វិនិយោគរបស់ចិននៅអូស្ត្រាលី

ការវិនិយោគរបស់ចិននៅអូស្ត្រាលីធ្លាក់ចុះជាង៦០%


ទំនាក់ទំនងរវាងប្រទេសចិន និងអូស្ត្រាលីនៅមួយរយៈចុងក្រោយនេះ ហាក់មិនសូវល្អប៉ុន្មានទេ ដោយភាពតានតឹងផ្នែកពាណិជ្ជកម្ម និងសង្គ្រាមពាក្យសម្ដីបានកើតឡើងជាបន្ដបន្ទាប់។ បញ្ហាទាំងនេះ បានធ្វើឲ្យទំនាក់ទំនងការរកស៊ី ក៏ដូចជាការវិនិយោគរវាងប្រទេសទាំងពីររង្គោះរង្គើគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង នៅឆ្នាំ២០២០កន្លងទៅ ការវិនិយោគរបស់ចិននៅអូស្ត្រាលីបានដាំក្បាលចុះដល់ទៅជាង៦០% ដែលមានការធ្លាក់ចុះទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន BBC។
ការវិនិយោគរបស់ចិននៅអូស្ត្រាលីធ្លាក់ចុះជាង៦០%
ដោយ

ការធ្លាក់ចុះការវិនិយោគរបស់ចិននៅអូស្ត្រាលី គឺចំពេលដែលចំណងការទូតរវាងប្រទេសទាំងពីរត្រូវបានគេមើលឃើញថាមានការស្រុតចុះគួរឲ្យកត់សម្គាល់ដែរ។ មិនមែនតែនៅឆ្នាំ២០២០ទេ ដែលការវិនិយោគរបស់ចិនមានការធ្លាក់ចុះដល់ទៅជាង ៦០% ដោយឡែកកាលពីឆ្នាំ២០១៩ ក៏មានការធ្លាក់ចុះ៤៧%ដែរ ដោយការវិនិយោគសរុបរបស់ចិននៅអូស្ត្រាលីមានដល់ជិត១ពាន់៦រយលានដុល្លារអាមេរិកនៅឆ្នាំ២០២០។

ការធ្លាក់ចុះនៃការវិនិយោគចិននៅអូស្ត្រាលី ក៏បានកើនឡើងនៅចំពេលដែលការវិនិយោគផ្ទាល់ពីបរទេសនៅទូទាំងសកលលោក មានការធ្លាក់ចុះដែរ ពោលគឺធ្លាក់ចុះ៤២%។ នេះបើតាមតួលេខពីអង្គការសហប្រជាជាតិ។

ក្រុមហ៊ុនចិនបានវិនិយោគនៅក្នុងវិស័យជាច្រើនចូលងសេដ្ឋកិច្ចអូស្ត្រាលីនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្ដែនៅឆ្នាំ២០២០មុននេះ ចិនបានវិនិយោគច្រើនតែលើការទិញអចលនទ្រព្យមានដល់ ៣៥៧លានដុល្លារ វិនិយោគវិស័យរ៉ែមានជាង៣២០លានដុល្លារ និងរោងចក្រផលិតមានប្រមាណ ១២០លានដុល្លារ។

តើហេតុផលចម្បងៗអ្វីខ្លះទៀតដែលធ្វើឲ្យការវិនិយោគចិននៅអូស្ត្រាលីធ្លាក់ចុះខ្លាំងយ៉ាងដូច្នេះ?

ដូចដែលយើងបានដឹងហើយថា អូស្ត្រាលីនឹងចិននៅរយៈពេលចុងក្រោយនេះ មិនសូវស៊ីចង្វាក់គ្នាប៉ុន្មានទេក្នុងបរិបទនយោបាយការទូតក៏ដូចជាការធ្វើពាណិជ្ជកម្មផងដែរ ដោយប្រទេសទាំងពីរនៅតែមានភាពតានតឹងដាក់គ្នានៅឡើយ។

ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអូស្ត្រាលីបានចាប់ផ្ដើមពាក់មុខយក្សដាក់គ្នាចាប់តាំងតែពីប្រទេសអូស្ត្រាលីបានអំពាវនាវឲ្យមានការការបើកការស៊ើបអង្កេតលើប្រភពដើមនៃការផ្ទុះរាលដាលកូវីដ-១៩ តាំងពីខែមេសាមកម្ល៉េះ។ ហើយតាំងពីនោះមកចិនចាប់ផ្ដើមសង្កៀតធ្មេញដាក់អូស្ត្រាលីជាប់រហូត។ ជាការឆ្លើយតបវិញ ប្រទេសចិនបានដាក់ពន្ធគយ ឬជាការរឹតត្បិតការធ្វើពាណិជ្ជកម្មជាមួយអូស្ត្រាលីលើទំនិញដូចជា ស្រូវសាលី ស្រា សាច់គោ និងបង្កងជាដើម។ ក្នុងនោះដែរ ចិនក៏បានពន្ធលើស្រារបស់អូស្ត្រាលីមានដល់ទៅជាង២០០%ឯណោះ។ ភាពតានតឹងនេះ វាក៏បានធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មធ្យូងថ្មរបស់អូស្ត្រាលីជាមួយចិនដែរ។ លើសពីនេះ ការបន្ដភាពតានតឹងផ្នែកពាណិជ្ជកម្មនេះ វាក៏កំពុងបង្កឲ្យមានក្ដីបារម្ភនៅក្នុងប្រទេសអូស្ត្រាលីខ្លាំងណាស់ដែរ ដ្បិតថាប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួនដែលមានទំហំប្រមាណ៤០%នៃការនាំចេញសរុបរបស់អូស្ត្រាលី៕

None



អត្ថបទបន្ទាប់


សហភាពអឺរ៉ុបគ្រោងបង្កើតបណ្ណឆ្លងដែនពិសេសដើម្បីសម្គាល់អ្នកបានចាក់វ៉ាក់សាំងកូវីដរួចអាចចេញធ្វើដំណើរបាន

គណៈកម្មការសហភាពអឺរ៉ុប (EU Commission) មានផែនការបង្កើតបណ្ណសំគាល់ពិសេសមួយ សម្រាប់ពលរដ្ឋនៅអឺរ៉ុបអាចប្រើប្រាស់ ដើម្បីសម្រួលដល់ការធ្វើដំណើរ…

កម្ពុជាសម្រេចបានការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករចំនួន១,៦លានតោនកើនជាង៥៥%នៅ២ខែឆ្នាំ២០២១

ត្រឹមតែរយៈពេល២ដំបូងនៅឆ្នាំ២០២១នេះ កម្ពុជាសម្រេចបានការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករមានដល់ទៅប្រមាណ១លាន៦សែនតោន កើនឡើងដល់ទៅជាង៥៥%ធៀបនឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ