បច្ចេកវិទ្យា AI

ចិនគ្រោងប្រើមនុស្សយន្តបំពាក់បច្ចេកវិទ្យា AI ឱ្យបម្រើក្នុងសេវាថែទាំមនុស្សចាស់


ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរលើពិភពលោក កំពុងបោះជំហានយ៉ាងឆាប់រហ័សក្នុងការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI សម្រាប់បម្រើក្នុងវិស័យផ្សេងៗ។ ជាក់ស្តែង ចិនគ្រោងនឹងជំរុញការអភិវឌ្ឍមនុស្សយន្តបំពាក់ដោយខួរក្បាលកុំព្យូទ័រ (BCI) និងបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) សម្រាប់បម្រើក្នុងសេវាថែទាំមនុស្សចាស់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានចិនធំៗជាច្រើន។
បច្ចេកវិទ្យា AI
ដោយ

ប្រទេសចិន កាលពីចុងខែកន្លងទៅបានដាក់ចេញនូវគោលការណ៍ថ្មីមួយ ដើម្បីជំរុញការផលិត និងប្រើប្រាស់មនុស្សយន្ត ដែលបំពាក់ខួរក្បាលដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI នៅក្នុងវិស័យសុខាភិបាល។ គោលការណ៍ថ្មីនេះ គឺជាផ្នែកមួយរបស់រដ្ឋាភិបាលចិនក្នុងការពន្លឿនការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាក្នុងការថែទាំមនុស្សចាស់ និងគាំទ្រគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ៗទាក់ទងនឹងសេវាកម្មជឿនលឿន។

មនុស្សយន្តបំពាក់បច្ចេកវិទ្យា AI ដែលមានសមត្ថភាពអាចទំនាក់ទំនងជាមួយមនុស្សទូទៅនេះកំពុងវិវត្តយ៉ាងឆាប់រហ័ស និងមានសក្តានុពលដ៏អស្ចារ្យសម្រាប់បម្រើក្នុងវិស័យផ្សេងៗដូចជាសេវាថែទាំសុខភាព និងសេវាកម្មនៅតាមផ្ទះជាដើម។ បើតាមគោលការណ៍ខាងលើ ប្រទេសចិនមានបំណងបង្កើតប្រព័ន្ធថែទាំមនុស្សចាស់ឱ្យស្របតាមតម្រូវការរបស់ប្រទេសនេះ។

បើយោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីឆ្នាំមុន អាយុសង្ឃឹមរស់របស់ប្រទេសចិនបានឈានដល់ជាង៧៨ឆ្នាំ ខណៈបច្ចុប្បន្នប្រជាជនចិនដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅមានចំនួនសរុបជិត២១៧លាននាក់ ស្មើនឹងជាង១៥% នៃចំនួនប្រជាជនសរុបរបស់ប្រទេសចិន គិតត្រឹមចុងឆ្នាំ២០២៣៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ហេតុអ្វីក្រុមហ៊ុន Apple នៅតែមិនអាចលក់ទូរសព្ទ iPhone 16 នៅឥណ្ឌូនេស៊ីបាន ទោះខ្លួនបានបោះទុនវិនិយោគតាមការតម្រូវ?

ក្រុមហ៊ុន Apple កាលពីពេលថ្មីៗសម្រេចបោះទុនវិនិយោគរហូតដល់១ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតទូរសព្ទនៅប្រទេសឥណ្ឌូនេស៊ី ដើម្បីជាថ្នូរឱ្យខ្…

ម៉ាឡេស៊ី ត្រៀមរៀបចំកិច្ចប្រជុំជាង៣០០ ពេលខ្លួនធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ

ក្នុងនាមជាប្រធានប្តូរវេនកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ម៉ាឡេស៊ីបានត្រៀមរៀបចំកិច្ចប្រជុំរហូតដល់ទៅ៣០០ ក្នុងនោះកិច្ចប្រជុំ ដែលនឹងបើកសម្ភោធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ