ការវិនិយោគចិន

ចិនចេញវិនិយោគផ្ទាល់នៅប្រទេសធ្លាក់ចុះ ១,៦% នៅ៥ខែឆ្នាំនេះ


របាយការណ៍ពីក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ការវិនិយោគផ្ទាល់នៅក្រៅប្រទេស មិនស្ថិតក្នុងផ្នែកហិរញ្ញវត្ថុរបស់ចិន នៅរយៈពេល ៥ខែ ដំបូងនៅឆ្នាំនេះ មានទំហំទឹកប្រាក់ប្រមាណ ជាង ៤២ ពាន់លានដុល្លារអាមេរិក ដោយបានធ្លាក់ចុះ ១,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
ចិនចេញវិនិយោគផ្ទាល់នៅប្រទេសធ្លាក់ចុះ ១,៦% នៅ៥ខែឆ្នាំនេះ (រូបភាព៖ SCMP)
ដោយ

លោក កៅ ហ្វាង មន្ត្រីនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​​ចិន បានបញ្ជាក់​នៅ​ក្នុង​សន្និសីទ​​សារព័ត៌មាន​កាលពីថ្ងៃព្រហស្បតិ៍សប្ដាហន៍នេះ​ថា ការវិនិយោគផ្ទាល់​នៅក្រៅ​ប្រទេស (ODI) របស់ចិន គឺបានធ្វើ​ឡើង​នៅក្នុង​ប្រទេស និងតំបន់ចំនួន ១៥៧ ដោយមាន​តម្លៃ​វិនិយោគសរុប​ប្រមាណ​ជាង ៤២ពាន់លាន​ដុល្លារអាមេរិក។

ជាមួយគ្នានេះដែរ នៅក្នុងរយៈពេល ៥ខែមកនេះ ក្រុមហ៊ុនចិន ក៏បាន​ប​ង្កើនការវិនិយោគ នៅក្នុង​ប្រទេស​ស្ថិតក្នុង​គម្រោង​ផ្លូវមួយ​ខ្សែ​ក្រវាត់មួយ ដោយការវិនិយោគ​ថ្មីៗ​មានកើន​ឡើង១៦% ធៀប​នឹងរយៈពេល​ដូចគ្នាកាល​ពីឆ្នាំមុន ពោលគឺមាន​ទំហំទឹកប្រាក់​វិនិយោគ​ប្រមាណ​ជាង ៦.៥០០លានដុល្លារ​អាមេរិក។

ការវិនិយោគផ្ទាល់​នៅក្រៅប្រទេស​របស់ចិន គឺភាគច្រើន វិនិយោគ​ក្នុងវិស័យ​ដូចជា ការជួល និងសេវាកម្ម​អាជីវកម្ម, ការលក់ដុំ និងរាយ ក៏ដូចជា​ការផលិតផងដែរ។ ក្នុងនោះដែរ ចំពោះគម្រោង​វិនិយោគ​ថ្មីនៅក្រៅ​ប្រទេស ដែលស្ថិត​នៅក្នុង​កិច្ចសន្យា គឺមាន​តម្លៃ​សរុប​ប្រមាណ ៨៥ពាន់លាន​ដុល្លារ​អាមេរិក កើនឡើង ១៤,៤%។

នៅក្នុងរយៈពេល ៥ខែ កន្លងមកនេះ ចំនួនគម្រោង​វិនិយោគ​នៅក្រៅ​ប្រទេស​នីមួយៗ ដែលបាន​ចុះហត្ថលេខា​លើកិច្ចសន្យា ក្នុងមាន​តម្លៃលើពី ៥០លានដុល្លារ​អាមេរិក គឺមាន ៣១៩គម្រោង កើនឡើង​៣២គម្រោង ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន ខណៈដែល​តម្លៃកិច្ចសន្យា​សរុប​នៃគម្រោង​ទាំងជាង ៣០០គម្រោងនោះ គឺមានតម្លៃ​រហូត​ដល់ជាង ៧០ពាន់​លាន​ដុល្លារ ដោយមាន​ប្រមាណ​ជាង ៨២% នៃគម្រោង​ថ្មីដែល​បានចុះកិច្ច​សន្យាសរុប៕

None



អត្ថបទបន្ទាប់


ក្នុងវិបត្តិកូវីដ-១៩នេះ ការធ្វើពិពិធកម្មគ្រប់វិស័យអាចនឹងជួយស្រោចស្រង់សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា ជាគោលនយោបាយដើម្បីឆ្លើយតប ទៅនឹងវិបត្តិកូ វីដ-១៩ ក្រសួងពាណិជ្ជកម្ម ប្រកាសគាំទ្រ និងលើកទឹកចិត្តឲ្យម…

វៀតណាមធ្លាក់ចុះ ការនាំចេញបន្លែ និងផ្លែឈើជាង ១៤% មកនៅត្រឹមទឹកប្រាក់ ១,៥ពាន់លានដុល្លារ នៅពាក់កណ្ដាលឆ្នាំនេះ

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថា ការនាំចេញបន្លែ និងផ្លែឈើវៀតណាមនៅរយៈពេល៦ខែដំបូងនៅឆ្នាំ២០២០នេះ សម្រេចបានក្នុងទំហំទឹកប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ