឡើងវិញ ពីវិបត្តិដ៏អាក្រក់នៃមេរោគរាតត្បាតកូវីដ-១៩។
ចិនថា សេដ្ឋកិច្ចខ្លួននៅត្រីមាសទី២ នៃឆ្នាំ២០២០នេះ ស្ទុះកើនឡើង ៣,២% (រូបភាព៖ Kyodo)
ដោយ

សូចនាករ​សេដ្ឋកិច្ចសំខាន់ៗ បានបង្ហាញ​ការរីកចម្រើនជាបន្តបន្ទាប់​នៅក្នុង​សេដ្ឋកិច្ចប្រទេសចិន។ ឧស្សាហកម្ម​ផលិត បាន​និងកំពុង​ស្ទុះងើប​ប្រសើរឡើងវិញ​យ៉ាងឆាប់​រហ័ស​ និងបានកើនឡើង​ដល់ទៅ ៤,៤% នៅក្នុងត្រីមាសទី២នៃឆ្នាំនេះ ធៀបនឹង​ត្រីមាសទី២ កាលពីឆ្នាំមុន។ ខណៈដែល​កាលពី​ត្រីមាសទី១ នៅឆ្នាំនេះដែរ វិស័យនេះ មានការធ្លាក់ចុះ​ដល់ទៅ ៨,៤%។ នេះបើតាម​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិជាតិ​របស់ចិន។

អនុប្រធាន​សកលវិទ្យាល័យ​ចិន រីនមីន ​លោក លីវ យូយាន បាន​និយាយថា សូចនាករ​សេដ្ឋកិច្ច​ជាបន្ដបន្ទាប់​បាន​ប្រែពី​អវិជ្ជមាន​មក​វិជ្ជមានវិញ។ មានន័យថា សេដ្ឋកិច្ចចិន កំពុង​ងើបឡើង​ឆ្ពោះទៅរក​អត្រាកំណើនសេដ្ឋកិច្ច​ទូទៅឡើងវិញ។ ប្រទេសចិន បានក្លាយជា​សេដ្ឋកិច្ច​ពិភពលោក​ធំទី១ ដែលបាន​បង្ហាញពី​ភាពប្រសើរឡើងវិញ ក្រោយពី​មាន​ផលប៉ះពាល់​​បណ្ដាលមកពី​មេរោគ​កូវីដ-១៩ ខណៈដែល​សេដ្ឋកិច្ច​ប្រទេសនេះ បាន​ដំណើរការការងារ និងផលិតកម្ម​ឡើងវិញកាន់តែច្រើនឡើង។ 

សេដ្ឋកិច្ចចិន បាន​យកឈ្នះ​លើ​ផលប៉ះពាល់​អវិជ្ជមាន​​នៃមេរោគរាតត្បាត កូវីដ-១៩ ជាបណ្ដើរៗ​នៅពាក់កណ្ដាល​​ឆ្នាំ២០២០នេះ និងបាន​បង្ហាញពីសន្ទុះ​កំណើន​ឡើងវិញ ជាមួយនឹង​ភាពធន់ និង​រឹងមាំ​ជាងមុន ដោយសារតែចិន​មានប្រជាជនច្រើន ទឹកដីធំធេង ទំហំសេដ្ឋកិច្ចធំសម្បើម ក៏ដូចជា​មាន​​ឧស្សាហកម្ម​ឯករាជ្យ និង​ប្រព័ន្ធសេដ្ឋកិច្ច​ជាតិ​ពេញលេញ​។

ការងើបឡើងវិញ​ដ៏រឹងមាំ​របស់សេដ្ឋកិច្ចចិន ក៏ត្រូវបានជួយ ​ដោយ​គោលនយោបាយ​គាំទ្រ​សម្រាប់​បន្តដំណើរការ​អាជីវកម្មឡើងវិញ និងការវិនិយោគផងដែរ។ លើសពីនេះ គោលនយោបាយ​ និងវិធានការណ៍ ហិរញ្ញវត្ថុ​ជាច្រើន ដែលបាន​រៀបចំឡើង ដើម្បី​បង្កើន​ការគាំទ្រ​ឥណទាន​រូបិយបណ្ណ​, ការធ្វើឲ្យប្រសើរឡើង​នូវគោលនយោយបា​បទប្បញ្ញត្តិ​ហិរញ្ញវត្ថុ, ការផ្ដល់​កម្ចីការប្រាក់ទាប និង​ការពង្រឹង​នូវរចនាសម្ព័ន្ធ​វិនិយោគ​ឥណទានជាដើមនោះ គឺត្រូវបាន​អនុវត្តយ៉ាងឆាប់រហ័ស​នៅក្នុង​ពាក់កណ្ដាល​ឆ្នាំ២០២០នេះ ដែលទាំងនេះ គឺជា​កត្តាជំរុញ​ពីក្រោយដ៏សំខាន់មួយផងដែរ​ ក្នុងការជួយឲ្យ​សេដ្ឋកិច្ចចិន​ស្ទុះងើបបានឆាប់រហ័ស៕​

None



អត្ថបទបន្ទាប់


ធនាគារពិភពលោកឲ្យកម្ពុជាខ្ចី ១០០លានដុល្លារ ដើម្បីយកមកកែលម្អផ្លូវគមនាគមន៍

ទឹកប្រាក់កម្ចី១០០លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ត្រូវបានធនាគារពិភពលោក បានសម្រេចអនុម័តផ្ដល់ឲ្យកម្ពុជា នៅថ្ងៃទី ១៦ ខែ …

ថៃ គ្រោងនឹងចាត់វិធានការចំពោះការនាំចេញសាច់ជ្រូក បន្ទាប់ពីតម្លៃសាច់ក្នុងស្រុកហក់ឡើងថ្លៃខ្លាំង

បន្ទាប់ពីតម្លៃសាច់ជ្រូកលក់រាយនៅក្នុងស្រុក កើនឡើងខ្លាំងរហូតដល់ទៅ៥ដុល្លារ ៦០សេន ក្នុងមួយគីឡូក្រាមនោះ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃក្រសួងពាណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ