
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន China Daily ដែលយោងរបាយការណ៍គយរបស់វៀតណាម។
ការនាំចេញរបស់វៀតណាម ទៅកាន់ប្រទេសចិន នៅខែមករា ដើមឆ្នាំ២០១៧ បានកើនឡើង ៣៤,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ ចំណែកការនាំចូលកើនតែ ០,៤ភាគរយ។
ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក៏នៅតែជាដៃគូពាណិជ្ជកម្មធំបំផុតបន្ទាប់ពីចិនរបស់ប្រទេសវៀតណាមផងដែរ។ ការនាំចេញរបស់វៀតណាមទៅកាន់កូរ៉េខាងត្បូងកើនឡើង ២៩,៤ភាគរយ ចំណែកការនាំចូលវិញ កើន ៣០ភាគរយ។ ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក កើនតិចតួចគឺ ០,៣ភាគរយ រីឯការនាំចូលកើនឡើងដល់ទៅ ១៤,៦ភាគរយ។ នេះបើយោងតាមតួលេខខែមករា ឆ្នាំ២០១៧។
ខែមករា វៀតណាមរកចំណូលពីការនាំចេញបាន ១៤,៣៤ពាន់លានដុល្លារ។ ផលិតផលនាំចេញសំខាន់ៗរបស់វៀតណាម រួមមាន ទូរស័ព្ទដៃ និងគ្រឿងបន្លាស់ សម្លៀកបំពាក់កាត់ដេរ កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក៕