ចិនកំពុងព្យាយាមដោះហានិភ័យបំណុលក្នុងស្រុក

ចិនព្យាយាមដោះហានិភ័យបំណុលក្នុងស្រុក ជាមួយនឹងការដាក់ចេញគម្រោងហិរញ្ញប្បទានឡើងវិញចំនួន ២០០ពាន់លានដុល្លារ


ប្រទេសចិនគ្រោងនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលមូលដ្ឋានមួយចំនួនទាញយកប្រយោជន៍ពីគម្រោងនៃការបញ្ចេញមូលបត្របំណុលពិសេសថ្មីមួយសម្រាប់ការរៀបចំហិរញ្ញប្បទានឡើងវិញ ដោយកម្មវិធីពិសេសនេះ មានទំហំហិរញ្ញប្បទានដល់ទៅ ២០០ ពាន់លានដុល្លារអាមេរិកឯណោះ ដើម្បីជួយដល់រដ្ឋាភិបាលមូលដ្ឋានទាំងនោះ ក្នុងការរៀបចំកម្ចីហិរញ្ញប្បទានសារជាថ្មី ដែលកាន់កាប់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងតែជួបការលំបាក ចំពេលដែលវិស័យអចលនទ្រព្យនៅប្រទេសចិននាពេលនេះ កំពុងប្រឈមមុខនឹងវិបត្តិ។
ចិនកំពុងព្យាយាមដោះហានិភ័យបំណុលក្នុងស្រុក
ដោយ

ទីភ្នាក់ងារសារព័ត៌មានចិន សៃស៊ីន (Caixin) បានរាយការណ៍នៅក្នុងខែសីហាថា ប្រទេសចិនគ្រោងនឹងបញ្ចេញកម្មវិធីមូលបត្របំណុលពិសេសសម្រាប់ការរៀបចំហិរញ្ញប្បទានឡើងវិញក្នុងទំហំសរុប ២០៦ពាន់លានដុល្លារ ដែលជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់មួយរបស់ចិនក្នុងការលុបបំបាត់ហានិភ័យបំណុល នៅក្រៅប្រព័ន្ធតារាងតុល្យការរបស់រដ្ឋាភិបាលមូលដ្ឋាន ហើយភាគច្រើននៃបំណុល ដែលគេបានលាក់បាំងទាំងនេះ គឺកើតចេញពីគម្រោងមួយដែល គេហៅថា «មធ្យោបាយហិរញ្ញប្បទានរបស់រដ្ឋាភិបាលក្នុងតំបន់ ឬLGFV » ដែលបង្កើតឡើងដើម្បីចំណាយសម្រាប់គម្រោងអភិវឌ្ឍផ្លូវ និងគម្រោងផ្សេងៗទៀត។
មូលនិធិរូបិយវត្ថុអន្តរជាតិបានប៉ាន់ប្រមាណថា បំណុលរបស់គម្រោង LGFV នេះ នឹងកើនឡើងដល់ជិត ៩ពាន់ពាន់លានដុល្លារនៅឆ្នាំនេះ ដែលស្មើនឹង៥៣% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន និងស្មើនឹង៨៥%នៃផលិតផលក្នុងស្រុកសរុប (GDP) បូកជាមួយនឹងបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់របស់ចិន។

ក្រុមប្រឹក្សារដ្ឋដែលជាគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិនបាននិយាយថា មូលបត្របំណុលរបស់ រដ្ឋាភិបាលក្នុងតំបន់ គឺជាច្រកនៃរៃអង្គាសប្រាក់ស្របច្បាប់តែមួយគត់ សម្រាប់រដ្ឋាភិបាលក្នុងតំបន់។
តាមពិតទៅពួកគេបានរៃអង្គាសថវិកាតាមរយៈគម្រោង LGFVs ដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ចជាចម្បង ជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ហើយភាពខ្ជះខ្ជាយលើការសាងសង់ផ្លូវហាយវេ ដែលមិនបានប្រើប្រាស់ និងគម្រោងដែលមិនបានផលចំណេញផ្សេងទៀត ឥឡូវនេះបានបង្កើនការព្រួយបារម្ភពីការខកខានសងបំណុលកាន់តែខ្លាំងឡើងនៅក្នុងតំបន់មួយចំនួន។
កម្មវិធីមូលបត្របំណុលពិសេសសម្រាប់ហិរញ្ញប្បទានឡើងវិញ របស់ក្រសួងហិរញ្ញវត្ថុចិន មានបំណងកាត់បន្ថយហានិភ័យបំណុលទាំងនេះ ហើយធនាគារពាណិជ្ជក្នុងស្រុកនឹងក្លាយជាអ្នកធានាទិញមូលបត្របំណុលដ៏សំខាន់ទាំងអស់នេះ ដើម្បីយកសាច់ប្រាក់ទៅដោះស្រាយបំណុលដ៏ច្រើនរបស់គម្រោង LGFV ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


រុស្ស៊ីផ្តើមដាក់ពង្រាយមីស៊ីលអន្តរទ្វីបដ៏មានឥទ្ធិពលរបស់ខ្លួនហើយ ដើម្បីដាស់តឿនឲ្យគូសត្រូវ គិតឡើងវិញ មុនធ្វើអ្វីមួយ

ប្រធានទីភ្នាក់ងារអវកាស Roscosmos របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីបានដាក់ពង្រាយមីស៊ីលអន្តរទ្វីបកម្រិតខ្ពស់មួយប្រភេទ ឱ្យត្រ…

តើបញ្ហាសមុទ្រចិនខាងត្បូងដែលគេប្រដូចទៅនឹងដុំថ្មក្តៅនៅក្នុងតំបន់ នឹងក្លាយជាដំឡូងក្តៅ នៅក្នុងរយៈពេល៣ឆ្នាំខាងមុខ ឬយ៉ាងណា?

អាស៊ាន និងចិនបានយល់ព្រមនឹងបញ្ចប់កិច្ចចរចាលើក្រមប្រតិបត្តិ ទាក់ទងនឹងសមុទ្រចិនខាងត្បូង នៅក្នុងរយៈពេលបីឆ្នាំ។ តើបញ្ហាដ៏រសើបនេះពិតជានឹងត្រូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ