ទីផ្សារការងារចិន

ទីផ្សារការងារនៅប្រទេសចិន កាន់តែចង្អៀតទៅៗ ខណៈដែលនិស្សិតទើបបញ្ចប់ការសិក្សាត្រឹមតែជាង៤០% ទទួលបានឱកាសការងារ


ទីផ្សារការងារនៅក្នុងប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកជាមួយនឹងចំនួនប្រជាជនរហូតដល់ទៅជាង១,៤ពាន់លាននាក់ កាន់តែចង្អៀតទៅៗ ខណៈដែលនិស្សិតទើបបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យមិនដល់ពាក់កណ្ដាលផងទទួលបានឱកាសការងារគិតត្រឹមពាក់កណ្តាលខែមេសា ដើមឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
ទីផ្សារការងារចិន
ដោយ

យោងតាមក្រុមហ៊ុនធនធានមនុស្សចិន ដែលមានឈ្មោះថា ចាវភីន (Zhaopin) បង្ហាញថា ក្នុងចំណោមនិស្សិតទើបបញ្ចប់ការសិក្សាមានតែ៤៨%ប៉ុណ្ណោះ ដែលទទួលការផ្តល់ឱកាសការងារ ដោយធ្លាក់ចុះ២,៤% បើធៀបនឹងឆ្នាំមុន។

សូមបញ្ជាក់ថា និស្សិតទើបបញ្ចប់ការសិក្សាដែលទទួលបានឱកាសការងារក្រៅផ្លូវការនៅក្នុងប្រទេសចិន មានរហូតដល់ទៅប្រមាណ៧៥% គិតត្រឹមឆ្នាំ២០១៩ មុនពេលផ្ទុះវិបត្តិកូវីដ-១៩។ ប៉ុន្តែតួលេខនេះបានធ្លាក់ចុះខ្លាំងមកនៅក្រោម៥០% នៅក្នុងឆ្នាំ២០២២ នៅពេលរដ្ឋាភិបាលចិន បានបិទខ្ទប់ក្រុងសៀងហៃ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូវីដ-១៩។

បច្ចុប្បន្ន ក្រុមហ៊ុននានានៅក្នុងវិស័យឯកជនដូចជាក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យា និងវិស័យអចលនទ្រព្យជាដើមកំពុងកាត់បន្ថយបុគ្គលិកយ៉ាងច្រើន។ សម្រាប់និស្សិតទើបបញ្ចប់ការសិក្សាទាំងនេះ ឧស្សាហកម្មដូចបានរៀបរាប់ខាងលើគឺជាប្រភពការងារដ៏សំខាន់។

ប៉ុន្តែរដ្ឋាភិបាលបានបង្ក្រាប ឬរឹតបន្តឹងលើឧស្សាហកម្មទាំងនេះ ហើយជាលទ្ធផលឧស្សាហកម្មទាំងនេះ ក៏បានកាត់បន្ថយបុគ្គលិក ខណៈដែលប្រាក់ចំណូលបានធ្លាក់ចុះ។ ទន្ទឹមនេះ និស្សិតកាន់តែច្រើនឡើង​ៗកំពុងគេចពីអាជីពការងារក្នុងវិស័យឯកជនដោយសារពួកគេយល់ថា ការងារគ្មានស្ថិរភាព។ យោងតាមក្រុមហ៊ុនធនធានមនុស្សចិន ដែលមានឈ្មោះថា ចាវភីន (Zhaopin) ឱ្យដឹងថា មានតែ១៣%ប៉ុណ្ណោះនៃនិស្សិតដែលកំពុងស្វែងរកការងារចង់ធ្វើការឱ្យក្រុមហ៊ុនឯកជន បើធៀបនឹង២៥%នៅក្នុងឆ្នាំ២០២០៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ត្រឹម៦ខែ វៀតណាម រកចំណូលបានជាង៣ពាន់លានដុល្លារអាម៉េរិក ពីការនាំចេញបន្លែ និងផ្លែឈើ

ប្រទេសវៀតណាម ដែលជាប់ភូមិផងរបងជាមួយកម្ពុជា និងដែលមានប្រជាជនជាង៩៩លាននាក់ បាននាំចេញបន្លែ និងផ្លែឈើបានរហូតដល់ទៅជាង៣ពាន់លានដុល្លារអាម៉េ…

មិត្តហ្វូនរៀបចំព្រឹត្តិការណ៍ “រត់ដើម្បីជីវិតកាន់តែប្រសើរ” សម្រាប់សហគមន៍

ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង “BIDC & Metfone រត់ដើម្បីជីវិតកាន់តែប្រសើរឆ្នាំ ២០២៤” បានចាប់ផ្តើមជាផ្លូវការនៅ បុរីប៉េង ហួត នៅថ្ងៃទី ២៣ ខែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ