វិស័យពាណិជ្ជកម្ម

តើអង្គការពាណិជ្ជកម្មពិភពលោកអាចដោះស្រាយវិវាទពាណិជ្ជកម្មរវាងចិន និងអាម៉េរិក បានដែរឬទេ?


អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអះអាងកាលពីថ្ងៃពុធ ថា ប្រទេសចិន បានចាប់ផ្តើមវិវាទជាផ្លូវការនៅអង្គការពាណិជ្ជកម្មពិភពលោកជុំវិញការដំឡើងពន្ធ១០% លើទំនិញនាំចូលពីចិន របស់លោក ដូណាល់ ត្រាំ។ តើអង្គការពាណិជ្ជកម្មពិភពលោកអាចដោះស្រាយវិវាទពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរនេះបានដែរឬទេ?
តើអង្គការពាណិជ្ជកម្មពិភពលោកអាចដោះស្រាយវិវាទពាណិជ្ជកម្មរវាងចិន និងអាម៉េរិក បានដែរឬទេ?
ដោយ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក កាលពីសប្តាហ៍មុន បានបញ្ជាឱ្យដំឡើងពន្ធ២៥% លើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក កាណាដា និង១០% លើទំនិញនាំចូលពីចិន ដោយទាមទារឱ្យពួកគេទប់ស្កាត់រំហូរគ្រឿងញៀនហ្វេនតានីល និងជនអន្តោប្រវេសន៍ខុសច្បាប់ពីម៉ិកស៊ិក និងកាណាដា។ ប៉ុន្តែក្រោយមានការចរចា និងប្រតិកម្មតប លោក ត្រាំ ក៏បានសម្រេចផ្អាកការអនុវត្តពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដា ប៉ុន្តែបានបន្តអនុវត្តសម្រាប់ប្រទេសចិន។

យ៉ាងណាមិញមហាយក្សចិន បានដាក់ពាក្យប្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីប្រឆាំងនឹងវិធានការពន្ធរបស់លោក ដូណាល់ ត្រាំ ដែលបានដាក់លើទំនិញចិន និងការលុបចោលការលើកលែងពន្ធសម្រាប់កញ្ចប់ឥវ៉ាន់ដែលមានតម្លៃទាបជាង៨០០ដុល្លាររបស់ចិន ដោយចិន ចាត់ទុកទង្វើនេះថា ជាការរើសអើងពន្ធគយ និងការគាំពារនិយម និងបំពានច្បាប់អង្គការ WTO។

អង្គការ WTO បាននិយាយថា ប្រទេសចិន បានដាក់សំណើសុំពិគ្រោះជាមួយអាម៉េរិកអំពីបញ្ហាពន្ធគយនេះ។ ប្រទេសចិន បានអះអាងនៅក្នុងពាក្យបណ្តឹងថា ពន្ធថ្មីរបស់លោក ត្រាំ ក្រោមហេតុផលចិន ធ្វើឱ្យសារធាតុញៀនហ្វេនតានីល និងសារធាតុគីមីផ្សេងទៀតហូរចូលទៅក្នុងទឹកដីអាម៉េរិកនេះ គឺមិនសមហេតុផលឡើយ។

សំណើសុំពិគ្រោះយោបល់នេះ គឺជាការចាប់ផ្តើមនៃដំណើរការជម្លោះមួយដែលអាចនាំទៅរកសេចក្ដីសម្រេចមួយថា ពន្ធរបស់លោក ត្រាំ បានរំលោភលើច្បាប់ពាណិជ្ជកម្មដូចដែលអង្គការ WTO ធ្លាប់បានសម្រេចកាលពីឆ្នាំ២០២០ ក្នុងអាណត្តិដំបូងរបស់លោក ត្រាំ ដូច្នេះដែរ។

ប៉ុន្តែជ័យជម្នះបែបនេះទំនងជាមិនធ្វើឱ្យទីក្រុងប៉េកាំង ស្ងប់ចិត្តឡើយ ព្រោះថា សាលាឧទ្ធរណ៍របស់អង្គការ WTO ខានដំណើរការយូរឆ្នាំមកហើយដោយសារអាម៉េរិក មិនបានតែងតាំងចៅក្រមសាលាឧទ្ធរណ៍នៅអង្គការនេះ ដោយលើកឡើងពីមូលហេតុនៃការបំពានរបស់សាលាឧទ្ធរណ៍ទៅលើប្រព័ន្ធតុលាការ។ ករណីបែបនេះបានធ្វើឱ្យរាំងស្ទះដល់ការសម្រេចចិត្តចុងក្រោយនៅក្នុងករណីឆ្នាំ២០២០ រួចមកហើយ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ការស្ទង់មតិមួយបង្ហាញថា ពន្ធគយ និងអតិផរណានឹងក្លាយជាបញ្ហាប្រឈមធ្ងន់ធ្ងរបំផុតសម្រាប់ទីផ្សារពិភពលោកនៅឆ្នាំ២០២៥ នេះ

ឈ្មួញ ឬអ្នកជួញដូរធំៗនៅទូទាំងពិភពលោក បានព្យាករថា ពន្ធគយ និងអតិផរណាជាកត្តាដ៏ចម្បង ដែលនឹងជះផលប៉ះពាល់ធ្ងន់ធ្ងរបំផុតមកលើទីផ្សារនានាជុំវិញព…

តើសំណើរបស់លោក ត្រាំ ចង់ជម្លៀសពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា ដើម្បីគ្រប់គ្រងអាចបំពានច្បាប់អន្តរជាតិ អ្វីខ្លះ?

ថ្មីៗនេះមានការផ្ទុះឡើងការរិះគន់យ៉ាងខ្លាំងនៅជុំវិញពិភពលោក ចំពោះចំណាត់ការរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ពាក់ព័ន្ធនឹងការដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ