គំនិតផ្ដួចផ្ដើម​ខ្សែក្រវាត់ និងផ្លូវ របស់ចិន

ចិនក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់របស់បណ្តាប្រទេសទាំង ២៥


បន្ទាប់ពីការចាប់ផ្តើមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវក្នុងឆ្នាំ ២០១៣មក សកម្មភាពពាណិជ្ជកម្មរបស់ ប្រទេសចិន ជាមួយនឹងបណ្តាប្រទេសដែលចូលរួម មានភាពស្អិតល្មួត និងបន្តរីកលូតលាស់ឥតឈប់ឈរ។ តួយ៉ាង បច្ចុប្បន្ននេះ ប្រទេសចិន បានក្លាយទៅជា ដៃគូពាណិជ្ជកម្មធំជាងគេបង្អស់របស់បណ្តាប្រទេសទាំង ២៥ ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ នេះបើយោងតាមការបញ្ជាក់ពី ក្រសួងពាណិជ្ជកម្មចិន បានកាលពីពេលថ្មីៗនេះ។
ចិនក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់របស់បណ្តាប្រទេសទាំង ២៥
ដោយ

លោក ជូ ស៊ីជា ប្រធាននាយកដ្ឋាន​ការងារទូទៅ​នៃក្រសួង​ពាណិជ្ជកម្មចិន ឲ្យដឹងថា រយៈពេលជាង ៦ឆ្នាំ ចាប់តំាង​ពីការ​បង្កើត គំនិតផ្តួច​ផ្តើម​ខ្សែក្រវាត់ និងផ្លូវមក​ប្រទេស​ចិន សម្រេច​បានទំហំ​ជួញដូរ​ទំនិញ​ជាង ៧,៥ទី្រលាន​ដុល្លារអាមេរិក ជាមួយបណ្តា​ប្រទេស​ដែល​ចូលរួម គំនិតផ្តួចផ្តើមនេះ។

រដ្ឋបាល​គយ​ទូទៅនៃ​ប្រទេសចិន បានបង្ហាញ​នៅក្នុង​របាយការណ៍​ឲ្យដឹងថា សម្រាប់រយៈពេល ១១ខែ ឆ្នាំ ២០១៩នេះ ទំហំនៃការ​នាំចេញ-នាំចូលរវាង ចិន និងបណ្តា​ប្រទេស​ក្នុងគំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និងផ្លូវ​សម្រេច​បានប្រមាណ ១,២ទី្រលាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន ១០% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។

លោក លី គូវ៉េន ប្រធាននាយកដ្ឋានស្ថិតិ និងវិភាគ បានបញ្ជាក់ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង ចិន និងបណ្តា​ប្រទេស​ក្នុងគំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និងផ្លូវ គឺកាន់តែបើកចំហរ បង្ហាញ​ពីសក្តានុពល​ដ៏ធំធេង និងក្លាយ​ជាកម្លាំង​ជំរុញ​ថ្មីមួយ សម្រាប់ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់ចិន។

ដោយឡែក ទំហំពាណិជ្ជកម្ម​សរុប​របស់ ប្រទេសចិន ក្នុងរយៈពេល ១១ខែនេះ សម្រេចបានជាង ៤ទ្រីលានដុល្លារ​អាមេរិក រក្សាបានកំណើន ៤% ដែលក្នុងនោះ ចិន បានធ្វើការនាំចេញ​ប្រមាណ ២,២ទ្រីលាន​ដុល្លារអាមេរិក។

ក្នុងនោះ សហភាពអឺរ៉ុប អាស៊ាន និងអាមេរិក នៅតែជា ដៃគូពាណិជ្ជកម្ម​យក្សៗទាំង ៣ របស់​ប្រទេសចិន ហើយទំហំ​ពាណិជ្ជកម្ម​រវាង ចិន និងអាមេរិក សម្រេចបាន​ប្រមាណ ៤៨៣ពាន់​លាន​ដុល្លារ​អាមេរិក ធ្លាក់ចុះ​ប្រមាណ ១១% ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ នៅមិនទាន់រលត់៕

None



អត្ថបទបន្ទាប់


គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើបមួយ ត្រៀមជំរុញសក្ដានុពលសេដ្ឋកិច្ចខេត្តសៀមរាបកាន់តែខ្លាំង

ខេត្តសៀមរាប ត្រូវបានគេមើលឃើញថា គឺជាខេត្តសក្ដានុពលមួយរបស់កម្ពុជាក្នុងការអភិវឌ្ឍបន្ទាប់ពីរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។ យ៉ាងណាមិញ ដោយស…

សម្តេចតេជោ ហ៊ុន សែន៖ កំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំឆ្នាំ២០១៩

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់អះអាងសារជាថ្មីម្តងទៀតមុននឹងបិទបញ្ចប់ឆ្នាំ២០១៩នេះថា សេដ្ឋកិច្ចកម្ពុជានៅតែរក្សាកំណើនប្រកបដោយភាពរឹងមាំនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ