
អ្នកលេងបណ្តាញសង្គមចិនជាច្រើនដូចជា Weibo ដែលជាបណ្តាញសង្គមដ៏ពេញនិយមមួយរបស់ចិន បានយករូបភាពអំពើហិង្សាអំឡុងពេលបាតុកម្មនៅ ហុងកុង កាលពីពាក់កណ្តាលឆ្នាំ២០១៩ មកប្រៀបធៀបជាមួយនឹងបាតុកម្មនៅសហរដ្ឋអាមេរិក ហើយត្រូវបានសារព័ត៌មានក្នុងស្រុកមួយរបស់ចិនយកមកចុះផ្សាយបន្តដោយទទួលបានការចុច Like និង Share ជាច្រើនពាន់។
គួរជម្រាបជូនថា ក្រុមអ្នកគាំទ្រប្រធានាធិបតីជិតផុតអាណត្តិលោក ដូណាល់ ត្រាំ បានសម្រុកចូលទៅក្នុងសភាអាមេរិក នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ (ពេលវេលានៅវ៉ាស៊ីតោន) ដើម្បីរារាំងសម័យប្រជុំសភា ដែលប្រព្រឹត្តទៅក្នុងគោលបំណង ទទួលស្គាល់ជាផ្លូវការនូវជ័យជម្នះរបស់លោក Joe Biden ជាប្រធានាធិបតីអាមេរិកទី ៤៦។

ករណីស្រដៀងគ្នានេះ ក៏ធ្លាប់បានកើតឡើងដែរ នៅហុងកុងកាលពីពេលកន្លងទៅ ដែលគ្រានោះ ក្រុមអ្នកតវ៉ាបានសម្រុកចូលសភាហុងកុងដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យគ្រាដែលចិនដីគោកបានអនុម័តច្បាប់សន្តិសុខជាតិរបស់ខ្លួន៕

