បើតាមទិន្នន័យពឺអឺរ៉ុប បានឲ្យដឹងថា សហភាពអឺរ៉ុបបាននាំចូលទំនិញពីប្រទេសចិននៅឆ្នាំ២០២០ មានការកើនឡើង៥,៦% ដោយមានតម្លៃជាទឹកប្រាក់សរុបក្នុងរង្វង់ជាង៤៦៥ ពាន់លានដុល្លារអាមេរិក ខណៈដែលការនាំចេញរបស់សហភាពអឺរ៉ុបទៅកាន់ប្រទេសចិនវិញក៏បានកើនឡើង២,២%ដែរ ដោយមានក្នុងទំហំទឹកប្រាក់សរុបជាង២៤៥ ពាន់លានដុល្លារអាមេរិក។ ខណៈដែលការនាំចេញរបស់សហភាពអឺរ៉ុបទៅកាន់ប្រទេសចិនវិញក៏បានកើនឡើង២,២%ដែរ ដោយមានក្នុងទំហំទឹកប្រាក់សរុបជាង២៤៥ ពាន់លានដុល្លារអាមេរិក។
នៅក្នុងពេលជាមួយគ្នានោះ អាមេរិកដែលធ្លាប់តែជាប្រទេសកំពូលដៃគូពាណិជ្ជកម្មរបស់អឺរ៉ុបនោះ ត្រូវបានប្រទេសចិននាំមុខវិញហើយនៅឆ្នាំ២០២០ ដោយអាមេរិកមានទំហំពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបប្រមាណតែ ជាង ៦៧៣ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ពោលគឺមានតិចជាងទំហំពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុបប្រមាណជាង៣៧ពាន់លានដុល្លារអាមេរិក។
ចក្រភពអង់គ្លេសត្រូវបានគេចាត់ថ្នាក់ថាគឺជាដៃគូពាណិជ្ជកម្មធំទី៣ របស់សហភាពអឺរ៉ុបបន្ទាប់ពីអាមេរិក និងចិន។ ក៏ប៉ុន្ដែ ដោយសារតែមានរងផលប៉ះពាល់ពីកត្តារួមផ្សំ រួមមាន មេរោគរាតត្បាត និងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប បានធ្វើឲ្យសហភាពអឺរ៉ុបមានការធ្លាក់ចុះការនាំចេញទំនិញទៅអង់គ្លេសប្រមាណ ជាង១៣% ខណៈការនាំចូលទំនិញពីអង់គ្លេសមកវិញក៏ធ្លាក់ចុះប្រមាណ ១៤%ដែរ កាលពីឆ្នាំ២០២០៕