សេដ្ឋកិច្ចជប៉ុន

សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ៤,៨%នៅឆ្នាំ២០២០ជាការធ្លាក់ចុះអាក្រក់បំផុតនៅរយៈពេលជាង១ទសវត្សរ៍មកនេះ


ធនាគារកណ្តាលជប៉ុននាពេលថ្មីៗនេះ បានបង្ហាញរបាយការណ៍ថ្មីមួយ ស្តីពីការដាំក្បាលចុះខ្លាំងនូវទំហំផលិតផលក្នុងស្រុកសរុប ឬGDP របស់ជប៉ុនធ្លាក់ចុះ ៤,៨% ក្នុងឆ្នាំ២០២០ ដោយសារតែវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ១៩។ ចំនួននេះ ជាការធ្លាក់ចុះដ៏អាក្រក់បំផុតមួយមិនធ្លាប់មាននោះទេ សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី៣ក្នុងពិភពលោកមួយនេះ ចាប់តាំងពីឆ្នាំ២០០៩មក។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Kyodo។
សេដ្ឋកិច្ចជប៉ុន០,៨%នៅត្រីមាសទី៣ឆ្នាំនេះ ដែលជាការធ្លាក់ចុះខ្លាំងជាងការរំពឹងទុក
ដោយ

ជាក់ស្តែងនៅក្នុងឆ្នាំ២០២០ GDP សរុប​របស់ជប៉ុន​គិតជាទឹកប្រាក់​មាន​ប្រមាណ​ជាង ៥៣០ ទ្រីលានយេន ឬស្មើនឹង ៥ទ្រីលានដុល្លារ​អាមេរិក ធ្លាក់ចុះ ៤,៨% បើធៀប​នឹងឆ្នាំ២០១៩ ធ្លាប់មានទឹកប្រាក់ប្រមាណ ៥៥០ទ្រីលាន​យេន ឬស្មើនឹង​៥,២ ទ្រីលាន​ដុល្លារអាមេរិក។ ជប៉ុនបានស្គាល់​នូវអស្ថិរភាពសេដ្ឋកិច្ច​នៅពេញមួយឆ្នាំ​២០២០ ពោលគឺម្តង​ឡើងម្តងចុះ ម្តងល្អម្តងអាក្រក់ ក៏ដោយសារតែ​រលកបោកបក់​នៃកូវីដ១៩នៅក្នុងប្រទេស។ ជាក់ស្តែងនៅដើម​ឆ្នាំ២០២០ ជាពិសេសអំឡុងខែមេសា ដល់មិថុនា សេដ្ឋកិច្ចជប៉ុន​បានដាំក្បាលចុះ​រហូតដល់ទៅ ៨,៣%​ឯណោះ។ 

យ៉ាងណាមិញ ចាប់ពីចុងខែមិថុនាមក ជប៉ុនអាចទទួលបាន​កំណើនខ្លះៗ​មកវិញ ដោយសារភាពធូរស្រាលនៃជំងឺកូវីដ-១៩​ក្នុងផ្ទៃប្រទេស និងដោយសារតែ​ការនាំចេញ​របស់​ជប៉ុនមាន​ការកើនឡើង ហើយចំណាយ​របស់ពលរដ្ឋ​ក៏មាន​សន្ទុះ​គួរឲ្យកត់សម្គាល់ផងដែរ​។

សូមបញ្ជាក់ដែរថា អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​បានព្យាករណ៍​ សេដ្ឋកិច្ចក្នុង​ឆ្នាំ២០២១ របស់ប្រទេសយក្ស​សេដ្ឋកិច្ច​លំដាប់ទី៣ក្នុងលោកមួយនេះ ថានឹងមាន​កំណើនវិជ្ជមាន​ឡើងវិញ​ក្នុងរង្វង់៣,១%។ ប៉ុន្តែការរំពឹងទុកនេះ គឺអាស្រ័យលើ​ស្ថានភាព​វិវត្ត​នៃជំងឺ​កូវីដ-១៩នៅក្នុងប្រទេស ដោយសារតែផលប៉ះពាល់​កន្លងមកនេះ កើតឡើង​ដោយសារតែ វិធានការ​បិទខ្ទប់​ប្រទេស​របស់​រដ្ឋាភិបាល​ជប៉ុន ក្នុងការទប់ស្កាត់កូវីដ១៩៕ 

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណូលពន្ធដារ ថយចុះ ៨% នៅខែមករា ឆ្នាំ២០២១

ព័ត៌មាន
ចំណូលពន្ធ និងអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាននៅក្នុងខែមករាឆ្នាំ២០២១ សម្រេចបានប្រមាណជាង២១៧ លានដុល្លារអាមេរិក ស្មើនឹងជិត១០%នៃផែនកា...

ចិននាំមុខអាមេរិកក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហភាពអឺរ៉ុប

ព័ត៌មាន
ប្រទេសចិន នៅឆ្នាំ២០២០ បាននាំមុខសហរដ្ឋអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំរបស់សហភាពអឺរ៉ុប ដោយការនាំចេញ-នាំចូលរវាងចិន និងអឺរ៉ុប នៅតែ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ