មេរោគកូរ៉ូណា Covid 19

ចិនអះអាងថា រកឃើញសារធាតុ អាចព្យាបាលមេរោគ​កូរ៉ូណាប្រភេទថ្មីបានហើយ ខណៈ WHO នៅមិនទាន់មាន​ការប្រកាសផ្លូវការនៅឡើយ


បើទោះបីជាមិនទាន់មានការប្រកាសជាផ្លូវការណាមួយ ពីសំណាក់អង្គការសុខភាពពិភពលោក (WHO) អំពីការរកឃើញថ្នាំព្យាបាលជំងឺរលាកផ្លូវដង្ហើម ដែលបង្កឡើងដោយវីរុស កូរ៉ូណា ឬហៅថា Covid 19 យ៉ាងណាក្ដី ប៉ុន្ដែ ថ្មីៗនេះ ស្ថាប័នស្រាវជ្រាវនៃក្រសួងវិទ្យាសាស្ត្ររបស់ចិនបានអះអាងថា ខ្លួនបានរកឃើញនូវសារធាតុមួយប្រភេទ អាចយកមកព្យាបាលមេរោគផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មីនេះ បានយ៉ាងមានប្រសិទ្ធភាព។ នេះបើយោងតាម ហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា បានដែលផ្សព្វផ្សាយព័ត៌មាន កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២០២ កន្លងទៅនេះ។
ចិនអះអាងថា រកឃើញសារធាតុ អាចព្យាបាលជំងឺកូរ៉ូណាប្រភេទថ្មីបានហើយ ខណៈ WHO នៅមិនទាន់ការប្រកាសផ្លូវការនៅឡើយ
ដោយ

នៅក្នុងខ្លឹមសារជូនដំណឹងរបស់ស្ថានទូតចិន​ប្រចាំកម្ពុជា បានឲ្យដឹងទៀត​ថា យន្តការទប់ស្កាត់​និងគ្រប់គ្រងរួម​នៃក្រុមប្រឹក្សា​រដ្ឋចិន បានរៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ ដោយបាន​បកស្រាយ​ពីវឌ្ឍនភាព​កិច្ចជួយ​សង្គ្រោះព្យាបាល​នៃវេជ្ជសាស្រ្ត។ ក្នុងនោះ លោកស្រីSun Yanrong អនុប្រធាន​មជ្ឈមណ្ឌល​ជីវសាស្រ្ត​នៃក្រសួង​វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា​ចិន​មានប្រសាសន៍ថា ផ្អែកលើ​ការស្រាវជ្រាវ​ព្យាបាល​ជាក់ស្តែង ដែលត្រូវបាន​រៀបចំឡើង​ដោយស្ថាប័ន​ព្យាបាល​ដំណាក់កាល​ដំបូង ជាលទ្ធផល​បានបញ្ជាក់​ឲ្យឃើញថា សារធាតុ Chloroquine Phosphate អាចព្យាបាល​ជម្ងឺរលាកផ្លូវ​ដង្ហើម​ដោយវីរុស​កូរ៉ូណា​ប្រភេទថ្មី​បានយ៉ាង​មាន​ប្រសិទ្ធភាព។ 

លើសពីនេះទៀត ផ្អែកលើសេចក្តី​តម្រូវការ​ចាំបាច់​នៃការជួយ​សង្គ្រោះព្យាបាល​ជាក់ស្តែង នាពេលបច្ចុប្បន្ននេះ អ្នកឯកទេស​បានធ្វើការជំរុញ​រួមគ្នា នឹងយក​សារធាតុ​ប្រភេទនេះ​ដាក់បញ្ចូល​ក្នុងត្រីវិស័យ​នៃការព្យាបាល​​ប្រភេទ​ថ្មី​យ៉ាងឆាប់រហ័ស ដើម្បីអនុវត្ត​ពង្រីក​ការព្យាបាល​ជាក់ស្តែង។

ចំពោះខ្លឹមសារ​នៃការប្រកាសនេះដែរ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឆ្លើយតប វាជាការល្អ​ប្រសិនបើ គេរកឃើញថា សារធាតុ Chloroquine Phosphate អាចព្យាបាល​ជម្ងឺរលាក​ផ្លូវដង្ហើម​ដោយវីរុសកូរ៉ូណា​ប្រភេទថ្មី ឬ Covid 19 នេះបានយ៉ាងមាន​ប្រសិទ្ធភាព​មែននោះ។ ប៉ុន្តែលោកជំទាវ​អះអាងថា រហូតមកទល់នេះ​ក្រសួង​សុខាភិបាល​កម្ពុជា មិនទាន់​ទទួលបាន​ព័ត៌ណា​មួយ​ពីការរកឃើញ​ថ្នាំព្យាបាល ឬវ៉ាក់សាំង​ការពារវីរុស​កូរ៉ូណា​ប្រភេទថ្មីនេះ ពីអង្គការ​សុខភាព​ពិភពលោក​ (WHO) នៅឡើយនោះទេ។

គូសបញ្ជាក់ថា រហូត​មកទល់នឹងថ្ងៃទី ១៩ កុម្ភៈនេះ ចំនួនអ្នក​ឆ្លង​​ជម្ងឺ​រលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណា​ប្រភេទថ្មី​បានកើន​ឡើង​ដល់ ៧៥.២០០នាក់ ចំនួនអ្នកស្លាប់កើនដល់២.០១២នាក់ ហើយអ្នកបាន​ព្យាបាលជា​សះស្បើយ​​ពីជំងឺ​នេះមានចំនួន ១៤.៧៧២ នាក់ ហើយមាន​ប្រមាណ​​ជាង ៣០​ប្រទេស​នៅ​លើ​ពិភពលោក ដែល​បានកើត​ជំងឺនេះ៕

None



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចការកូដិចនៅមានកម្រិត ទាំងនៅក្នុង ក្របខ័ណ្ឌកូដិចជាតិនិងអន្តរជាតិ

ឯកឧត្តម ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការរៀបចំអភិវឌ្ឍស្តង់ដារសុវត្ថិភាពម្ហូបអាហារអន្តរជាតិ ឬស្តង់ដារកូដិច ក៏ដូចជាស្ត…

ក្រុមអ្នកជំនាញអចលនទ្រព្យ៖ ទីផ្សារអចលនទ្រព្យកម្ពុជាអាចនឹងរង្គោះរង្គើ ដោយសារវីរុសកូរ៉ូណា?

ក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា បានអះអាងថា ការរីករាលដាលនៃមេរោគកូរ៉ូណា អាចនឹងជះឥទ្ធិពលអវិជ្ជមាន ក្នុងរយៈពេលខ្លី ដល់វិស័យអចល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ